ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​សែន​ក្រអូប​ប្រភេទ​ស្រូវ​រដូវប្រាំង​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​សែន​ក្រអូប​ប្រភេទ​ស្រូវ​រដូវប្រាំង​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩​នេះ​តំលៃ​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៨ ទាំង​ឈ្មួញកណ្តាល និង​ក្រុមហ៊ុន​ទិញ​នៅ​ខេត្តបន្ទាយមានជ័យ​។ ប្រជា​កសិករ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​សែន​ក្រអូប​ប្រភេទ​ស្រូវ​រដូវប្រាំង​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩​នេះ​តំលៃ​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៨ ទាំង​ឈ្មួញកណ្តាល និង​ក្រុមហ៊ុន​ទិញ​នៅ​ខេត្តបន្ទាយមានជ័យ​។

ប្រជា​កសិករ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ប្រជា​កសិករ​លក់​ស្រូវ​សែន​ក្រអូប​ដែល​ឈ្មួញកណ្តាល​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​ទិញ​ប្រភេទ​ស្រូវ​សែន​ក្រអូប​សើម​ដែល​ល្អ​ក្នុង​១​តោន​ទិញ​តំលៃ​៧.២០០​បាត ស្រូវ​សែន​ក្រអូប​ស្ងួត​ដែល​ល្អ ១​តោន​តំលៃ​៧.៣០០​បាត និង​ស្រូវ​ក្រអូប​ល្អ​មធ្យម​ក្នុង​១​តោន​តំលៃ​៧.០០០​បាត ស្រូវ​សែន​ក្រអូប​ស្ងួត​មធ្យម​តំលៃ​៧.០០០​បាត និង​ក្រុមហ៊ុន​បៃតង​ទិញ​តែ​ស្រូវ​សែន​ក្រអូប​សើម​ដែល​ល្អ​ក្នុង​១​តោន​តំលៃ​៧.៤០០​រៀល និង​ស្រូវ​សែន​ក្រអូប​ល្អ​មធ្យម​១​តោន​តំលៃ​៧.១០០​បាត​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា បើ​ប្រៀបធៀប​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ស្រូវប្រាំង​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ក្រុមហ៊ុន​បៃតង និង​ឈ្មួញកណ្តាល​ទិញ​ដាក់​តាម​រោង​ម៉ា​ស៊ី​តំលៃ​ថ្លៃ​ជាង​ខែធ្នូ ឆ្នាំ​២០១៩​នេះ​ទាំង​ប្រភេទ​ស្រូវ​សើម និង​ស្រូវ​ស្ងួត​ហើយ​លក់​ស្រួល​ជាង​ឆ្នាំ​នេះ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ធ្វើ​ស្រូវប្រាំង​ឆ្នាំ​២០១៩​នេះ ពិតជា​លំបាក​ពេល​បង្កបង្កើន​ផល​ដំបូង​គ្មាន​ភ្លៀង​គ្មាន​ទឹក​បណ្តាល​ឱ្យ​រាំង​ងាប់​ស្រូវ ហើយ​ព្យាយាម​បង្កបង្កើន​ផល​បន្តពេល​ដែល​ពេល​ទទួល​បាន​ដើមដង​ហើយ​ស្រូវ​ចេញ​គ្មាន​ទឹក​បូម​បញ្ចូល​ស្រែ បណ្តាល​ឱ្យ​ហួតហែង​ងាប់​ចេញ​មិន​រួច​។ កន្លែង​ខ្លះ​ទទួល​បាន​ផល​ខ្លះ​ដែល​សេសសល់​ពី​ងាប់ នៅ​ពេល​ប្រមូល​ផល​លក់​បាន​តំលៃ​ថោក​ទៀត​នា​ឆ្នាំ​២០១៩​នេះ​ប្រជា​កសិករ​ពិតជា​លំបាក​បង្កបង្កើន​ផល​ជា​មធ្យម​១​ហិ​កតា​ទទួលផល​បាន​៣​ទៅ​៤​តោន មាន​កន្លែង​ខ្លះ​មិន​ទទួលផល ភាគច្រើន​ដែល​ងាប់​គ្មាន​ទឹក​បញ្ចូល​ស្រែ ហើយ​ប្រៀបធៀប​ឆ្នាំ​២០១៨​ក្នុង​១​ហិ​កតា​ទទួលផល​បាន​៤​ទៅ​៥​តោន​។

ដោយ​យោង​តាម​របាយការណ៍​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ តំលៃ​ស្រូវ​សែន​ក្រអូប​សើម​ក្នុង​១​គីឡូក្រាម​តំលៃ​១.១៥៨​រៀល និង​ស្រូវ​សែន​ក្រអូប​ស្ងួត​ក្នុង​១​គីឡូក្រាម​តំលៃ​១.២១២​រៀល ស្រូវ​ផ្កាម្លិះ​ក្រហម​សើម​លេខ​១​ក្នុង​១​គីឡូក្រាម​តំលៃ​២.១៥៥​រៀល ស្រូវ​ផ្កាម្លិះ​ស្ងួត​១​គីឡូក្រាម​តំលៃ​១.៤៥៤​រៀល ស្រូវ​ផ្កាម្លិះ​លេខ​១​សើម​១​គីឡូក្រាម​តំលៃ​១.១៥៨​រៀល​៕ (​កែសម្រួលដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ