ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្អាក​យកពន្ធ​បន្ថែម​លើ​ផលិតផល​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រុង​ប៉េ​កាំ​ង​បាន​ផ្អាក​យកពន្ធ​គយ​បន្ថែម លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក​ដែល​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១៥​ធ្នូ​ទៅ ក្រោយ​ការ​ប្រកាស​កាលពី​២​ថ្ងៃមុន​នេះ របស់​អា​មេ​រិ​ក ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ក្រសួង​ហិរញ្ញវត្ថុ​ចិន​ថ្លែង​ថា ជាក់ស្ដែង​ចិន​ពុំ​បាន​អនុវត្ត​ការ​យកពន្ធ​បន្ថែម​១០%​និង​៥% លើ​ផលិតផល​អា​មេ​រិ​កមួយ​ចំនួន​ឡើយ…

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រុង​ប៉េ​កាំ​ង​បាន​ផ្អាក​យកពន្ធ​គយ​បន្ថែម លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក​ដែល​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១៥​ធ្នូ​ទៅ ក្រោយ​ការ​ប្រកាស​កាលពី​២​ថ្ងៃមុន​នេះ របស់​អា​មេ​រិ​ក ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។

ក្រសួង​ហិរញ្ញវត្ថុ​ចិន​ថ្លែង​ថា ជាក់ស្ដែង​ចិន​ពុំ​បាន​អនុវត្ត​ការ​យកពន្ធ​បន្ថែម​១០%​និង​៥% លើ​ផលិតផល​អា​មេ​រិ​កមួយ​ចំនួន​ឡើយ ហើយ​ខ្លួន​នឹង​បន្ត​ផ្អាក​ការ​យកពន្ធ​បន្ថែម​លើ​រថយន្ត​និង​គ្រឿងបន្លាស់​ដែល​ផលិត​នៅ​អា​មេ​រិ​ក​។

មុន​នេះ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​លុប​ចោលការ​យកពន្ធ​ថ្មី​ចំពោះ​បណ្ដា​ផលិតផល​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​រវាង​ប្រទេស​ទាំង​២ តែ​កិច្ចព្រមព្រៀង​នោះ​នៅ​ពុំ​ទាន់​ចុះហត្ថលេខា​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ