ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ថា ក្រុមហ៊ុន ROMANSON និង J.ESTINA ផ្តល់​ជូន​​អ្វី​ពិសេស​នា​ឱកាស​ដំណាច់ឆ្នាំ ២០១៩​​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ដូច​ការ​សន្យា ROMANSON ដែល​ជា​នាឡិកា​ស្វី​ស និង​ល្បី​ជាងគេ​នៅ​ប្រទេស​កម្ពុជា បាន​នាំ​មក​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ដំណាច់ឆ្នាំ 2019 នេះ គឺ​ចាប់ពី​ថ្ងៃ​ទី 15 ខែធ្នូ…

ដូច​ការ​សន្យា ROMANSON ដែល​ជា​នាឡិកា​ស្វី​ស និង​ល្បី​ជាងគេ​នៅ​ប្រទេស​កម្ពុជា បាន​នាំ​មក​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ដំណាច់ឆ្នាំ 2019 នេះ គឺ​ចាប់ពី​ថ្ងៃ​ទី 15 ខែធ្នូ ឆ្នាំ 2019 ដល់​ថ្ងៃ​ទី 1 ខែមករា ឆ្នាំ 2020 មានការ​បញ្ចុះតំលៃ 30% និង 50% គ្រប់​ម៉ូ​ដ​ទាំងអស់ មិន​ថា​ម៉ូ​ដ​ថ្មី​ដែល​ទើប​មក​ដល់​ក៏​ដោយ ។

កម្មវិធី​នេះ ធ្វើ​ឡើង​នៅ​គ្រប់​សាខា​ទាំងអស់​របស់ ROMANSON ដែល​ជា​ហាង​មាន​លក់​គ្រប់​ផលិតផល​ដូច​ជា​៖ នាឡិកា​ជា​ច្រើន​ម៉ាក​, វ៉ែនតា POLICE និង Chopard, ទឹកអប់​ម៉ាក​ល្បី​ៗ រួម​ទាំង​ម៉ាក J.ESTINA ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែល​រួម​មាន​៖ កាបូប​, គ្រឿងសម្អាង​, នាឡិកា​, គ្រឿងអលង្ការ​, វ៉ែនតា និង​ស្បែកជើង ។

តាម​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​យីហោ ROMANSON បាន​ឲ្យ​ដឹង​ថា ការ​បញ្ចុះតម្លៃ​ដ៏​ធំ​សម្បើម​នេះ គឺ​ដើម្បី ៖
១- ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​កន្លង​មក ។
២- ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​នូវ​គ្រប់​ផលិតផល​ជាមួយ​តម្លៃ​ដែល​មិន​គួរ​ឲ្យ​ជឿ ។
៣- ដោយសារ​មានការ​សំណូមពរ​ជា​ច្រើន​ឲ្យ​មានការ​បញ្ចុះតម្លៃ​ដ៏​កក្រើក​នេះ​បាន​ម្តង ។
៤- ហើយ​ចំណុច​មួយទៀត គឺ​ដើម្បី​រក្សា​ចំណាត់ថ្នាក់​នៃ​ការ​លក់​ដ៏​ច្រើន​របស់ ROMANSON ។

សម្រាប់​ម៉ាក J.estina គឺជា​យីហោ​លេខ ១ នៅ​ប្រទេស​កូរ៉េ ជាមួយនឹង​ផលិតផល​ជា​ច្រើន​ដូច​ជា ៖ គ្រឿងអលង្ការ​, គ្រឿងសម្អាង​, កាបូប​, នាឡិកា​, វ៉ែនតា និង​ស្បែកជើង ។ មូលហេតុ​ដែល​ម៉ាក J.estina ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក៏​ដោយសារ​កេរ្តិ៍ឈ្មោះ​, គុណភាព និង​ការ​រចនា​ម៉ូ​ដ​ដ៏​ទាន់សម័យ​ជាមួយ​អ្នក​រចនា​ម៉ូ​ដ​លំដាប់​កំពូល​ៗ​របស់​កូរ៉េ ។

កាបូប ៖ ជាមួយនឹង​ម៉ូ​ដ​ថ្មី​ៗ​បែប​កូរ៉េ ដែល​ជា​ផលិតផល​ពេញ​និយម​បូក​រួម​នឹង​គុណភាព​កាបូប​ដែល​ធ្វើ​ពី​ស្បែក​សុទ្ធ (​មិនមែន​ធ្វើ​ពី​ជ័រ​) ។ មាន​គ្រប់​ម៉ូ​ដ​សម្រាប់​គ្រប់​កម្មវិធី ជា​ពិសេស​មាន​ម៉ូ​ដ​សម្រាប់​យុវតី​ផង​ដែរ ។

គ្រឿងសម្អាង ៖ ដូច​លោក​អ្នក​បានដឹង​ហើយ ផលិតផល​គ្រឿងសម្អាង​កូរ៉េ សុទ្ធ​គឺ​មានគុណ​ភាពល្អ មិន​ប៉ះពាល់​ស្បែក​ពេល​ប្រើ ដូច្នេះ J.ESTINA នឹង​បំពេញតម្រូវការ​លោក​អ្នក​បាន ជាមួយ​ផលិតផល​ដ៏​សម្បូរ​បែប មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស និង​ការ​វេច​ខ្ចប់​ដ៏​ទាក់ទាញ ។

គ្រឿងអលង្ការ ៖ ជា​ម៉ាក​លេខ ១ នៅ​ប្រទេស​កូរ៉េ គ្រឿងអលង្ការ J.ESTINA ត្រូវ​បាន​លក់ដាច់​បំផុត​ជាមួយ Model: Dancing Stone ដែល​ត្បូង​អាច​ធ្វើ​ចលនា​បាន ។ គ្រឿងអលង្ការ J.ESTINA គឺ​ឱ្យ​តម្លៃ​លើ​ការ Design ម៉ូ​ដ​ខ្លាំង​បំផុត​ដែល​ជា​ចំណុច​ទាក់ទាញ​ក្នុង​ចំណោម​យុវវ័យ​ប្រទេស​កូរ៉េ ។

នាឡិកា ៖ លម្អ​ដោយ​ត្បូង​ភ្លឺ​ចិញ្ចែងចិញ្ចាច​សម្រាប់​សុភាព​នារី​ទាំងឡាយ​ពេល​ចូលរួម​គ្រប់​កម្មវិធី​ជាមួយ​ម៉ូ​ដដែល​ម៉ាក​ផ្សេង​ៗ​មិន​អាច​ធ្វើ​តាម​បាន ។

ហេតុ​ដូច្នេះ​ជាមួយ​ការ​បញ្ចុះតម្លៃ​ដ៏​ធំ​នេះ ក៏​ជា​ឱកាស​សម្រាប់​អតិថិជន​ទាំងអស់​អាច​ជាវ​បាន​ផលិតផល​សុទ្ធ​របស់​ប្រទេស​កូរ៉េ​ជាមួយ​តម្លៃ​ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​លោក​អ្នក​មិន​អាច​រក​ទិញ​បាន​នៅ​ប្រទេស​ផ្សេង​ៗ​ឡើយ ។

បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​បន្ថែម និង​ម៉ូ​ដ​ផលិតផល​ថ្មី​ៗ សូម​អញ្ជើញ​មក​កាន់​ហាង ROMANSON ឬ J.estina ណាមួយ នោះ​លោក​អ្នក​អាច​ទិញ​បាន​គ្រប់​ផលិតផល​ទាំងអស់ ។ ឬ​ចូល​ទៅ​កាន់ Facebook Page: Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬ​ទំនាក់ទំនង​លេខ​ទូរ​ស័​ព្ទៈ 099 972 666 / 092 872 666 ៕ ដោយ​សហការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ