ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ ក្លាយជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន ISUZU ព្រោះ​មាន Lifestyle ត្រូវ​នឹង​រថយន្ត “Isuzu D-Max Blue Power” គ្រប់​ម៉ូ​ឌែ​ល​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ISUZU បាន​កំពុង​បន្ត​ភាព​ជា​អ្នក​នាំមុខ​គេ និង​ដឹកនាំ «​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ឧត្តមភាព​» ហើយ​បាន​ប្រកាស​ជា​ផ្លូវ​ការទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន ISUZU ដែល​លោក​នឹង​តំណាង​អោយ​រថយន្ត…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ISUZU បាន​កំពុង​បន្ត​ភាព​ជា​អ្នក​នាំមុខ​គេ និង​ដឹកនាំ «​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ឧត្តមភាព​» ហើយ​បាន​ប្រកាស​ជា​ផ្លូវ​ការទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន ISUZU ដែល​លោក​នឹង​តំណាង​អោយ​រថយន្ត Isuzu D-Max Blue Powe ជា​ប្រភេទ​រថយន្ត ភី​ក​អាប់ ដែល​មានការ​ច្នៃប្រឌិត​ថ្មី​លំដាប់ថ្នាក់​ពិភពលោក​នៅ​ឯ​ពិធីជប់លៀង «​ណែនាំ​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុម​ហ៊ុន​អ៊ី​ស៊ូ​ហ្យ៊ុ​» ដែល​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ ២០១៩​នេះ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ម៉ាក​យីហោ​នេះ​កាន់តែ​ខ្លាំង​ថែម​ទៀត ។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក Shuichiro Mori ប្រធាន​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែល​ជា​អ្នកតំណាង​ចែកចាយ​រថយន្ត Pickup និង SUV នៅ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា «​ក្រុមហ៊ុន​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ ក្នុង​ឆ្នាំ ២០១៦ ហើយ​ក៏​ចាប់ផ្ដើម​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើង​ៗ​ជា​បន្តបន្ទាប់​ពី​សំណាក់​អតិថិជន​កម្ពុជា ។ ចាប់តាំងពី​ពេល​នោះ​មក ការ​លក់​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​ប្រភេទ ភី​ក​អាប់ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​តែ​អតិថិជន​មាន​ទំនុកចិត្ត​លើ​ដំណើរការ​របស់​រថយន្ត ភាពរឹងមាំ​នៃ​សាក​ស៊ី​រថយន្ត សមត្ថភាព​ទប់​លំនឹង​នៅ​លើ​ដង​ផ្លួ​វ សន្សំ​សំចៃ​ប្រេង​ខ្ពស់ រួម​ជាមួយនឹង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ក្រោយ​លក់​ប្រកបដោយ​ស្តង់ដា​ខ្ពស់​ផង​ដែរ ។

ដើម្បី​ពង្រឹង​គ្រួសារ អ៊ី​ស៊ូ​ហ្ស៊ុ យើង​បាន​កំពុង​អនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ​ទាំង Off line និង Online ។ ឥឡូវនេះ យើង​គិត​ថា វា​ជា​ពេលវេលា​ដ៏​ស័​ក្កិ​សម​ដើម្បី​មាន​ទូត​សុ​ឆន្ទៈ​ម្នាក់​ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​ម៉ាក​យីហោ​របស់​យើង គឺ «​អ៊ី​ស៊ូ​ហ្ស៊ុ​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ឧត្តមភាព​» ។

លោក Mori បាន​បន្ថែម​ទៀត​ថា «​មូលហេតុ​ដែល​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ បាន​ជ្រើសរើស​កំពូល​តារាចម្រៀង​សិល្បករ​ដ៏​ឆ្នើម​ចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ ដោយសារ​តែ​លោក​មាន Lifestyle ត្រូវ​ជាមួយ​រថយន្ត «Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​» ។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក ព្រាប សុវត្ថិ នឹង​ក្លាយជា​អ្នកតំណាង​របស់​យើង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ អតិថិជន ISUZU របស់​យើង ។

យើង​ពិតជា​មាន​កិត្តិយស​ខ្លាំង​បំផុត​ដែល​បាន​លោក​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​រូបភាព​ល្អ​ឥត​ខ្ចោះ​នៃ​ប្រេ​ន ISUZU របស់​យើង និង​បង្កើន​ចំណេះដឹង​អំពី​ផលិតផល​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ថា «ISUZU មិន​ត្រឹមតែ​កំលាំង​ម៉ាស៊ីន​ខ្លាំង​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ទាន់សម័យ​ផង​ដែរ​» ។
អត្ត​ចរិតល្អ​ឥត​ខ្ចោះ និង​ស្ទីល​ប្លែក​ៗ​របស់​លោក​ពិតជា​ស័​ក្កិ​សម​ទៅ​នឹង​រថយន្ត «Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​» ។ ក្រៅពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ លោក ព្រាប សុវត្ថិ ក៏​នឹង​ចូលរួម​សកម្មភាព​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ នៅ​ឆ្នាំ​ក្រោយ​ៗ​ផង​ដែរ ។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក ព្រាប សុវត្ថិ ដែល​ជា​ទូត​សុ​ឆន្ទៈ​របស់​រថយន្ត “Isuzu D-Max Blue Power” បានឱ្យ​ដឹង​ថា «​ខ្ញុំ​បាន​បើកបរ​រថយន្ត “Isuzu D-Max Blue Power” ដែល​ជា​សេរី​ថ្មី​ចុង​ក្រោយ​បំផុត​ជិត ២ ខែ​ហើយ មុន​ពេល​ក្លាយជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ ជា​ផ្លូវការ​នេះ ។

អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នោះ​គឺ​ប្រសិទ្ធភាព​ប្រេងឥន្ធនៈ (4-5L/100km) និង​ផាសុកភាព​ក្នុង​ពេល​បើកបរ​មិន​ថា​កាលៈទេសៈ​ផ្លូ​ល​បែប​ណា​នោះ​ទេ ។ ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ISUZU ដែល​ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​នៅ​លើ​ពិភពលោក​ដែល​បាន​ចែករំលែក​ទាំង​តម្លៃ និង​ស្ទីល​របស់ខ្ញុំ ។

បរិយាកាស​ធ្វើការ​ក្នុង​កំឡុង​ពេល​ថត​វី​ដេ​អូ​ពាណិជ្ជកម្ម​ពិតជា​មាន​ភាព​រីករាយ និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ណាស់ ។ ខ្ញុំ​បាន​បើកបរ​រថយន្ត “Isuzu D-Max Blue Power” នៅ​តាម​ផ្លូវ​ឡើង​ភ្នំ ។ ផ្លូវ​នេះ​ពិតជា​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​សប្បាយ​រីករាយ និង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ខ្ពស់​ជា​និច្ច នៅ​ពេល​ដែល​ខ្ញុំ​កំពុង​បើកបរ​រថយន្ត “Isuzu D-Max Blue Power” ដូច​លោក​អ្នក​បានដឹង​ស្រាប់​មក​ហើយ​ថា ប្រព័ន្ធ​ម៉ាស៊ីន​នេះ ពិតជា​ល្បីល្បាញ និង​មាន​ថាមពល​ខ្លាំង​ប្លែក​ពី​គេ ។

លោក​បាន​បន្ថែម​ទៀត​ថា «​បើ​និយាយ​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​វិញ ខ្ញុំ​ត្រូវធ្វើ​ដំណើរ​គ្រប់ពេលវេលា​ទាំង​ការងារ​នៅ​ក្នុង​ក្រុង និង​តាម​ខេត្ត ព្រមទាំង​ដំណើរ​កម្សាន្ត ។ ដូច្នេះ​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ បាន​ឆ្លើយ​តប​រាល់​ទិដ្ឋភាព​ផ្ទាល់ខ្លួន និង​តម្រូវការ​របស់ខ្ញុំ​ទាំងអស់ ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា រថយន្ត “Isuzu D-Max Blue Power” គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​ពិតជា​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​ចាប់​អារម្មណ៍។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ព័ត៌មាន​របស់​អ៊ី​ស៊ូ​ហ្ស៊ុ ហើយ​ចូលរួម​សកម្មភាព​សប្បាយ​រីករាយ​ជាមួយ​និង​ការ​ចាប់​រង្វាន់​ផ្សងសំណាង តាម​រយៈ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​ដូច​ជា​គេហទំព័រ​៖ www.isuzucambodia-tis.com

ហ្វេ​ស​ប៊ុ​ក ៖ Isuzu Cambodia និង YouTube: Isuzucambodia
ឬ​អគារ​តាំង​លក់​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ របស់​ក្រុមហ៊ុន K (Cambodia) Co., Ltd ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ក្បាលដំរី មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 023 950 084 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/IsuzuCambodia/videos/445709446113928/?t=0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ