ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវប្រាំង​ជាង​៥០០​ហិ​កតា​កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្រូវប្រាំង​ជាង​៥០០​ហិ​កតា​នៅ​ក្នុង​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ដែល​កំពុង​ប្រឈម​បញ្ហា​រង​គ្រោះ​ដោយសារ​កង្វះ​ទឹក ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ខេត្ត​កំពុង​ចុះ​ជួយ​សង្គ្រោះ​បន្ទាន់ តាម​រយៈ​រដ្ឋបាល​ខេត្តកំពត ក្នុង​ការ​ជំរុញ​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធាន ទឹក​និង​ឧតុនិយម​ខេត្ត​នាំ​យក​នូវ​ម៉ាស៊ីន​បូម​ទឺ​ក​ជាបឋម​ចំនួន​៤​គ្រឿង…

ខេត្តកំពត ៖ ស្រូវប្រាំង​ជាង​៥០០​ហិ​កតា​នៅ​ក្នុង​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ដែល​កំពុង​ប្រឈម​បញ្ហា​រង​គ្រោះ​ដោយសារ​កង្វះ​ទឹក ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ខេត្ត​កំពុង​ចុះ​ជួយ​សង្គ្រោះ​បន្ទាន់ តាម​រយៈ​រដ្ឋបាល​ខេត្តកំពត ក្នុង​ការ​ជំរុញ​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធាន ទឹក​និង​ឧតុនិយម​ខេត្ត​នាំ​យក​នូវ​ម៉ាស៊ីន​បូម​ទឺ​ក​ជាបឋម​ចំនួន​៤​គ្រឿង ដើម្បី​បញ្ចៀស​នូវ​ការ​ខូចខាត​ដំណាំ​ស្រូវប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​បញ្ហា​ការ​ខូចខាត ដោយសារ​កង្វះ​ទឹក មិន​អាច​ប្រមូល​ផល​បាន លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​និង​មន្ទី​អង្គភាព​ជុំវិញ​ខេត្ត​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​ដល់​វាលស្រែ​ស្រូវប្រាំង​ជាក់ស្តែង​របស់​ប្រជា​កសិករ និង​បាន​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់​ស្រែប្រាំង​ដើម្បី​សង្គ្រោះ​ស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ង្គុ​ញ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស​ខេត្តកំពត​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​៥០០​ហិ​កតា ។

មាន​ប្រសាសន៍​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​ឡើង​ថា ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជា​រឿង​ចម្បង​បំផុត​សម្រាប់​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ការ​ដែល​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​មក​នៅ​ថ្ងៃនេះ​ក៏​មិនមែន​មក​ដើម្បី​តែ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​មួយ​មុខ​នោះ​ទេ គឺ​លោក​ចង់​ជួយ​ដោះស្រាយ​បញ្ហា និង​ទុក្ខកង្វល់​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ថែម​ទៀត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ