ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្រូពេទ្យ​ទាំងអស់​កុំ​យក​លុយ​ជា​ធំ ត្រូវ​យក​ជីវិត​ជា​ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា គ្រូពេទ្យ​ទាំងអស់​ទាំង​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុង​ការ​គោរព​ក្រប​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ ពិសេស​នោះ​កុំ​យក​លុយ​ជា​ធំ​ត្រូវ​យក​ជីវិត​ជា​ធំ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា គ្រូពេទ្យ​ទាំងអស់​ទាំង​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុង​ការ​គោរព​ក្រប​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ ពិសេស​នោះ​កុំ​យក​លុយ​ជា​ធំ​ត្រូវ​យក​ជីវិត​ជា​ធំ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ទៅ​គ្រួ​ពេទ្យ​មួយ​ចំនួន​ថា មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​មើលថែ​អ្នកជំងឺ ពិសេស​នោះ​អ្នក​ក្រីក្រ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​ថា ៖«​ទោះបីជា​យើង​ឃើញ​មានការ​វិវត្តន៍ ប៉ុន្តែ​យើង​ត្រូវ​មើល​នូវ​ការ​ត្អូញត្អែ​របស់​ប្រជាពលរដ្ឋ​យើង​នោះ គឺ​ក្រមសីលធម៌​វិជ្ជាជីវៈ ។ ចំណុច​នេះ គឺជា​ចំណុច​ដែល​គ្រូពេទ្យ​ទាំងអស់​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយា​បទ ។ ភាគី​ច្រើន​ហើយ​បាន​ធ្វើ ឬ​គោរព​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​នៅ​មាន​ចំនួន​តិចតួច​មិន​បាន​ធ្វើ ។ ចំនួន​នេះ​បាន​បង្កើត​ឲ្យ​មានការ​និយាយ​ថា «​ត្រី​មួយ​កន្ត្រក់​ស្អុយ​មួយ​ស្អុយ​ទាំងអស់​» ។

សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​ពាក្យ​សំដី​ឥរិយាបថ ដែល​បាន​ប្រ​ព្រឹ​តិ្ត​ចំពោះ​អ្នកជំងឺ និង​គ្មាន​ការ​បែងចែក​ចំពោះ​ជីវិត​អ្នកជំងឺ​មិន​ថា មាន ឬ​ក្រ​នោះ​ទេ ។ ជីវិត​មាន​តែ​មួយ​ដូច​គ្នា ហើយ​អ្នកក្រ​ត្រូវ​តែ​យកចិត្តទុកដាក់​ថែម​ទៀត ។ ដោយសារ​តែ​គាត់​ក្រ​ទើប​គាត់​មក​យក​យើង ។ ចំណែក​គេ​ជា​អ្នកមាន​គេ​ទៅ​រក​មន្ទីរពេទ្យ​ក្រៅប្រទេស ឬ​ទៅ​មន្ទីរពេទ្យ​ណា​«…» ។ អ្នក​ក្រីក្រ​គាត់​មករ​កអី​ញ្ចឹ​ង ត្រូវ​មើលថែ​ទាំ​ដោយ​យកចិត្តទុកដាក់​ឲ្យ​អស់ពី​លទ្ធភាព ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា ៖«​ប្រសិនបើ​បញ្ហា​នឹង​មិន​បាន​កែប្រែ​ទេ ! បើ​ទោះបី​ត្រូវ​បំពាក់ ឬ​បន្ថែម​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ថែម​ទៀត វា​ក៏​នៅ​មាន​បញ្ហា​ពាក្យ​សំដី​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​របស់​យើង ។ អី​ញ្ចឹ​ង​ទេ​គ្រូពេទ្យ​ក្នុង​ផ្នែក​រដ្ឋ ឬ​ឯកជន​កុំ​យក​លុយ​ជា​ធំ ត្រូវ​យក​ជីវិត​ប្រជាជន​ជា​ធំ​» ។ សម្តេច​តេ​ជោ ក៏​បាន​ស្តាំ​ទៅ​កាន់​គ្រូពេទ្យ​ថា រឿង​លុយកាក់​ត្រូវ​គិត​ក្រោយ ត្រូវ​គិត​ថា​ធ្វើ​យ៉ាងណា​ព្យាបាល​អ្នកជំងឺ​សិន​ដោយ​កុំ​ឃើញ​គាត់​អត់​មាន​លុយ​ប​ញ្ចូ​ន​ទៅ​កន្លែង​ផ្សេង ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ពេល​មន្ទីរពេទ្យ​ខ្លះ​បាន​ដណ្តើម​អ្នកជំងឺ​គ្នា ហើយ​ពេល​ខ្លះ​អ្នកជំងឺ​អត់​ប្រាក់​ឲ្យ​ទៅ​រក​ពេទ្យ​ផ្សេង ហើយ​អ្នក​ដែល​មាន​ប្រាក់​ដណ្តើម​គ្នា​ទុក ។ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​គ្រូពេទ្យ​ទាំងអស់​ថា សុំ​កុំ​ដណ្តើម​អ្នកជំងឺ​គ្នា ហើយ​ត្រូវ​មានការ​ទទួលខុសត្រូវ​ពី​ដើម​រហូត​ដល់​ចប់ ដោយ​កុំ​សង្គ្រោះ​លែង​បាន ហើយ​មន្ទីរពេទ្យ​ឯកជន​ប​ញ្ចូ​ន​ទៅ​មន្ទី​ពេទ្យ​រដ្ឋ ដល់​បាត់បង់​ជីវិត​ទៅ​មន្ទីរពេទ្យ​រដ្ឋ ។

សម្តេច​បាន​បញ្ជាក់​ថា ៖« មន្ទីរពេទ្យ​ឯកជន​ដណ្តើម​អ្នកជំងឺ​យក​ទៅ​មើល​ដល់​ស​ង្ក្រោះ​លែង​បាន​ថា ប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​រដ្ឋ​បាន​ព្យាបាល​ជា តែ​ដល់​មន្ទីរពេទ្យ​រដ្ឋ​បាត់បង់​ជីវិត​គេ​នាំ​គ្នា​ជេរ ហើយ​មន្ទីរពេទ្យ​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​តែ​ម្តង ។ ចំណុច​នេះ​ក្រសួងសុខាភិបាល​ត្រូវធ្វើ​ការងារ​ជាមួយ​វិស័យ​ឯកជន ។ បើ​អ្នក​ឯក​ទទួល​ទៅ​ព្យាបាល គឺ​ត្រូវ​ចាប់ផ្តើម​ពី​ដើម​រហូត​ដល់​ចប់ ហើយ​អ្នក​ថា ទទួល​មិន​បាន​ទេ គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​តែ​ម្តង​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ