ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ម៉ាស៊ីនកិនស្រូវ១៥ ដាក់​ពាក្យ​ស្នើ​សុំ​កា​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ទម្លាក់​ទុន​បន្ថែម​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​កាលពី​ថ្ងៃ​ទី ៥ ខែធ្នូ ហើយ​អនុញ្ញាត​ឱ្យ​បញ្ចេញ​ថវិកា​ឱ្យ​ប្រើប្រាស់​នៅ​ចាប់ពី​ថ្ងៃ​ទី ៩​ខែធ្នូ​រហូត​មក​ដល់​ថ្ងៃ​ទី ១៣ ខែធ្នូ​នេះ គឺ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ​ចំនួន…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ទម្លាក់​ទុន​បន្ថែម​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​កាលពី​ថ្ងៃ​ទី ៥ ខែធ្នូ ហើយ​អនុញ្ញាត​ឱ្យ​បញ្ចេញ​ថវិកា​ឱ្យ​ប្រើប្រាស់​នៅ​ចាប់ពី​ថ្ងៃ​ទី ៩​ខែធ្នូ​រហូត​មក​ដល់​ថ្ងៃ​ទី ១៣ ខែធ្នូ​នេះ គឺ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ​ចំនួន ១៥ រោង​ម៉ាស៊ីន​ហើយ​បាន​ដាក់​ពាក្យ​ត្រូវកា​ថវិកា​នៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤០% នៃ​ថវិកា​សរុប ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​រាជរដ្ឋាភិបាល ។

លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​មាន​ប្រសាសន៍​ថា មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រហែល ១៥ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម ហើយ​រោង​ម៉ាស៊ីន​ទាំងនោះ​បាន​ឆ្លើយ​តប​ទៅ និង​លក្ខណៈ​តម្រូវ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ។ លោក​បញ្ជាក់​ថា «​ក្នុង​ចំណោម​រោង​ម៉ាស៊ីន​ទាំង ១៥ បើ​គិត​ជា​ទំហំ​ទឹកប្រាក់​ដែល​ត្រូវការ​មាន​ប្រហែល ៤០% នៃ​ថវិកា​សរុប ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​រាជរដ្ឋាភិបាល​ដែល​បាន​បញ្ចេញ​បន្ថែម​ជូន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ហើយ​ថវិកា​សរុប​នេះ​នឹង​អស់​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​» ។

លោក​សង្កត់ធ្ងន់​ថា «​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ទុន ៥០ លាន​ដុល្លារ​អា​មេ​រិ​កមក​ហើយ​យើង​បាន​បញ្ចេញ​បណ្តើរ​ៗ​ខ្លះទៅ​ឃើញ​ថា​តម្លៃ​ស្រូវ​បាន​កើនឡើង បន្តិច​វិញ ។ នៅ​ពេល​ធម្មតា​ស្រូវ​សែន​ក្រអូប​មួយ​គីឡូក្រាម​ថ្លៃ​ជាង ៨០០ រៀល តែ​ឥឡូវ​ឡើង​ដល់​ជិត​១០០០ ឬ​ជាង ១.០៥០ រៀល​» ។

ទន្ទឹម​និង​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​សមាជិក​រោង​ម៉ាស៊ីន​របស់​ខ្លួន​ពាក់ព័ន្ធ​លទ្ធភាព និង​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​តាម​តំបន់​ស្ថិត​នៅ​ក្នុង​ខេត្ត​គោលដៅ​ដែល​ខ្លួន​បាន​បង្កើត​ឡើង ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា​ចំណុច​ទី ១ គឺ​ខាង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ខាង​រោង​ម៉ាស៊ីនកិនស្រូវ​បាន​រៀបចំ​តារាង​នៃ​រោង​ម៉ាស៊ីន​ដែល​កំពុង​ប្រមូល​ទិញ​ស្រូវ ។ ចំណុច​ទី ២ នៅ​តាម​បណ្តា​ខេត្ត​ឬ​តំបន់​គោលដៅ​ដែល​សហព័ន្ធ​បង្កើត​ជា​ហ្សូ​ន​ប្រមូលស្រូវ​កំណត់​ថា​កន្លែង​ណាខ្លះ​បាន​ប្រមូល​អស់ហើយ ឬ​នៅ​សល់ និង​ចំណុច​ទី ៣ ពាក់ព័ន្ធ​គុណភាព​ស្រូវ ។ នៅ​ឆ្នាំ​នេះ​មាន​តំបន់​ខ្លះ​ស្រូវ​កសិករ​មាន​លក្ខណៈ​លាយ​មិនសូវ​សុទ្ធ​ល្អ ។

លោក​បន្ត​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​រោង​ម៉ាស៊ីន​នេះ គឺ​ដើម្បី​ប្រើប្រាស់​ថវិកា​ដែល​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ជូន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជា​ធម្មតា​គាត់​ត្រៀម​ផ្តល់​ជូន​រោង​ម៉ាស៊ីន​សម្រាប់​ទិញ​ស្រូវ​ដែល​ទីផ្សារ​ត្រូវការ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា រោង​ម៉ាស៊ីនកិនស្រូវ​ទទួល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ មេត្តា​កុំ​ទម្លាក់​ថ្លៃ​ស្រូវ​របស់​ប្រជាជន​ដែល​គាត់​កំពុង​ទទួល​ច្រូតកាត់ ។ សម្តេច​មាន​ប្រសាសន៍​បន្ថែម​ថា «​យើង​យល់​ហើយ​អំពី​ក្រិ​ត្យ​ក្រម​នៃ​សេដ្ឋកិច្ច ។ មាន​តម្រូវការ​ច្រើន​ការ​ផ្គត់ផ្គង់​តិច​តម្លៃ​វា​ឡើងថ្លៃ មាន​ត្រូវការ​តិច​តែ​តម្រូវការ​ផ្គត់ផ្គង់​ច្រើន​គឺ​វា​ចុះថ្លៃ ។ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ កន្លែង​ស្តុក​ស្រូវ​ទទួល​ទិញ​ពី​ប្រជា​កសិករ​សូមកុំ​បង្អាប់ថ្លៃ​ស្រូវ​របស់​ប្រជាជន​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ