ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ដកទ័ព​៤​ពាន់​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋការ​អា​មេ​រិ​ក​នឹង​ប្រកាស​នា​ស​ប្ដា​ហ៍​នេះ ពី​បំណង​របស់​ខ្លួន​ដក​កង​ទាហាន​ប្រមាណ​ជា​៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ របស់​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​។ ការ​ចរចា​បាន​បន្ត​ធ្វើ​ទៀត​នៅ​ប្រទេស​កា​តា​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ តែ​ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ក្រោយ​ការ​វាយប្រហារ​មួយ​នៅ​ជិត​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​បា​ហ្ក្រា​ម ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋការ​អា​មេ​រិ​ក​នឹង​ប្រកាស​នា​ស​ប្ដា​ហ៍​នេះ ពី​បំណង​របស់​ខ្លួន​ដក​កង​ទាហាន​ប្រមាណ​ជា​៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ របស់​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​។

ការ​ចរចា​បាន​បន្ត​ធ្វើ​ទៀត​នៅ​ប្រទេស​កា​តា​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ តែ​ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ក្រោយ​ការ​វាយប្រហារ​មួយ​នៅ​ជិត​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​បា​ហ្ក្រា​ម ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​ច្រើន​សិប​នាក់​ក្នុង​ចំណោម​ជន​ស៊ី​វិល​។

ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​១៣.០០០​នាក់ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ១៨​ឆ្នាំ​ក្រោយ​អន្តរាគមន៍​យោធា​អា​មេ​រិ​ក បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ដើម្បី​ផ្ដួលរំលំ​របប​តា​លី​បង់​ដែល​ឲ្យ​ពួក​អាល់​កៃ​ដា​បោះទីតាំង​។

ទូរទស្សន៍​អា​មេ​រិ​ក​NBC​អះអាង​នា​ថ្ងៃ​ទី​១៤​ធ្នូ​ថា រដ្ឋការ​លោក​ត្រាំ​មាន​បំណង​ដក​កង​ទាហាន​៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ប្រភព​២​អះអាង​ថា​ទាហាន​មួយ​ចំនួន​នឹង​ដាក់​ពង្រាយ​ជា​ថ្មី​មុន​ពេល​គ្រោងទុក ចំណែក​កង​ទាហាន​ឯទៀត​នឹង​ពុំ​មាន​អ្នក​មក​ជំនួស​ឡើយ ក្រោយ​បញ្ចប់​បេសកកម្ម​របស់​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ