ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​យ៉ាង​ដ៏ខ្លាំង មនុស្ស​ច្រើន​នាក់ អាច​ជាប់​ក្រោម​គំនរ​បាក់បែក

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កោះ​មីន​ដា​ណា​វ​ជា​កោះធំ​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​៣​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់់​ហើយ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ក្នុង​តំបន់​មួយ​ដែល​ធ្លាប់​រង​គ្រោះ​រួច​ហើយដោយ​ការ​រញ្ជួយ​ដី​ កាលពី​ខែតុលា​កន្លង​ទៅ​។ យោង​តាម​លោក​អាល់​ប៊ែ​រ ​តូ​លូ​ប៉ាស់​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កោះ​មីន​ដា​ណា​វ​ជា​កោះធំ​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​៣​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់់​ហើយ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ក្នុង​តំបន់​មួយ​ដែល​ធ្លាប់​រង​គ្រោះ​រួច​ហើយដោយ​ការ​រញ្ជួយ​ដី​ កាលពី​ខែតុលា​កន្លង​ទៅ​។

យោង​តាម​លោក​អាល់​ប៊ែ​រ ​តូ​លូ​ប៉ាស់​ មេបញ្ជាការ​ប៉ូលិស​ខេត្ត​ថា កុមារ​ម្នាក់​បាន​​បាត់​បង់​ជីវិត​​ក្នុង​ការ​បាក់​អគារ​មួយ​ ហើយ​មនុស្ស​យ៉ាងតិច​៦២​នាក់​រង​របួស​។ ប៉ូលិស​ប្រកាស​ថា ​ការ​រុករក​នៅ​បន្ត ​ជាពិសេស​ក្នុង​អគារ​ដែល​រង​ការ​ខូចខាត​ខ្លាំង​នៃ​ផ្សារ​មួយ​នៅ​ប៉ា​ដា​ដា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នេះ ដែល​ស្ថិត​នៅ​ចម្ងាយ​៩០​គីឡូម៉ែត្រ ខាងត្បូង​ទីក្រុង​ដា​វ៉ូស​ជាទី​ក្រុង​សំខាន់​នៃ​កោះ​មីន​ដា​ណា​វ​។

តាម​វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា ការ​រញ្ជួយ​ដី​នោះ​មាន​កម្លាំង​៦,៨​រី​ស្ទ័​រ​។ គេ​គិត​ថា​មនុស្ស​ច្រើន​នាក់ អាច​ជាប់​ក្រោម​គំនរ​បាក់បែក​។ ជា​ការ​ប្រុង​ប្រយ័ត្ន​បណ្ដា​អ្នកជំងឺ ត្រូវ​បាន​ជម្លៀស​​ចេញពី​មន្ទីរពេទ្យ​នានា ខណៈ​ប្រជាជន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ផ្ទះ​ព្រោះ​មានការ​ញ័រ​រង្គើរ​បន្តបន្ទាប់​។

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​រ៉ូ​ឌ្រី​ហ្គោ​ឌូ​ទែ​តេ ពេល​មានការ​រញ្ជួយ​ដី​នេះ ក៏​ជូ​ប​ប្រទះ​ការ​ញ័រ​រង្គើ​រដែរ​តែ​លោក​ពុំ​មាន​របួស​។ ភរិយា​របស់​លោក​និយាយ​ថា រថយន្ត​លោកស្រី​ជូ​បការរ​ង្គើ​រហើយ​ឃ្លោង​។ ទាំង​ស្វាមី​ និង​លោកស្រី​ពុំ​រង​របួស​ឡើយ​។ ប្រមុខរដ្ឋ​ហ្វ៊ី​លី​ពី​ន​ធ្លាប់​ធ្វើ​អភិបាលក្រុង​ដា​វ៉ូស​រយៈពេល​ដល់​២២​ឆ្នាំ​មុន​ជាប់​ឆ្នោត​ប្រធានាធិបតី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ