ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​វត្ត​បុរាណ​កំពង់ព្រះ ក្រោយ​​កែ​លំអ​ឡើង​វិញ​ ស្រស់​ស្អាត​និង​រឹង​មាំ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ព្រះ​វិហារ​បុរាណ​វត្ត​កំពង់ព្រះ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ដែល​ជា​ព្រះ​វិហារ​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ ពេល​នេះ ត្រូវ​បាន​ជួសជុល​កែ​លំអ​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរ​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ ​ព្រះ​វិហារ​បុរាណ​វត្ត​កំពង់ព្រះ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ដែល​ជា​ព្រះ​វិហារ​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ ពេល​នេះ ត្រូវ​បាន​ជួសជុល​កែ​លំអ​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​ក្រុម​ជំនាញ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រោម​ការ​ឧបត្ថម្ភ​ថវិការបស់​លោក​ជំទាវ ឧកញ៉ា សៀង​ ចាន់​ហេង ។

ក្រោយ​ពី​ការ​ជួសជុល​បាន​ល្អ​ស្អាត និង​មាន​ស​ភាពរឹងមាំ​ឡើង​វិញ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត មាន​សេចក្តី​រីករាយត្រេកអរគ្រប់​ៗ​គ្នាសង្ឃឹមថានឹង​បាន​ចូល​គោរព​បូជា ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ បាន​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​អាកខាន មួយ​រយៈ​ធំ​ដោយសារ​តែ​ព្រះ​វិហា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ពេក ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះ​នាម អ៊ុំ សុ​គ​ន្ឋ បាន​មាន​ថេរ​ដីកា​ថា​​ កាលពី​ពេល​កន្លង​ទៅ លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង បាន​សុំ​កសាង​ព្រះ​វិហារ​ថ្មី នៅ​លើ​ទីទួល​ពិ​ស្រី​ជ័យ​សូរ​ង្ស កំពង់ព្រះ ក្នុង វត្ត​កំពង់​ព្រះ​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ធ្វើការ​ជំទាស់ ។​ដោយ​ការ​សុំ​កសាង​ព្រះ​វិហារ​ថ្មី​មិន​បាន លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ក៏​បាន​សុំ​ធ្វើការ​ជួសជុល​ព្រះ​វិហារ​ចាស់​ដែល​ជា​ព្រះ​វិហា​បុរាណ វ័យ​ចំណាស់​រាប់រយ​ឆ្នាំ​នោះ​ឡើង​វិញ ។

ប៉ុន្តែ​ការ​ជួសជុល ត្រូវ​ទាមទារ​អ្នកមាន​ជំនាញ​ច្បាស់លាស់ ព្រោះ​ខ្លាច​បាត់បង់​នូវ​លំនាំ​ដើម​នៃ​ព្រះ​វិហារ​បុរាណ ហេតុនេះ​ហើយ ​ទើប​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ដាក់​ក្រុមជំនាញ​របស់​ក្រសួង វប្បធម៌​វិចិត្រសិល្បៈ មក​ធ្វើការ​ជួសជុល​ព្រះ​វិហារ​នោះ​ឡើង​វិញ ក្រោម​ការ​ឧ​ប​ត្ថ​ថវិការ​ផ្ទាល់ របស់​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ