ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចង់​ឲ្យ​មាន​សមយុទ្ធ​រួម​គ្នា​ជាមួយ​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​សង្គ្រោះ​គ្នា​នៅ​ពេល​កើត​មាន​ហេតុការណ៍​ណាមួយ​ចៃដន្យសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​ចង់​ឲ្យ​មាន​សមយុទ្ធ​ផ្នែក​យោធា ជាមួយ​ប្រទេស​ជិតខាង មាន​វៀតណាម ឡាវ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​សង្គ្រោះ​គ្នា​នៅ​ពេល​កើត​មាន​ហេតុការណ៍​ណាមួយ​ចៃដន្យសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​ចង់​ឲ្យ​មាន​សមយុទ្ធ​ផ្នែក​យោធា ជាមួយ​ប្រទេស​ជិតខាង មាន​វៀតណាម ឡាវ និង​ថៃ​ជាដើម ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ថា សម្តេច​ចង់​ឲ្យ​មានការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​ប្រទេស​ជិតខាង ព្រោះថា កន្លង​មក​កម្ពុជា និង​ប្រទេស​មហាអំណាច​ដូច​ជា សហ​អា​មេ​រិ​ក ចិន ជាដើម ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖« យើង​ក៏​ធ្លាប់​ធ្វើ​សមយុទ្ធ​ជាមួយ​អា​មេ​រិ​ក ជាមួយ​ចិន ជាមួយ​ប្រទេស​មួយ​ចំនួន​អំពី​ការ​សង្គ្រោះ​«…» យើង​ធ្វើ​ជាមួយ​អា​មេ​រិ​ក​ច្រើន​ដង​ហើយ ។ ការ​ចង់​ឲ្យ​មាន​សមយុទ្ធ​ជា​ប្រទេស​ជិតខាង​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន​សែន អះអាង​ថា ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ឧទាហរណ៍ ៖ ភ្លើង​ឆេះ​ព្រៃ យើង​ត្រូវ​ទប់ស្កាត់ ដូច្នេះ​ត្រូវ​មាន​អន្តរាគមន៍​ពី​ខាង​ប្រ​ជិតខាង​ផង និង​ខាង​ប្រទេស​យើង​ផង ដើម្បី​ស្រោចស្រង់​សភាពការណ៍​សិន ។

សម្តេច​សង្កត់ធ្ងន់​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​សូម​បញ្ជាក់​ថា គំនិត​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​យើង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដោយ​យើង​អាច​ឆ្លង​ទៅ​ប្រទេស​គេ​បាន​គេ​អាច​ឆ្លង​មក​ប្រទេស យើង​បាន ។ ដោយ​ចាត់​ទុក​ថា ជា​កិច្ច​សហប្រតិបត្តិការ​សង្គ្រោះ​គ្មាន ។ ពេល​ខ្លះ​អាច​ឈាន​ដល់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​គ្រប់​ជាតិ​សាស​ចូល​មក​ជួយ​ផង​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អះ​អា​ថា ការ​ធ្វើ​បែប​នេះ​សុំ​កុំ​យល់​ច្រឡំ​ថា វៀតណាម ឬ​ឡាវ ឬ​ថៃ ឃ្លាន​ពាន​ចូល​មក​ទឹកដី​កម្ពុជា​ឲ្យ​ដឹង គឺ​មិន​ពិត​ទេ គឺ​ការ​សហការ​ជាមួយ​គ្នា ដើម្បី​សង្គ្រោះ​សភាពការណ៍​តែ​ប៉ុណ្ណោះ ។

សម្តេច​បន្ថែម​ថា ជាដំបូង​ត្រូវធ្វើ​សមយុទ្ធ​ជាមួយ​វៀតណាម ដែល​នឹង​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​មាន​ប្រទេស​មួយ​ចំនួន​ដែល​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា ហើយ​ប្រទេស​ទាំងនេះ​បាន​ធ្វើការ​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែ រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ