ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតខ្សែការពារ Man City ប្រាប់ឱ្យក្លិបតាមប្រមាញ់កីឡាករ Man Utd ១រូបមកបិទចន្លោះប្រហោង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​ម្ចាស់​ជើងឯក Premier League Manchester City ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ទិញ​អតីត​តារា​ឆ្នើម​របស់​ក្រុម…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​ម្ចាស់​ជើងឯក Premier League Manchester City ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ទិញ​អតីត​តារា​ឆ្នើម​របស់​ក្រុម Manchester United នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ខាង​មុខ​នេះ​។

ក្រុម​មេឃ​ខៀវ Man City មាន​ចន្លោះ​ប្រហោង​នៅ​ផ្នែក​ការពារ​កណ្តាល ដែល​ធ្វើ​ឱ្យ​មានការ​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​នា​ពេល​រដូវ​កាល​នេះ​។ ដោយ​ខកខាន​ក្នុង​ការ​រក​អ្នក​ជំនួស Vincent Kompany និង Aymeric Laporte ដែល​មិន​បាន​ឡើង​ប្រកួត​ដោយសារ​បញ្ហា​របួស​នោះ អតីត​ខ្សែការពារ Richard Dunne មាន​អារម្មណ៍​ថា​ក្លិប​គួរតែ​ទិញ​យក Jonny Evans របស់ Leicester City បើ​ទោះបីជា​ធ្លាប់​ជា​កីឡាករ​របស់ Manchester United ក៏​ដោយ​។

Dunne បាន​ប្រាប់​កាសែត​ឯករាជ្យ​អៀរ​ឡង់​ថា​៖«​សម្រាប់​ការ​ខ្សែប្រយុទ្ធ​របស់ City គឺ​ល្អ​ហើយ​។ ក្លិប​នេះ​ចាញ់​ដោយសារ​តែ​ផ្នែក​ការពារ​មិនសូវ​រឹង​មាំ​គ្រប់គ្រាន់​។ នៅ​ពេល​នេះ គេ​ត្រូវការ​ខ្សែការពារ​ពីរ​នាក់​នៅ​ផ្នែក​កណ្តាល​។ ម្នាក់​គឺ Laporte ដែល​កំពុង​មាន​របួស និង មួយទៀត​ក៏​កំពុង​តែ​សម្រាក​ព្យាបាល​»​។

គេ​ក៏​បាន​បន្ត​ថា​៖«​ខ្ញុំ​មិន​ជឿ​ថា​លោក Guardiola នឹង​ទិញ​កីឡាករ​ថ្មី​មក​ទេ​។ តែ​ក្លិប​ត្រូវការ​កីឡាករ​ដែល​អាច​មក​លេង​នៅ​ពេល​នេះ ដើម្បី​ជួយ​សង្គ្រោះ​ទាន់​ពេល​។ Jonny Evans គឺជា​កីឡាករ​ខ្លាំង​សម្រាប់ Leicester ហើយ​គេ​ស្គាល់​ច្បាស់​ពី​លី​គ​។ ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ពួក​គេ​ទិញ​យក​គាត់​មក​លេង​រយៈពេល​១​ឆ្នាំ ឬ ១៨​ខែ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ