ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គោលនយោបាយ​គាំពារ​សង្គម​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

​ឆ្លងទន្លេ​កើនឡើង​ច្រើន រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តាម​រយៈ​គោល នយោបាយ​គាំពារ​សង្គម​បាន​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ឆ្លងទន្លេ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨ កន្លង​មក…

​ឆ្លងទន្លេ​កើនឡើង​ច្រើន រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តាម​រយៈ​គោល នយោបាយ​គាំពារ​សង្គម​បាន​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ឆ្លងទន្លេ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨ កន្លង​មក ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ សិក្សា​នៅ​សាកលវិទ្យាល័យ​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​កោះ ពេជ្រ​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ស្ត្រី និង​កុមារ​ចំនួន​១៦៥១១៥ ករណី​បាន​ទទួល​សេវា និង​សាច់ប្រាក់​ឧ​ត្ថ​ម្ភ​ចំណាយ​ជាង​១០​ពាន់​លាន​រៀល ។

មាន​ន័យ​ថា ចាប់​ផ្តើម​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ភ្លាម​យើង​បាន​ផ្តើម​ឧបត្ថម្ភ​មុន​ឆ្លងទន្លេ​៤​ដង ដោយ​ទៅ​ពិនិត្យ​ម្តង​ៗ​រាជរដ្ឋាភិបាល​ឧ​ត្ថ​ម្ភ​រហូត​ដល់​ពេល​ឆ្លងទន្លេ និង​កូន​អាយុ​២​ឆ្នាំ រដ្ឋ​បាន​ចំណាយ​ថវិកា​សម្រាប់​កុមារ​ម្នាក់​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ។ សម្តេច​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ធ្នូ មានកម្ម​ការិនី​២៥០​នាក់ បាន​ឆ្លងទន្លេ ហើយ​ចំនួន​កូន​ក្មេង​មាន​២៥០​នាក់ ដែល​គ្មាន​កូនភ្លោះ​នោះ​ទេ ។

បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ មានកម្ម​ការិនី​ឆ្លងទន្លេ​ចំនួន​៧៣០៣៧​នាក់ ចំនួន​កូន​៧៣៥២១​នាក់ ។ សម្តេច​បន្ត​ថា តាម​តួលេខ​ឆ្នាំ​២០១៨ កន្លង​មក​មានកម្ម​ការិនី​ជាង​៦​ម៉ឺន​នាក់ បាន​ឆ្លងទន្លេ ចំណែក​ឆ្នាំ​២០១៩​នេះ​មាន​ជាង​៧​ម៉ឺន​នាក់​បាន​ឆ្លងទន្លេ ដែល​នេះ​បង្ហាញ​ចំនួន​កម្មករ​ឆ្នាំ​២០១៩ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​កន្លង​មក ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ដែល​ស្ត្រី​ឆ្លងទន្លេ​កើនឡើង​ច្រើន​ក៏​មក​ពី​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ចំពោះ​ស្ត្រី ពិសេស​នោះ​ចំពោះ​កម្មការិនី ដែល​សម្រាលកូន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​៣​ខែ ហើយ​ទទួល​បាន​ប្រាក់បៀវត្ស​ចំនួន​១៣០ ភាគរយ​បូក​នឹង​ប្រាក់​ជួយ​ឧបត្ថម្ភ​១០០​ដុល្លារ​បន្ថែម​ទៀត ។ សម្តេច​បន្ថែម​ថា ចំនួន​ស្ត្រី​ដែល​ឆ្លងទន្លេ​នេះ​បាន​ទទួល​សេវា​នៅ​ពេល​ពួក​គេ​ទៅ​សម្រាក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ ហើយ​កម្មករ​មាន​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បស​ស​) ៕ កែសម្រួល​ដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ