ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លះ​ទ្រព្យ​ច្រើន​មិន​ប្រាកដ​ថា​បាន​បុណ្យ​ច្រើន​

4 ឆ្នាំ មុន

ការ​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ឬ​ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​ការ​បះ​បង់ទ្រព្យ​សម្បត្តិ​ប៉ុនណា​នោះ​ទេ តែ​អាស្រ័យ​លើ​ចេតនា និង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​ប្រព្រឹត្ត​ធ្វើ​តែ​ប៉ុណ្ណោះ ។ តាម​ពិត គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់ ឬ​រាប់​ចំនួន​បុណ្យ​ថា​ប៉ុណ្ណេះ ប៉ុណ្ណោះ​បាន​ទេ…

ការ​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ឬ​ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​ការ​បះ​បង់ទ្រព្យ​សម្បត្តិ​ប៉ុនណា​នោះ​ទេ តែ​អាស្រ័យ​លើ​ចេតនា និង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​ប្រព្រឹត្ត​ធ្វើ​តែ​ប៉ុណ្ណោះ ។

តាម​ពិត គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់ ឬ​រាប់​ចំនួន​បុណ្យ​ថា​ប៉ុណ្ណេះ ប៉ុណ្ណោះ​បាន​ទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើល​មិនឃើញ ស្មាន​មិន​បាន ។ ប៉ុន្តែ​ថ្វីបើ​ការ​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច អ្នក​ដទៃ​មិន​អាច​ដឹង​បាន​មែន តែ​គង់​យើង​ខ្លួនឯង ជា​អ្នកដឹង​ពិតប្រាកដ ។

អ្នក​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​ធំ​ៗ អស់​លុយរាប់​ម៉ឺន​ដុល្លារ តែបើ​ការ​លះបង់​នោះ​គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខមាត់ បុណ្យ​ប្រាកដជា​មិនកើត​ឡើង​ច្រើន​សម្បើម​ឡើយ ។ តែ​ផ្ទុយ​ទៅ​វិញ​បាយ​មួយ​វែក ទឹក​មួយ​កែវ លះបង់​ធ្វើ​ជា​ទាន ប្រកបដោយ​ចិត្តសប្បុរស ពោរពេញ​ទៅ​ដោយ​មេត្តា ករុណា​ចង់​ឲ្យ​អ្នក​ដទៃ​បាន​ឆ្អែត នោះ​ហើយ​គឺជា​បុណ្យ​ច្រើន​អនេក ។

ហេតុនេះ​ហើយ គ្រប់ពេល​ដែល​អ្នក​ធ្វើបុណ្យ​សាង​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ​ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​បាន​សប្បាយ រីករាយ ជ្រះថ្លា និង​ប្រកបដោយ​បញ្ញា ។ ប្រសិនបើ​អ្នក​ត្រេកអរ ពេញចិត្ត​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ ដោយ​ការ​លះបង់​ទ្រព្យ​តិចតួច​ក៏​ដោយ ក៏​បាន​អានិសង្ស​ច្រើន​លើសលន់ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ