ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​២​ក្នុង​សកលលោក​ដែល​មិន​បន្ទោបង់​ពាស​វាល​ពាស​កាល?

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​សកលលោក​បាន​ទទួលស្គាល់​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ការ​កាត់​បន្ថយ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​ថ្លែង​នៅ​ក្នុង​សន្និសីទ​លើក​ទី​១​ស្ដី​ពី​អ្នកដឹកនាំ​ឆ្នើម​ដើម្បី​និរន្ត​ភាព​ការងារ​វិស័យ​ទឹក​ស្អាត និង​អនាម័យ​ជនបទ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ​…

ខេត្តកំពង់ចាម ៖ «​សកលលោក​បាន​ទទួលស្គាល់​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ការ​កាត់​បន្ថយ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​ថ្លែង​នៅ​ក្នុង​សន្និសីទ​លើក​ទី​១​ស្ដី​ពី​អ្នកដឹកនាំ​ឆ្នើម​ដើម្បី​និរន្ត​ភាព​ការងារ​វិស័យ​ទឹក​ស្អាត និង​អនាម័យ​ជនបទ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ​ ២០១៩ នៅ​សាល​ប្រជុំ​សកល​វិទ្យា​ល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​សាខា​ខេត្តកំពង់ចាម​។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​នេះ​គឺជា​ការ​ជួបជុំ​គ្នា​លើក​ទី​១​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​លោក​អភិបាលស្រុក ដើម្បី​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​ជាមួយ​នោះ​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​យើង​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យ​បាន​សម្រេច​១០០% ឲ្យ​មានទឹក​ស្អាត​និង​អនាម័យ​នៅ​ជនបទ​។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា គោលដៅ​ត្រូវ​លើកកម្ពស់​សុខុមាលភាព​សង្គម​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ។ កន្លង​មក​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ផ្ដល់​អណ្ដូងទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​អណ្ដូង​មួយ​តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ពី​៥​ទៅ​១០​គ្រួសារ​ហើយ​មន្ទីរ​អភិវឌ្ឍន៍​និង​ជនបទ​ខេត្ត​ក្នុង​មួយ​ឆ្នាំ​បាន​ផ្ដល់​អណ្ដូង​នៅ​តាម​បណ្ដាល​ស្រុក​មួយ​ចំនួន​ក្នុង​មួយ​ឆ្នាំ​មាន​តែ​១០ ទៅ​២០​អណ្ដូង​។ ប្រសិនបើ​អណ្ដូង​ដែល​ខូច ត្រូវ​តែ​រាយការណ៍​មក​ជំនាញ​ដើម្បី​ចុះ​ទៅ​ជួសជុល​និង​ប្រើប្រាស់​បន្ត​ទៀត​។

លោក​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា ជាមួយ​នោះ​ដែរ​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​អនាម័យ ដោយ​យក​ទឹក​ពី​អណ្ដូង​មក​ដាក់​ក្នុង​ធុង​ចំរោះ​ឬ​ក៏​ដាំ​ឱ្យ​ពុះ​សម្រាប់​ពិសារ​ចៀសវាង​កុំ​ឲ្យ​មាន​ជំងឺ​។ ក្នុង​ពេល​ថ្មី​ៗ​នេះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​៣.០០០​ហិ​កតា នៅ​ក្នុង​ខេត្តកំពង់ចាម ដែល​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ព្រមទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ទាន់​ពេលវេលា​។ សូម​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បន្ត​តាមដាន​ពី​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវប្រាំង​នេះ ប្រសិនបើ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ត្រូវ​តែ​រាយការណ៍​បន្ទាន់​មក​ថ្នាក់លើ​ដើម្បី​ចុះ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​។​សម្រាប់​បេសកកម្ម​៦​ឆ្នាំ​ខាង​មុខ វិស័យ​ទឹក​ស្អាត​និង​អនាម័យ​ជនបទ​ទាមទារ​ឲ្យ​មានការ​ការ​ចូលរួម​ពី​ដៃគូ​អង្គការ​និង​សង្គម​ស៊ី​វិល​ទើបតែ​វាស​ម្រេច​បាន​ជោគជ័យ​ដោយ​ឆាប់រហ័ស​។

លោក​ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស​ក្រសួង​អភិវឌ្ឍ​ជនបទ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រីករាយ​រដ្ឋាភិបាល​កម្ពុជា​បាន​ជោគជ័យ​ដាក់​លើ​វិស័យ​ទឹក​ស្អាត​និង​អនាម័យ​ជនបទ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៣ ក៏​បាន​ដាក់​ចេញ​នូវ​គោល នយោបាយ ដោយ​ធ្វើ​យ៉ាងណា​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​ប្រជាពលរដ្ឋ នៅ​តំបន់​ជនបទ​មានទឹក​ស្អាត​ប្រើប្រាស់​រួម​នឹង​អនាម័យ​ផង​ដែរ​។

លោក​ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​​ឆ្នាំ​​២០០៧ គ្រា​ដែល​បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ក្នុង​ពេល​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ពេល​​នោះ​មក វិស័យ​ទឹក​ស្អាត​បាន​ចាប់ផ្ដើម​រីក​ចម្រើន​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់ ហើយ​នៅ​ថ្ងៃ​ទី ១៣​ធ្មូ ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​គេ​ប្រារព្ធ​ទិវា​អនាម័យ​ជាតិ​។

លោក អគ្គនាយក​បច្ចេកទេស​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា លោក​សូម​គាំទ្រ​​ចំពោះ​សន្និសីទ ដែល​បាន​បង្កើត​ឡើង​នេះ ដោយ​លោក​អភិបាលខេត្ត ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត ត្រូវ​បាន​គេ​មើលឃើញ​ថា​ដើរ​លឿន​ហើយ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​បាន​គេ​ចាត់ទុកជា​ឃុំ​គំរូ​មួយ​ដែល​ប្រជាពលរដ្ឋ​ចេះ​អនាម័យ​ដោយ​បន្ទោបង់​ក្នុង​បង្គន់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ