ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​យួន​ត្បាញ​អាយ​ម្នាក់​ចាក់​ថ្នាំ​ឱ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត ត្រូវ​ឃាត់ខ្លួន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គ្រូពេទ្យ​យួន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​គ្រូពេទ្យ​រូប​នោះ បាន​ចាក់​ថ្នាំ​ឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​ផ្ទះ​របស់​លោកគ្រូ​ពេទ្យ​យួន​នោះ​តែ​ម្តង​។ ហេតុការណ៍​ឃាត់ខ្លួន​ជនជាតិ​យួន​ម្នាក់​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​៣​នាទី​រសៀល…

ខេត្តសៀមរាប ៖ គ្រូពេទ្យ​យួន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​គ្រូពេទ្យ​រូប​នោះ បាន​ចាក់​ថ្នាំ​ឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​ផ្ទះ​របស់​លោកគ្រូ​ពេទ្យ​យួន​នោះ​តែ​ម្តង​។
ហេតុការណ៍​ឃាត់ខ្លួន​ជនជាតិ​យួន​ម្នាក់​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​៣​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើ​តាម​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ​ថា ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ករណី​សង្ស័យ​ទៅ​លើ​លោក​ពេទ្យ​ភូមិ​ម្នាក់​ឈ្មោះ ម៉ៅ សំ​អឿ​ន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ព្យាបាល​ដោយ​ចាក់​ថ្នាំ​លើ​បុរស​ចំណាស់​ម្នាក់ ឈ្មោះ ពោ ទឹម ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​ផ្ទះ​របស់​លោកគ្រូ​ពេទ្យ​នោះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ទើប​សុំ​គោលការណ៍​ពី​ថ្នាក់លើ និង​ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​តែ​ម្តង​។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផង​ដែរ​។

ប្រភព​បន្ត​ថា ចំណែក​លទ្ធផល​ទទួល​បាន​ដូច​ជា ១- គ្រូពេទ្យ​ប្រកប​មុខរបរ គ្មាន​លិខិត អនុញ្ញាតិ​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។ ២- ការ​ព្យាបាល​ខុស​បច្ចេកទេស បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​៣- ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​សុខាភិបាល​។

បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ​ជន​រង​គ្រោះ​រួច ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ