ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​១​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅ​ដល់​វត្ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ចូល​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ប្រវែង​១.២០០​ម៉ែត្រ ត្រូវ​ជួសជុល​ក្រាល​ក្រួស​ក្រហម សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បិណ្ឌបាត​របស់​ព្រះ​ស​ង្ឈ​គង់នៅ​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ក៏​ដូច​ជា​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចក ឃុំ​រហាល…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ចូល​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ប្រវែង​១.២០០​ម៉ែត្រ ត្រូវ​ជួសជុល​ក្រាល​ក្រួស​ក្រហម សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បិណ្ឌបាត​របស់​ព្រះ​ស​ង្ឈ​គង់នៅ​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ក៏​ដូច​ជា​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចក ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​១​ខ្សែ​ចូល​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅ​ដល់​វត្ត​ប្រវែង​ប្រមាណ​ជា​១.២០០​ម៉ែត្រ ដោយ​ជួសជុល​ក្រាល​ក្រួស​ក្រហម ។

ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ​ង៉េ​ង សុ​ជា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿង​ញៀន​, លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​, ព្រះសង្ឃ​, អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ និង​ប្រជាពលរដ្ឋ​ផង​ដែរ​។

មាន​ប្រសាសន៍​នា​ឱកាស​នោះដែរ​ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ មាន​ជ័យ បាន​ថ្លែង​ថា ដើម្បី​ជា​ការ​ឆ្លើយ​តប និង​ការ​បិណ្ឌបាត​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​គី​រី​ប​ព​ត៌​បាត់​គង ក៏​ដូច​ជា​ការ​ស្នើ​សុំ​របស់​ប្រជា​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត​នេះ​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ផ្លូវ​១​ខ្សែ​នេះ តាម​រយៈ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដោយ​ជួសជុល​ចាក់​ក្រាល​ក្រួស​ក្រហម​សម្រាប់​សម្រួល​ដល់​ការ​និមន្ត​របស់​ព្រះសង្ឃ​និង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទីទៃ​ទៀត​ផង​ដែរ ហើយ​ឱកាស​ដែល​យើង​ទាំងអស់​គ្នា​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​នេះ ក៏​អាស្រ័យ​ដោយ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍ ។ ការ​ជួសជុល​ផ្លូវ​នេះ​ដែរ គ្រោង​នឹង​ចំណាយ​ថវិកា​ជាង​៦​ពាន់​ដុល្លា​។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត​ក៏​បាន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ លោកតា លោកយាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ចំនួន​៦០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ក្រមា ឬ​សារុង​១​ផង​ដែរ ដែល​ជា​អំណោយ​របស់​លោកនាយ​ឧត្តមសេនីយ៍​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចក​បាន​សំដែង​នូវ​ការ​សប្បាយចិត្ត ដែល​លោកនាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ តាម​រយៈ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរ​បាល​ខេត្ត បាន​ជួយ​ជួសជុល​ផ្លូវ​នេះ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ដំណើ​របស់​របស់​ពួក​គាត់​បាន​ងាយស្រួល ជាង​មុខ ៕ (​កែសម្រួល​ដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ