ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ​ណ្ណា វ​ត្តី ចង់​នៅ​ឯករាជ្យ​មិន​ទាន់​ឱ្យ​បុរស​​ណា​មក​កាង​ផ្លូវចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​និយម​លេងខ្លួន​សិច​ស៊ី បង្ហាញ​សម្រស់​គល់​ទ្រូង វ​ណ្ណា វ​ត្តី បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​តែ​ម្តង ព្រោះ​ស្អាត​រាង​តូច​ច្រឡឹង​ល្វតល្វន់ គួរ​ឱ្យ​ចង់​អង្អែល បែរជា​ឆ្លើយ​ថា​អត់​ទាន់​មាន​សង្សារ​ប្រលែង​នឹង​គេ​។…

រាជធានី​ភ្នំពេញ ៖ តារា​និយម​លេងខ្លួន​សិច​ស៊ី បង្ហាញ​សម្រស់​គល់​ទ្រូង វ​ណ្ណា វ​ត្តី បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​តែ​ម្តង ព្រោះ​ស្អាត​រាង​តូច​ច្រឡឹង​ល្វតល្វន់ គួរ​ឱ្យ​ចង់​អង្អែល បែរជា​ឆ្លើយ​ថា​អត់​ទាន់​មាន​សង្សារ​ប្រលែង​នឹង​គេ​។ នាង​បែរជា​ធ្លោយមាត់​ថា ប្រុស​ៗ សម័យ​ឥឡូវ​ទុកចិត្ត​មិន​បាន​ទេ បើ​អាច​នាង​នៅ​ខ្លួន​មួយ​ឯករាជ្យ ស្រួល​ជាង​ទៅ​យកចិត្ត​ថ្លើម​អ្នក​ណា​នាំ​ឱ្យ​ស្មុគស្មាញ​។

វ​ណ្ណា វ​ត្តី មួយ​រយៈ​នេះ​ឃើញ​ថា នាង​ហាក់​ងាក​ចូល​អុកឡុក​សិល្បៈ​ឡើង​វិញ​ពេញទំហឹង​ជាង​មុន​។ គេ​ឃើញ​នាង​បង្ហាញ​វត្តមាន ច្រៀង​ខន​សឺត​មួយ​ចំនួន បូក​រួម​ទាំង​ការ​បង្ហាញ​បទ​ថ្មី​លក្ខណៈ Original ស្នាដៃ​ថ្មី ច្រៀង​ជូន​មហាជន​។ ខុស​ប្លែក​ពី​មុន នាង​ហាក់​នៅ​ឆ្ងាយ​ពី​សិល្បៈ​បន្តិច ក្រៅពី​ចេញ​មុខ​ក្នុង​សកម្មភាព​សង្គម និង​ការងារ​មនុស្សធម៌​ជាដើម​។

វ​ណ្ណា វ​ត្តី បានឱ្យ​ដឹង​ថា បើ​ទោះជា​នាង​រវល់​ជាមួយ​ការងារ​រកស៊ី​បែប​ណា តែបើ​និយាយ​ពី សិល្បៈ​នាង​នៅ​តែ​ខំ​លៃលក​រក​ពេល​ជា​ច្រើន​ទៀត​សម្តែង ក៏​ដូច​ជា​ច្រៀង​ចម្រៀង​បទ​ថ្មី​ៗ​ដែល​នាង​ផលិត​បាន​។ នាង​នៅ​មាន​ស្នាដៃ និង​គម្រោង​មួយ​ចំនួន​បម្រើ​សិល្បៈ​នា​ឆ្នាំ​២០២០​ខាង​មុខ ហើយ​ធានា​ថា បងប្អូន​នឹង​ប្លែក​អារម្មណ៍​។

មានការ​ចោទសួរ​ថា វ​ណ្ណា វ​ត្តី ឱ្យ​តែ​និយាយ​រឿង​គូ​ស្នេហា​អ្វី​នោះ ហាក់​មិន​ចង់ឱ្យ​គេ​បើក​កកាយ ហាក់ដូចជា​ប៉ះទង្គិច​រឿង​មិនល្អ​ជាមួយ​បញ្ហា​នេះ ទើប​នាង​ស្ទាក់ស្ទើរ​ក្នុង​ការ​បកស្រាយ​។

វ​ណ្ណា វ​ត្តី បាន​បង្ហាញ​អារម្មណ៍​ថា ចំណុច​នេះ នាង​មិន​មាន​អ្វី​ស្អប់ ឬ​មាន​ដាន​ស្នេហ៍​មិន​សម​ប្រកប​នោះ​ទេ​។ តាំងពី​ដើម​មក​នាង​ចង់​នៅ​ម្នាក់ឯង​ឱ្យ​យូរ ព្រោះ​ចេះ​រង​ស៊ី​ធ្វើការ​ខ្លួនឯង ជួប​សុខ​ជួប​ទុក្ខ​គឺ​ដោះស្រាយ​ខ្លួនឯង ហើយ​មើលថែ​អ្នក​ផ្ទះ​ទៀត​។

ដូចនេះ នាង​ពិតជា​មិន​ទាន់​ចង់ឱ្យ​អ្នក​ណា​មក​ខែ​ខៃ​កាង​អារម្មណ៍​ចិត្ត​របស់​នាង​ឡើយ​។ ម្យ៉ាងទៀត អាច​មក​ពី​នាង​រើស​ពេក ឬ​មក​ពី​អ្នកទាប​មិន​ហ៊ាន អ្នក​ខ្ពស់​មិន​ចូល​។ ប៉ុន្តែ​ពេល​នេះ​អារម្មណ៍​នៅ​ខ្លួន​មួយ គឺ​សប្បាយចិត្ត​ជាង​មាន​គូគាប់ ហើយ​ទុក​ពេល​ណា​ពេល​ហ្នឹង​ចុះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ