ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០​ខាង​មុខ​ឃុំ​កោះមិត្ត​នឹង​មាន​ផ្លូវ​បេតុង​គ្រប់​បណ្ដា​ភូមិ​១០០%

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បណ្ដា​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ត្រូវ​បាន​គេ​មើលឃើញ​ថា ប្រែ​ក្លាយទៅជា​ផ្លូវ​បេតុង​ស្ទើរ​១០០% នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ជា​ការ​លើក​ឡើង​របស់​អាជ្ញាធរ​មូលដ្ឋាន​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៩…

ខេត្តកំពង់ចាម ៖ បណ្ដា​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ត្រូវ​បាន​គេ​មើលឃើញ​ថា ប្រែ​ក្លាយទៅជា​ផ្លូវ​បេតុង​ស្ទើរ​១០០% នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ជា​ការ​លើក​ឡើង​របស់​អាជ្ញាធរ​មូលដ្ឋាន​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៩ ។ ជាមួយ​នោះ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​យក​កសិផល​មក​កាន់​ទីផ្សារ​នៅ​ក្រុង​កំពង់ចាម បាន​ដោយ​រហ័ស​ឆ្លង​តាម​ស្ពានបេតុង​កោះ​ប៉ែន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។

លោកយាយ​រ័​ត្ន សុ​ខន អាយុ​៨០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ប៉ែន «​ក​» ឃុំ​កោះមិត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ផ្លូវ​តាម​មុខ​ផ្ទះ​របស់​គាត់​ជា​ប្រភេទ​ផ្លូវ​ដី ហើយ​នៅ​ពេល​ភ្លៀង​ធ្លាក់​មក​ម្ដង​ៗ បែក​ភក់ ជួនកាល​អ្នក​ជិះ​កង់​ម៉ូតូ​រអិល​ដួល​ក៏​មាន​ដែរ​។

លោកយាយ​សុ​ខន​ មាន​ប្រសាសន៍​បន្ត​ថា ពី​១​ឆ្នាំទៅ​១​ឆ្នាំ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ប្រែក្លាយ​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​កាត់​តាម​មុខ​ផ្ទះ​របស់​គាត់ ដែល​មាន​ចម្ងាយ​រាប់រយ​ម៉ែត្រ បង្ក​លក្ខណៈ​​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​។

លោកយាយ​សុ​ខន​មាន​ប្រសាសន៍​បន្ត​ថា កាលពីមុន​ប្រសិនបើ​ចង់​ធ្វើ​ដំណើរ​មក​ក្រុង​កំពង់ចាម ត្រូវ​តែ​ឆ្លង​ប្រដឹស​កោះ​ប៉ែន បាន​តែ​នៅ​ក្នុង​រដូវប្រាំង តែបើ​ក្នុង​រដូវវស្សា​ត្រូវ​ជិះ​កាណូត ឬ​ទូកដ​ឆ្លងកាត់ ហើយ​ប្រសិនបើ​មាន​សមាជិក​ក្រុម​គ្រួសារ​ណាមួយ​មាន​ជំងឺ​ត្រូវ​បញ្ជូន​មក​ក្រុង​កំពង់ចាម​គឺ​មាន​ផលវិបាក ដោយ​ចំណាយ​លុយ​ច្រើន​ទៅ​ឲ្យ​កាណូត​ឈ្នួល​។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​សាងសង់​ស្ពានបេតុង​កោះ​ប៉ែន ឆ្លងកាត់​ទន្លេមេគង្គ គឺ​បាន​បង្ក​លក្ខណៈ​យ៉ាង​ងាយស្រួល​ដល់​អ្នក​រស់នៅ​លើ​ឃុំ​កោះមិត្ត និង​មួយ​ផ្នែក​ទៀត​នៅ​ក្នុងស្រុក​កោះសូទិន ឲ្យ​ធ្វើ​ដំណើរ​មក​ក្រុង​កំពង់ចាម​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​តាម​បណ្ដា​ភូមិ​ជា​ច្រើន នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​។

លោក​ម៉ៅ អ៊ូ​ក ជំទប់​ទី​២ ឃុំ​កោះមិត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក ថវិកា​ក្នុង​ការ​អភិវឌ្ឍ​ឃុំ​ដែល​ថ្នាក់លើ​បាន​ផ្ដល់​ឱ្យ​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​ជាង​២​ម៉ឺន​ដុល្លារ ហើយ​ការ​សាងសង់​ផ្លូវ​បេតុង នៅ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​កោះមិត្ត ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់កាល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​បាន​ប្រវែង​៣០០ ទៅ​៤០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ៕ (​​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ