ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​អ្នក​កើតជំងឺអេដស៍​សរុប​៤៣​នាក់ក្នុង​ខេត្តមណ្ឌលគិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យ​បាន​រក​ឃើញ​អ្នក​ជំងឺអេដស៍​សរុប​៤៣​នាក់ ក្នុង​ខេត្តមណ្ឌលគិរី ដោយ​គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៥ ដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ។ លោក​វេជ្ជបណ្ឌិត…

ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យ​បាន​រក​ឃើញ​អ្នក​ជំងឺអេដស៍​សរុប​៤៣​នាក់ ក្នុង​ខេត្តមណ្ឌលគិរី ដោយ​គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៥ ដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ។ លោក​វេជ្ជបណ្ឌិត ប៊ុ​ន សួរ ប្រធាន​​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩ មាន​ស្ត្រី​បម្រើសេវា​កំសាន្ត នៅ​ក្រុង​សែន​មនោ​រម្យ មាន​៥​ទីតាំង សរុប​២០៥​នាក់ ជា​ប្រភេទ​ខារ៉ាអូខេ បាន​ធ្វើតេស្ត​ឈាម​នៅ​មណ្ឌល​​ផ្តល់​ប្រឹក្សា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ និង​រក្សា​ការ​សម្ងាត់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំនួន​៤១៤​នាក់ ស្ត្រី​២១៤​នាក់ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន ០៧​នាក់ ក្នុង​នោះ​ស្ត្រី ០៣​នាក់ គិត​ត្រឹម​ឆមាស​ទី​៣ ឆ្នាំ​២០១៩​។

ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ទូទៅ បាន​ធ្វើតេស្ត​ចុង​ម្រាមដៃ​រក​មេរោគ​អេ​ដស៍ នៅ​មណ្ឌល​សុខភាព​ទាំង​១១ សរុប​ចំនួន ២,២៥៩​នាក់​។ សេវា​ថែទាំ និង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​នៅ​មន្ទីរពេទ្យ​ខេត្ត ទើបតែ​ចាប់ផ្តើម​ក្នុង​ខែមេសា ឆ្នាំ​២០១៥ មក​ដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ មាន​អ្នក​ជំងឺអេដស៍​សរុប ៤៣​នាក់ ជា​អ្នកជំងឺ​រក​ឃើញ​ក្នុង​ខេត្ត និង​អ្នក​ជំងឺអេដស៍ ប​ញ្ចូ​ន​មក​ពី​តាម​បណ្តា​រាជធានី​/​ខេត្ត​នានា ហើយ​រាល់ថ្ងៃ​កំពុង​មាន​អ្នកជំងឺ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ រាជធានី​ប្រមាណ​៥០ ទៅ​៦០​នាក់ ដែល​មិន​មក​ទទួល​សេវា​។

លោក ឈឹ​ម កាន អភិបាលរង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០១៩ បាន​អាន​នូវ​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ឆ្លើយ​តប​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​យុវជន​កាកបាទក្រហមកម្ពុជា អ្នក​ស្ម័គ្រចិត្ត ពង្រឹង ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​អេ​ដស៍​ឱ្យ​បាន​ដល់​សហគមន៍​ជនបទ នឹង​ត្រូវ​ផ្ដល់​ការ​ជួយ​ឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ អ្នក​ជំងឺអេដស៍​។ ប្រជាពលរដ្ឋ ជា​ពិសេស យុវជន យុវនារី ត្រូវ​បន្ត​ស្វែង​យល់​ពី​ការ​បង្ការ​មេរោគ​អេ​ដស៍ និង​ការ​ពាក្យ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេ​ដស៍ និង​ចង​ចាំ​ថា​ការ​ការពារ​គឺ​ចាប់ផ្ដើម​ពី​ខ្លួន​អ្នក​ផ្ទាល់​ ។

ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅ​ពិនិត្យ​សុខភាព ឱ្យ​បាន​ទៀងទាត់ និង​ជា​ពិសេស​ឆាប់​ធ្វើតេស្ត​ឈាម ដើម្បី​ទទួល​សេវា​ការពារ​ចម្លង​មេរោគ​អេ​ដស៍​ទៅ​ទារក និង​ជំរុញ​លើកទឹកចិត្ត​ដៃគូ​មក​ពិនិត្យ នឹង​ទទួល​សេវា​ព្យាបាល​ទាំងអស់​គ្នា​។ មិន​ត្រូវ​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​អ្នក​ជំងឺអេដស៍​ជា​ដាច់ខាត ហើយ​ត្រូវ​បង្កើត​បរិយាកាស​គាំទ្រ ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួល​បាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការពារ​តាម​ផ្លូវច្បាប់​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ