ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជោគជ័យ​ទាំងនេះ​មិន​ពាក់ព័ន្ធ​នឹង​លុយ​ឡើយ

4 ឆ្នាំ មុន

ជា​ទូទៅ​មនុស្ស​តែងតែ​គិត​ថា ភាព​ជោគជ័យ​តម្រូវ​ឲ្យ​ពួក​គេ​មាន​លុយ ឬ​ភាព​ល្បីឈ្មោះ ឬ​តំណែង​ខ្ពស់​ណាមួយ​ជាដើម ។ ជាក់ស្តែង​វា​មិន​មាន​បញ្ហា​អ្វី​ទាក់ទិន​នឹង​គោលដៅ​ទាំងនេះ​ទេ ប៉ុន្តែ​អ្នក​មិន​គួរ​គិត​ថា វា​ជា​ផ្លូវ​តែ​មួយ​ទៅ​កាន់​ភាព​ជោគជ័យ​ឡើយ ។ ដូច្នេះ​ក្រៅពី​លុយ…

ជា​ទូទៅ​មនុស្ស​តែងតែ​គិត​ថា ភាព​ជោគជ័យ​តម្រូវ​ឲ្យ​ពួក​គេ​មាន​លុយ ឬ​ភាព​ល្បីឈ្មោះ ឬ​តំណែង​ខ្ពស់​ណាមួយ​ជាដើម ។ ជាក់ស្តែង​វា​មិន​មាន​បញ្ហា​អ្វី​ទាក់ទិន​នឹង​គោលដៅ​ទាំងនេះ​ទេ ប៉ុន្តែ​អ្នក​មិន​គួរ​គិត​ថា វា​ជា​ផ្លូវ​តែ​មួយ​ទៅ​កាន់​ភាព​ជោគជ័យ​ឡើយ ។ ដូច្នេះ​ក្រៅពី​លុយ និង​តំណែង​ធំ​ៗ​ហើយ តើ​មាន​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​មនុស្ស​ជោគជ័យ​បាន ?

១. អ្នក​ឈប់​រស់នៅ​ដោយ​ចាំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយចិត្ត​៖
ភាព​ជោគជ័យ​កើត​មាន​ឡើង​ពេល​ដែល​អ្នក​ឈប់​ស្តាប់​នូវ​ការ​រិះគន់​ពី​អ្នក​ដទៃ​ដែល​មិន​ចង់​ឲ្យ​អ្នក​ល្អ និង​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​វិញ ។ វា​កើតឡើង​ពេល​ដែល​អ្នក​ឈប់​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ជុំវិញ​អ្នក​ស្រលាញ់​ចូល​ចិត្ត​អ្នក និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​និង​ចូល​ចិត្ត​វិញ ។

២. អ្នកជា​មនុស្ស​ចេះ​គួរសម​៖
សៀវភៅ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ជោគជ័យ​ក្នុង​ជីវិត​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ញញឹម ចេះ​គូរ​សម តែងតែ​កើត​សរសើរ​អ្នក​ដទៃ​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ និង​ជា​មនុស្ស​ដែល​មិន​ឈ្លោះ​ជាមួយ​អ្នក​ដទៃ​ឡើយ ។ មនុស្ស​ដែល​ជោគជ័យ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ជា​មនុស្ស​ដែល​មាន​សារៈសំខាន់​ជាងគេ​លើ​លោក ហើយ​ការ​ធ្វើ​ដូច្នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​នៅ​ថ្ងៃក្រោយ ។

៣. អ្នក​ដទៃ​ធ្លាប់​អរគុណ​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​៖
តើ​មាន​នរណា​ធ្លាប់​បង្ហាញ​អំណរ​គុណ​ដល់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ទេ? ភាព​ជោគជ័យ​កើត​មាន​ឡើង​ពេល​ដែល​អ្នក​ព្យាយាម​រក​វិធី​ដើម្បី​ផ្តល់​តម្លៃ​ដល់​មនុស្ស​ដទៃ ។ អាជីវកម្ម​របស់​អ្នក​មិនមែន​ដំណើរការ​ដើម្បី​អ្នក​ទេ តែ​គឺ​ដើម្បី​អតិថិជន​របស់​អ្នក ។

៤. អ្នក​រស់នៅ​ជីវិត​មួយ​ដែល​ដូច​ការ​រំពឹង​ទុក​របស់​អ្នក​៖
ជីវិត​ដែល​ជោគជ័យ និង​មាន​សុភមង្គល គឺជា​ជីវិត​ដែល​អ្នក​រស់នៅ​បំពេញ​តាម​ស្តង់ដារ​របស់​ខ្លួន មិនមែន​ស្តង់ដារ​សង្គម មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​ទេ ។ ក្តី​សុបិន​របស់​អ្នក​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន ឬ​មាន​តំណែង​ខ្ពស់​ខ្ពស់​ដើម្បី​អាច​សម្រេច​វា​បាន​ទេ ។ គ្រាន់តែ​ការ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ក៏​ជា​ជីវិត​របស់​មនុស្ស​ជោគជ័យ​ម្នាក់​ដែរ ។

ប្រាកដ​ណាស់ លុយ និង​តំណែង​ខ្ពស់​ខ្ពស់​មិន​មាន​អ្វី​អាក្រក់​ឡើយ ប៉ុន្តែ​វា​ប្រៀប​បានជា​លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ប្រសិនបើ​អ្នក​ខិតខំ​ធ្វើការ​លើ​អ្វី​ដែល​អ្នក​ពិតជា​ស្រលាញ់ និង​ជឿជាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ