ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​កូន​ក្នុង​ផ្ទៃ​…​មនុស្ស​២ ជីវិត​៣ ​តែ​មួយប៉ប្រិចភ្នែកបាត់បង់​​ក្នុង​ពេល​តែ​មួយ !

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ មនុស្ស​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ពិនិត្យ​ផ្ទៃពោះ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ទាំង​ពីរ​នាក់​កាលពី​វេលា​ម៉ោង​3​និង​30​នាទី​រសៀល ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33 ត្រង់​ចំណុច​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ…

ខេត្ត​កែប ៖ មនុស្ស​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ពិនិត្យ​ផ្ទៃពោះ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ទាំង​ពីរ​នាក់​កាលពី​វេលា​ម៉ោង​3​និង​30​នាទី​រសៀល ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33 ត្រង់​ចំណុច​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

បើ​តាម​ការ​អះអាង​ពី​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​និយាយ​ថា គ្រោះថ្នាក់​ចរាចរ​នេះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​2​នាក់​នេះ​គឺ​រវាង​រថយន្ត និង​ម៉ូតូ​បើក​បញ្ច្រាសទិស​ដៅ​គ្នា ដោយ​រថយន្ត​ម៉ាក់​ទូ​រី​ស ពណ៌​លឿង បើក​មក​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​បាន​ជិះ​ឌុ​ប​គ្នា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​មក​ពី​កើត​ទៅ​លិច​ហើយ​ក៏​បុក​គ្នា​តែ​ម្ដង ។

នគរបាល​បាន​និយាយ​ថា បុរស​ជា​ប្ដី​ឈ្មោះ រស់ ស៊ី​ណា​រ៉ា អាយុ​43​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទួន​រ័​ត្ន អាយុ​42​ឆ្នាំ ជន​រង​គ្រោះ​ទាំង​ពី​នាក់​នេះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហ៊ី សា​រុន អាយុ​28​ឆ្នាំ នៅ​ភូមិ​ព្រៃ​ហូរ​សង្កាត់​ព្រៃ​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ក្នុង​នោះ​មាន​លិខិត​របស់​គ្រូពេទ្យ​ផង​ដែរ​ថា ប្រពន្ធ​បាន​ពិនិត្យ​ផ្ទៃពោះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ការ​បញ្ជាក់​មិន​បាន​បញ្ចា​ក់ថា មាន​ទម្ងន់​ប៉ុន្មាន​ខែ​នោះ​ទេ ។

ទោះជា​បែប​ណា​នគរបាល​បាន​ឃាត់ខ្លួន​នាក់​បើកបរ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ និង​ជន​រង​គ្រោះ​នគរបាល​កំពុង​ទាក់ទង​ឱ្យ​ក្រុម​គ្រួសារ​មក​ដឹក​យក​ទៅ​ធ្វើបុណ្យ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ