ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ទាំងអស់​គ្នា​ក្នុង​វេទិកា​ស្តី​ពី «មាគ៌ា​​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន សម្រាប់ ២០២០»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វេទិកា​ចែករំលែក​គំនិត​ស្តី​ពី «​មាគ៌ា​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន សម្រាប់ ២០២០» នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នៅ…

រាជធានី​ភ្នំពេញ ៖ វេទិកា​ចែករំលែក​គំនិត​ស្តី​ពី «​មាគ៌ា​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន សម្រាប់ ២០២០» នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នៅ AIS ទួល​គោក ។ ដូច្នេះ​សូម​ចូលរួម​ទាំងអស់​គ្នា ព្រោះ​វេទិកា​នេះ អ្នក​នឹង​ទទួល​បាន​គោលការណ៍ និង​គំនិត​សំខាន់​ៗ​ក្នុង​ការ​អនុវត្តន៍​សម្រាប់​ជីវិត ការងារ ជំនួញ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សហគមន៍ DAIL YPLUS គឺជា​វេទិកា​យុវជន​មិន​រក​ប្រាក់​ចំណេញ​មាន​គោលបំណង​ចូលរួម​ពី​យុវជន​នូវ​ភាព​រីករាយ ជាមួយ​ការងារ​សង្គម​តាម​រយៈ​គម្រោង​ច្នៃប្រឌិត​ថ្មី ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​សង្គម និង​ផល​វិជ្ជមាន ។ ចូលរួម​ជាមួយ​យុវជន​ក្នុង​សហគមន៍​ដោយ​បើកចំហ​នេះ​នឹង​មានឱកាស​ដ៏​ល្អ​ក្នុង​ការ​រៀនសូត្រ​ពង្រឹង​ឥរិយាបថ​វិជ្ជមាន និង​អ្នក​ច្នៃប្រឌិត​អនុវត្ត​គម្រោង ដើម្បី​ជា​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​សង្គម ។ វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​យុវជន​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ។

ព្រឹត្តិការណ៍ THE PATHWAY គឺជា​ព្រឹត្តិការណ៍​បំផុសគំនិត​ដែល​មាន​គោលបំណង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​អនាគត​ពិតប្រាកដ ។ សន្និសីទ​នេះ​នឹង​និយាយ​លើ​ប្រធានបទ «​មាគ៌ា​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន​» (Key To Move Forwards And Fast) ដែល​នឹង​និយាយ​អំពី ការ​លើកកម្ពស់​គុណភាព​ជីវិត ការ​ស្គាល់​ពី​ខ្លួនឯង ការ​អភិវឌ្ឍ​ស្មារតី​នៃ​ភាព​ជា​អ្នកដឹកនាំ ការ​វឹក​ហាត់​ផ្លូវចិត្ត​ដ៏​មាន​ឥ​ទិ្ធ​ពល វិ​ថី​សុម​ភ​ង្គ​ល ការ​គ្រប់គ្រង​ពេលវេលា និង​បង្កើន​ធនធាន​ទ្រព្យសម្បត្តិ​របស់​អ្នក​។

អ្នកចូលរួម​នឹង​បាន​ស្តាប់​យោបល់​ឈានមុខ​គេ​ពី​អ្នកជំនាញ​សហគ្រិន អ្នកដឹកនាំ​ល្បី​ៗ​ដែល​រួម​មាន ៖ ព្រះ​តេជគុណ គូ សុភាព​, ឧកញ៉ា ចេ​ត សេរី សុ​ភ័​ក្រ​, លោក កែវ ឡង​ឌី​, លោក ង៉ែត ជូ​, លោក អ៊ួ​ង បូ​រិ​ន​,​លោក ហេង សុវណ្ណ​, លោក នឹម ឈុ​ន​នី និង អ្នកស្រី ម៉ី​សន សុធា​វី ។

បញ្ជាក់​តម្លៃ​សំបុត្រ ១០ ដុល្លារ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​មុន​ព្រឹ​ត្ត​ការណ៍ ទិញ​សំបុត្រ ២ ផ្តល់​ជូន​ក្នុង​តម្លៃ ១៥ ដុល្លារ ហើយ​បើ​ចុះ​ឈ្មោះ​នៅ​ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍ គឺ​សំបុត្រ​មួយ​មាន​តម្លៃ ១៥ ដុល្លារ ។ ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទាំងអស់​នឹង​ផ្តល់​ជូន​ទៅ​សហគមន៍ Daily Plus ។ ទំនាក់ទំនង​ក្រុមការងារ​តាម​លេខ​ទូរស័ព្ទ ៖ 099 444 569 / 069 969 769 ដើម្បី​ចុះ​ឈ្មោះ ព្រោះ​សំបុត្រ​មាន​ចំនួន​កំណត់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ចុះ​ឈ្មោះ​នៅ​ទី​នេះ ៖ Online register : https://forms.gle/CtndaRubrp4oEokM6

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ