ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ​កំពុង​ផ្សារ​ភ្ជាប់​​ជាមួយ​វប្បធម៌​ខ្មែរ​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ខែ​មុន មាន​យុវជន​ពីរ​រូប​មក​ពី​ភូមិ​សុវណ្ណ​កុមារ ទទួល​បាន​ជ័យ​ជំនះ​សម្រាប់ Asian Gaelic Game (AGG) ដែល​ប្រារព្ធ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ…

រាជធានី​ភ្នំពេញ ៖ កាលពី​ខែ​មុន មាន​យុវជន​ពីរ​រូប​មក​ពី​ភូមិ​សុវណ្ណ​កុមារ ទទួល​បាន​ជ័យ​ជំនះ​សម្រាប់ Asian Gaelic Game (AGG) ដែល​ប្រារព្ធ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។ នៅ​ក្នុង​នោះ មាន​កុមា​រា​មួយ​រូប និង​កុមារី​មួយ​រូប ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួក​គេ បាន​ត្រៀមខ្លួន​រួចរាល់​ជា​ស្រេច​សម្រាប់​កីឡា Gaelic Football ដែល​នាំ​មក​នូវ​ជោគជ័យ​មួយ​នេះ ក្រុម​របស់​កុមា​រា​នោះ​ក្លាយជា​ម្ចាស់​ជើងឯក ឯ​កុមារី​ក្លាយជា​កីឡាការិនី​កំពូល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

យុវជន និង​យុវតី​ពីរ​រូប​នេះ ចាប់ផ្តើម​លេង​កីឡា Gaelic foorball ឬ​ហៅ​កាត់​ថា GAA ត្រឹមតែ​ពីរ​ឆ្នាំ​មុន​ប៉ុណ្ណោះ ហើយ​ឥឡូវ​ពួក​គេ​ក្លាយជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ពូកែ​ៗ​ផ្សេង​ទៀត​នៅ​ក្លឹ​ប​របស់​ពួក​គេ គឺ Cairde Khmer GAA​។

គ្រូបង្វឹក និង​ស្ថាបនិក​របស់ Cairde Khmer GAA លោក Conor Wall បាន​រៀបរាប់​ពី​យុវជន​នោះ​ថា គេ​ជា​អ្នកលេង​ជួរ​ទប់ទល់​ដ៏​ពូកែ ជា​អ្នក​ដែល​បាន​ប្រយុទ្ធ​ដោយ​ភាព​ថ្លៃថ្នូរ និង​មាន​កំលាំង​ខ្លាំង​។ វា​ជា​លើក​ទី​ពីរ របស់​យុវជន​រូប​នោះ​ដែល​បាន​តំណាង​ក្លឹ​ប​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ដែល​លើក​ទី​មួយ​នៅ South East Asian Games (SAG) ក្នុង​ទីក្រុង​ហានូយ នៅ​ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ដែល​គាត់​បាន​ជួយ​ក្រុម​របស់​គាត់​ឲ្យ​ទទួល​បាន​ពានប្រាក់​លើក​ដំបូង​បំផុត​។ សម្រាប់​យុវជន​នោះ​ផ្ទាល់ វា​ជា​ពេល​ដែល​ពិសេស​បំផុត​ក្នុង​ឆ្នាំ​នោះ ដែល​ជា​កត្តា​ជំរុញ​ទឹកចិត្ត ដោយ​គាត់​បាន​និយាយ​នៅ​បទ​សម្ភាសន៍​មួយ​ក្នុង​ខែវិច្ឆិកា​ថា «​ខ្ញុំ​បាន​ហ្វឹកហាត់​រៀង​រាល់​ស​ប្ដា​ហ៍ ដើម្បី​ត្រៀមខ្លួន​ប្រកួត​នៅ​កូ​ឡា​ឡាំ​ពួរ​» «​ខ្ញុំ​ពិតជា​រំភើប​ណាស់​»​។

ក៏​ដូច​គ្នា​នៅ SAG យុវតី​សុវណ្ណ​កុមារ គឺជា​កីឡាការិនី​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ក្នុង​ចំណោម​កីឡាការិនី​ផ្សេង​ៗ​នៅ Cairde Khmer AGG​។ យោង​តាម​លោក Wall នាង​ក៏​ជា​អ្នក​ជួយ​ក្រុម ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដំបូង​បំផុត​ផង​ដែរ​។ យុវតី​រូប​នេះ បាន​រក្សា​ស្នាដៃ​ដដែល​នៅ​ការ​ប្រកួត​ថ្មី​ៗ​នេះ​ផង​ដែរ ដែល​នាង​បាន​សុត​ចូល​ប្រាំ​គ្រាប់ និង​ពីរ​ពិន្ទុ​ដែល​ជា​លទ្ធផល​មួយ​គួរ​ឲ្យ​កោតសរសើរ​។ លោក Wall បន្ថែម​ទៀត​ថា «​យុវតី​រូប​នេះ ក៏​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ពី​ក្លឹ​ប​ផ្សេង​ៗ​នៅ​អាស៊ី​ផង​ដែរ ហើយ​វា​ក៏​អាច​បន្ត​បែប​នេះ​ក្នុង​រយៈពេល​យូរ​ទៀត​»​។

ប៉ុន្តែ​ការ​សំរេច​បាន​នូវ​ជ័យជម្នះ​ធំ​ៗ​ទាំងនេះ គឺ​មិន​ងាយស្រួល​នោះ​ទេ ៖ ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​ខ្ពស់​បាន​នាំ​ទៅ​រក​សមិទ្ធិ​ផល​អស្ចារ្យ​ទាំងនេះ​។

មុន AGG នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ កីឡាករ​រូប​នោះ​ចង់​ខំប្រឹង​រឹតតែ​ខ្លាំង​ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ដ៏​ល្អ លោក Wall បាន​បកស្រាយ​ថា «​គាត់​បាន​សូម​ការ​បង្វឹក​មួយ​ទល់​មួយ​ក្រៅពី​ម៉ោង​ហ្វឹក​ហាត់​ធម្មតា​» ដែល​ជួយ​ដល់​គាត់​បង្កើន​ភាព​ត្រឹមត្រូវ​នៃ​ការ​ទាត់​របស់​គាត់​បន្ថែម​ទៀត​។ រីឯ​សម្រាប់​កីឡាការិនី​រូប​នោះ​វិញ វា​គឺ​ភាព​ជាក់លាក់​នៅ​លើ​តារាង​ដែល​នាង​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង រហូត​ដល់​ថ្ងៃនេះ​នៅ​ពេល​ដែល​ក្រុម​ផ្សេង​ទៀត​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង «​ការ​រត់ ការ​រារាំង ការ​ប្រយុទ្ធ និង​ជំនាញ​បាញ់​របស់​នាង​ធ្វើការ​ប្រហារ​ដ៏​មាន​ឥទ្ធិពល​ទៅ​លើ​សំណាក់​ក្រុមប្រឆាំង​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។

លោក Wall រៀបរាប់​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​ស្ងប់ស្ងាត់ តែ​ក្នុង​ពេល​លេង​វា​ជា​រឿង​ផ្សេង «​នាង​ប្រែខ្លួន​ជា​តោ​ដែល​គ្មាន​ភាព​ភ័យ​ខ្លាច​» ចំណែក​សម្រាប់​យុវជន​នោះ​គឺ «​គាត់​បង្ហាញ​ពី​ខ្លួន​គាត់​ដូច​ជា​អ្នក​ចម្បាំង​ម្នាក់​» ។

កីឡា​នេះ គឺជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ពង្រឹង​ជា​ច្រើន​ដែល​ផ្តល់​ជូន​ដល់​យុវជន​នៅ​ឯ​សុវណ្ណ​កុមារ ដើម្បី​ជួយ​សម្រួល និង​បណ្តុះបណ្តាល​ដល់​ជំនាញ​ជីវិត និង​ជំរុញ​ការ​អភិវឌ្ឍន៍​ផ្ទាល់ខ្លួន​របស់​យុវជន​ទាំងនោះ​។

ចំណង់​ចំណូលចិត្ត និង​ការ​តស៊ូ​របស់​យុវជន​រូប​នេះ ខណៈ​ពេល​ការ​បណ្តុះបណ្តាល​បាន​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្ទាល់ខ្លួន​មួយ​ចំនួន​។ លោក Wall បន្ត​ទៀត​ថា «​គាត់​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​គាត់​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​កីឡាករ​និង​ជា​បុគ្គល​មួយ​រូប​» ។

ការ​លេង​បាល់ Gaelic បាន​ជួយ​យុវជន សូ​ម្បី​តែ​ក្នុង​ពេល​មាន​ភាព​លំបាក​ក៏​ដោយ​។ យុវជន​រូប​នោះ​ដដែល បាន​លើក​ឡើង​ថា «​ឥឡូវនេះ វា​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​ពិតជា​មាន​សេចក្តី​រីករាយ​ណាស់​ដែល​មាន​សហគមន៍​នេះ ដើម្បី​គាំទ្រ​យើង ហើយ​នាំ​យើង​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​លេង​តំណាំង​ប្រទេស​របស់ខ្ញុំ​» ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ៖ Sovannkomarmedia@gmail.com ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ