ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុស​ស្រី​៩​នាក់ ក្រោយ​បង្ក​បញ្ហា​តាម​ផ្លូវ​សាធារណៈ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ចំនួន​៩​នាក់​យក​មក​អប់រំ ក្រោយ​ពី​កើត​មាន​បាតុភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ពី​បញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ។ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល គ្រប់​អធិការដ្ឋាន…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ចំនួន​៩​នាក់​យក​មក​អប់រំ ក្រោយ​ពី​កើត​មាន​បាតុភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ពី​បញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល គ្រប់​អធិការដ្ឋាន ស្រុក ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ។

ជា​លទ្ធផល នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ប្រុស ស្រី​ចំនួន​៩​នាក់ ដែល​តែង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើ​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រ សង្កាត់​កោះ​សត្វ ក្រុង​សិរី​សោភ័ណ ទៅ​ភូមិសាស្ត្រ​ឃុំ ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ នៅ​ថ្ងៃ​ទី​១៤​ខែធ្នូ ឆ្នាំ​២០១៩​នេះ​ដែរ សម្ថ​កិច្ច​បាន​នាំ​យក​ក្មេង​ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ប្រុស ស្រី​ទាំ​០៩​នាក់​និង​ម៉ូតូ​ចំនួន​៦​គ្រឿង ធ្វើការ​អប់រំ​និង​ដាក់​កិច្ចសន្យា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ ក្រោម​ការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ទាំង​អាណាព្យាបាល ឪពុក​ម្តាយ ចូលរួម​ផង​ដែរ​។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​ក្មួយ​ៗ​ទាំងនេះ ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី សម្រាប់​ប្រទេស​ជាតិ បែរជា​នាំ​គ្នា​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ទៅ​ប្រព្រឹត្ត​អំពើ​បែប​នេះ ។ គួរ​ណាស់​តែ​ក្មួយ​ៗ ចៅ​ៗ​យក​ពេលវេលា​ទៅ​សិក្សា​រៀនសូត្រ ឬ​ក៏​ជួយ​កិច្ច​ការងារ​ឪពុក​ម្តាយ​នៅផ្ទះ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជាក់​ថា​៖​ទន្ទឹម​នឹង​សមត្ថកិច្ច​ធ្វើការ​អប់រំ​នោះ ក៏​សូម​ឲ្យ​ឪពុក ម្តាយ ឬ អាណាព្យាបាល ត្រូវ​តែ​យកចិត្តទុកដាក់ តាមដាន​ពី​សកម្មភាព​កូនចៅ​របស់​ខ្លួន​ជា​មុន​សិន បន្ទាប់​មក​លោកគ្រូ អ្នកគ្រូ ដែល​ជា​អាណា​ព្យ​បាល​ទី​២​។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម បាន​ណែនាំ​ដល់​យុវជន​ប្រុស​ស្រី​ទាំង​៩​នាក់​ខាងលើ​មិន​ត្រូវ​ប្រព្រឹត្ត​នូវ​សកម្មភាព​ណាមួយ​ដែល​សង្គម​ស្អប់ខ្ពើម គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាចរណ៍ ត្រូវធ្វើ​ជា​កូន​ល្អ មិត្តល្អ និង​សិស្ស​ល្អ និង​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​កសាង​សង្គម​គ្រួសារ​និង​ប្រ​ទស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន ។

ក្រោយ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ធ្វើការ​អប់រំ​ណែនាំ​រួច​ហើយ ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​៩​នាក់ បាន​ធ្វើ​កិច្ចសន្យា និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​បែប​នេះ​ជា​លើក​ទី​២​ទៀត​ទេ ។ បើ​មិន​ដូច្នោះ​ទេ នឹង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល បន្ទាប់​មក​ក៏​បាន​ប្រគល់​ជូន​ឪពុក ម្តាយ និង​អាណាព្យាបាល​យក​ទៅ​ធ្វើការ​អប់រំ​បន្ត​៕ (កែសម្រួល​​ដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ