ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២​នាក់​ទៀតបាត់​ខ្លួន រកមិនទាន់ឃើញ​ ប៉ូលិស​មិន​បោះ​បង់​ការតាមរក​ឡើយ

4 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ បើតាម​ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​ថា តុល្យការ​នៃ​មនុស្ស​​ដែល​បាន​បាត់​បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង WHITE ISLAND នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ថ្ងៃ​ទី​១៣​ធ្នូ​ នេះ បាន​ឡើង​ដល់​១៨​នាក់​។…

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ បើតាម​ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​ថា តុល្យការ​នៃ​មនុស្ស​​ដែល​បាន​បាត់​បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង WHITE ISLAND នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ថ្ងៃ​ទី​១៣​ធ្នូ​ នេះ បាន​ឡើង​ដល់​១៨​នាក់​។

ការ​រុករក​តាម​ជើង​គោក ​និង​តាម​សមុទ្រ​ដែល​ធ្វើ​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ ពុំ​អាច​រក​ឃើញ​ដាន​នៃ​​មនុស្ស​ដែល​បាត់​ខ្លួន​ចុង​ក្រោយ​២​នាក់​នៅឡើយ​។ សរុប​មនុស្ស​៤៧​នាក់​ស្ថិត​នៅ​លើ​កោះ​នោះ​ពេល​មានការ​ផ្ទុះ​។ ហើយ​ការ​បាត់​បង់​ជីវិត​​របស់​នារី​ជនជាតិ​អូស្ត្រាលី​ម្នាក់ នៅ​មន្ទីរពេទ្យ​ក្រុង​ស៊ីដ​នី​នា​ថ្ងៃ​ទី​១៥​ធ្នូ នាំ​ឲ្យ​ចំនួន​អ្នក​ដែល​បាត់​បង់​ជីវិត​​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ឡើង​ដល់​១៨​នាក់ ហើយ​មនុស្ស​២​នាក់​បាត់​ខ្លួន​។

អធិការរង​ម្នាក់​របស់​ប៉ូលិស​លោក​MIKE CLEMENT​និយាយ​ថា ក្រុម​អ្នករុករក​ពិតជា​មានការ​ខកចិត្ត ព្រោះ​យើង​យល់​ពី​ទំហំ​នៃ​ទុក្ខសោក ​និង​ការ​សង្វេគ​របស់​បណ្ដា​សាច់ញាតិ ដែល​រង់ចាំ​ទទួល​សាច់​ញាតិ​របស់​ពួក​គេ​។

ហើយ​មនុស្ស​ទាំង​២​នាក់​ដែល​បាត់​ខ្លួន​​នោះ អាច​ស្ថិត​ក្នុង​ទឹកស​មុទ្រ​។ ចំណែក​មនុស្ស​២៦​នាក់​ដែល​រង​របួស ជា​​ពិសេស​ដោយសារ​ការ​រលាក ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នូ​វែ​ល​ហ្សេ​ឡង់​ និង​អូស្ត្រាលី​នៅឡើយ ក្នុង​នោះ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ​។ ប៉ូលិស​មិន​បោះ​បង់​ឡើយ ​ការ​តាម​រក​​អ្នក​បាត់​ខ្លួន​២​នាក់ទៀត​​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ