ស្រុក​ខ្មែរ​ស្រួល​អុ​ី​ចឹ​ង​​ យួន​ផលិត​ទូក​លក់​​


ខេត្តស្ទឹងត្រែង ៖ ឥទ្ធិពល​នៃ​ចំហាយ​វត្ថុ​ធាតុគីមី បាន​ជះ​ឆួល​ចេញពី​ទីតាំង​សិប្បកម្ម​ដំឡើងទូក​ស្មាច់​មួយ​កន្លែង បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ឯ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ប្រាប់​ថា បាន​ណែនាំ​ឱ្យទៅ​ធ្វើ​ច្បាប់​ហើយ​ដែល​សង្ស័យ​ថា​ប្រាក់​គឺជា​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីតាំង​សិប្បកម្ម​ដំឡើង​ទូក​ស្មាច់​នេះ ស្ថិត​នៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ជាប់មាត់​ទន្លេ ក្បែរ​ស្ពាន​មេគង្គ ជាទី​តាំងរបស់​ឈ្មោះ ប៊ិ​ន ជនជាតិ​យួន ។ ឯ​ម្ចាស់​សិប្បកម្ម​ដំឡើង​ទូក​ស្មាច់ ឈ្មោះ ប៊ិ​ន បាន​អះអាង​ថា សិប្បកម្ម​របស់​ខ្លួនបច្ចុប្បន្ន​កំពុង​រត់​ច្បាប់ ហើយ​សិប្បកម្ម​នេះ​ទើបនឹង​ដំឡើង​ទេ តែ​ផលិត​បាន​រាប់​សិប​គ្រឿង​និង​លក់​បន្តបន្ទាប់​ហូរហែ​មក​ហើយ ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា វត្ថុ​ធាតុគីមីដែល​យក​មក​ផលិត​បានជា​ទូក​ស្មាច់​លក់​ក្នុងតម្លៃ​រាប់​ពាន់​ដុល្លារ​នោះ ត្រូវ​មាន​សរសៃ​ជ័រស្មាច់​បញ្ចូល​ទឹក​កាវ​ម៉ូ​ណូ ទឹក​ថ្នាំ​គីមី​បញ្ចូល​ជាមួយ​ទឹក​កាវ​ម៉ូ​ណូ កាវ​ស្មាច់​បញ្ចូល​ជាមួយ​ទឹក​កាវ​ម៉ូ​ណូ ទើប​អាច​ផលិត​ទូក​នោះ​បាន ។ ចំណែក​ទឹក​កាវ​ម៉ូ​ណូ​នោះ គឺជា​វត្ថុ​ធាតុគីមី​ដែល​អាច​ជះ​ចំហាយ​ក្លិន​រាប់​សិប​ម៉ែត្រ​នៅ​ជុំវិញ ។

ប្រភព​ដដែល​បន្ត​ថា វត្ថុ​រួម​ផ្សំ​ខាងលើ​នោះ សុទ្ធ​សឹង​ជា​វត្ថុ​ធាតុ​ដែល​នាំ​ចូល​ពី​ស្រុក​យួន ដែលអាច​ទំនង​គ្មាន​ការ​បង់ពន្ធ​នាំ​ចូល​ទេ ព្រោះ​ស្រុក​យើង​ព្រំដែន​ជាប់​គ្នា​ស្រួល​នាំ​ចូល​ណាស់ ។ ចំណែ​ក​ក្រុម​ជាង​ជំនាញ​សុទ្ធតែ​មក​ពី​ស្រុក​យួន​ទាំងអស់ ។ ប៉ុន្តែ​មេការ​ក្នុង​សិប្បកម្ម​ដំឡើង​ទូក​ស្មាច់​ខាងលើ​នេះ​អះអាង​ថា ក្រុម​ជាង​ជំនាញ​យក​មក​ពី​វៀតណាម​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ឯ​ក្រៅពី​នោះសុទ្ធតែ​អ្នក​នៅ​ក្នុង​ខេត្ត​ទេ ។

ដោយឡែក លោក ឯម សា​រួន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​អន្តោប្រវេសន៍ ហាក់ដូចជា​គ្មា​ន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​ជនជាតិ​យួន​ដែល​មក​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​ដំឡើងទូក​ស្មាច់​នោះ​ឡើយ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ ។ លោក ភឿ សី​ុ​ថា​យ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សិប្បកម្ម​ដំឡើង​ទូក​ស្មាច់​នេះលោក​បាន​ធ្វើការ​ណែនាំ​ឱ្យទៅ​ធ្វើ​ច្បាប់​ហើយ តែការ​រត់​ច្បាប់​ទៅ​ដល់​ណា លោក​នៅ​មិន​ទាន់​បានសួរនាំ​ទៅ​មន្ត្រី​របស់​លោក​នៅឡើយ​ទេ ។

ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​និយាយ​ថា​ ពាក់ព័ន្ធ​នឹង​ការ​រត់​ច្បាប់​ធ្វើ​អាជីវកម្ម​អ្វីមួយ លុះត្រា​មាន​ទីតាំង​និង​រត់​ច្បាប់​លើ​អាជីវកម្ម​នោះ​រួចរាល់ ទើប​អាច​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន ។ ប្រសិនបើ​ទីតាំង​នោះ​មិន​បាន​ទៅ​រត់​ច្បាប់ គឺ​មន្ត្រី​នៃ​មន្ទីរ​សាមី​ចុះ​ណែនាំ​ឱ្យទៅ​ធ្វើ​ច្បាប់​និង​ផ្អាក់​អាជីវកម្ម​នោះ​ជា​បណ្តោះ​អាសន្ន​សិន ។ មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត បានបញ្ជាក់​ដែរ​ថា ជា​ទូទៅ​សិប្បកម្ម​ដែល​បង្ក​ឱ្យ​ប៉ះពាល់​បែប​នេះ គឺ​មិន​អាច​អនុញ្ញាត​ឱ្យ​បើក​អាជីវ​កម្ម​នៅ​ក្នុង​ទីប្រជុំជន​ទេ តែ​អាច​អនុញ្ញាត​ឱ្យ​បាន​លុះត្រា​មិន​ប៉ះពាល់​ដល់​ប្រជុំជន ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ