តើ​មាន​មែនឬ​អត់?រក​មើល​មិន​ទាន់​ឃើញ​ទេ​! សូម​ផ្ញើ​រូបថត​មក​ផង !


ក្នុង​សបា្ត​ហ៍​កន្លង​មកនេះ មាន​ដំណឹង​ប្រាប់​មក​កោះសន្តិភាព​ថា មាន​ដឹង​ទេ? គេ​ដឹក​ថ្ម​មួយ​យប់​ៗ​មាន​ពី​៤ ទៅ​៥​សា​ឡង់​អាធំ​ៗ ចាក់​ឡើង​រញ្ជួយ​ទន្លេមេគង្គ ចាប់ពី​ពយ​កោះ​ពេជ្រ ចេញ​មក​ទន្លេ ធ្វើ​ឱ្យ​ក្រុម​អ្នក​សាទរ​ទាំងឡាយ​ដកថយ​ចេញពី​តំបន់​នោះ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ ។ ប្រភព​ដដែល​និយាយ​ថា មិនមែន​ចាក់​ពេល​ថ្ងៃ​ទេ គឺ​ចាក់​ពេល​យប់​ចាប់ពី​ម៉ោង​១១​ឡើង​ទៅ ។ ​ពួក​គេ​ថា ការ​ទម្លាក់​ថ្ម​ចេញ​ពីសា​ឡង់​ធំ​ៗ​លាន់ឮ​ស្នូរ​ខ្លាំង​ៗ ហើយ​រលក​ទន្លេ​ទីនោះ​ក៏​រញ្ជួយ​ខ្លាំង​ដែរ​។ ចំណែក​ទូក​អ្នកនេសាទ បើ​មិន​រហ័ស​ចេញ​ឱ្យ​ឆ្ងាយ​ទេ រលក​នៃ​ការ​ទម្លាក់​ថ្ម​អាច​នឹង​ឱ្យ​លិច ។

បាន​ដំណឹង​នេះ​ភ្លាម ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​អាណាចក្រ​បាន​ចេញ​ប្រតិបត្តិការ​យក​ព័ត៌មាន​ភ្លាម​ដែរ ព្រោះថា ការ​ដឹក​ថ្ម​ចាក់​នៅ​ចំណុច​ពយ​កោះ​ពេជ្រ ជា​អំពើ​ខុសច្បាប់ ។ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​មានការ​ចាក់​លុប​ច្រាំង​ទន្លេ​តំបន់​នោះ​ទេ ។ អ្ន​ក​ណា​ដែលចាក់​ពី​មុន​មក ត្រូវ​បាន​បញ្ជា​ឱ្យ​កាយ​ចេញ​វិញ ប៉ុន្តែ​ត្រង់​កាយ​មិន​កាយ មិនដឹង​ទេ ។

ការ​តាម​យក​ព័ត៌មាននេះ ពុំ​ទាន់​ទទួល​បាន​ពិត​ប្រាកដ​នៅឡើយ​ទេ ព្រោះ​សូ​ម្បី​តែ​អ្នកនាំពាក្យ​សាលា​រាជធាន​ភ្នំពេញ ក៏​និយាយ​ដែរ​ថា ពុំ​បានដឹង​រឿង​នេះ​ទេ សូម​ឱ្យ​សួរ​ទៅ​ខាង​ក្រសួង​ជំនាញ​ដែល​មិនដឹង​ក្រសួង​ណា​ឡើយ ដែល​ជំនាញ​នោះ ។

ដូច្នេះ ដើម្បី​ឱ្យ​ដឹង​ប្រាកដ​ថា ពិតជា​មានការ​ដឹក​ថ្ម​ទាំង​សា​ឡង់ មក​កាយ​ទម្លាក់​ចាក់​នៅ​តំបន់​ជិត​ច្រាំង​កោះ​ពេជ្រ មែន សូម​ឱ្យ​ផ្តល់​សក្ខីភាព​ជាក់ស្តែង​ផង ឬ​ផ្តល់​ដំណឹង​បន្ទាន់​មក​កោះសន្តិភាព នឹង​ទៅ​ពិនិត្យ​ជាក់ស្តែង​ថា តើ​ពិតមែន ឬ​អត់​តែ​ប៉ុណ្ណោះ ព្រោះ​ទាល់តែពិតណាស់ ទើបហ៊ានចុះផ្សាយ ។​

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ