ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​មាន​តែ​ប្រុស​ស្ទាវ​ទេ ស្តែង​នេះ ក៏​មាន​ក្មេង​ស្រី​ជើង​ខ្លាំង​ដែរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ​កន្លង​ទៅ បាន​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវសាធារណៈ​ចំនួន​៩​នាក់​យក​មក​អប់រំ ។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម…

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ​កន្លង​ទៅ បាន​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវសាធារណៈ​ចំនួន​៩​នាក់​យក​មក​អប់រំ ។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​ស្រុក​-​ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ត្រូវ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ។

ជាលទ្ធផល នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ​នោះ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន​៩​នាក់ ដែល​តែង​ធ្វើសកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រសង្កាត់​កោះ​សត្វ ក្រុង​សិរី​សោភ័ណ ទៅ​ភូមិសាស្ត្រ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ សមត្ថកិច្ច​បាន​នាំ​យក​ក្មេង​ស្ទាវ​ប្រុស​ស្រី​ទាំង​៩​នាក់​នេះ​និង​ម៉ូតូ​ចំនួន​៦​គ្រឿង ទៅ​ធ្វើការ​អប់រំ​និង​ដាក់​កិច្ចសន្យា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោកស្នងការ អាត់ ខែ​ម ព្រមទាំង​អាណាព្យាបាល ឪពុក​ម្តាយ​ពួក​គេ​ផង​ដែរ ។

លោក​វរសេនីយ៍​ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៩​នាក់​នេះ មាន ៖
១-​ឈ្មោះ វ៉ា​ត គង្គា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​អ្នក​បង្ហោះ​ម៉ូតូ
២-​ឈ្មោះ អឿ​ន ណា​លី​ន ភេទ​ស្រី អាយុ​១៦ឆ្នាំ អ្នក​អង្គុយ​ពីក្រោយ ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ភូមិ​បត់​ត្រង់ឃុំ​បត់​ត្រង់ ស្រុក​មង្គលបុរី ។
៣-​ឈ្មោះ ជា សាវ៉ា​ត់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​អង្គុយ​ពីក្រោយ
៤-​ឈ្មោះ ថោ​ង សំ​អាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​បង្ហោះ​ម៉ូតូ ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។
៥-​ឈ្មោះ ទុំ សុពល​ពេញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​បង្ហោះ​ម៉ូតូ ទីលំនៅ​ភូមិ​ពោធិ៍​២​ដើម ឃុំរហាត់ទឹក ស្រុក​មង្គលបុរី
៦-​ឈ្មោះ ជី​ម សុ​ធឿ​ន ភេទ​ប្រុស អាយុ​១៧ឆ្នាំ អ្នក​បង្ហោះ​ម៉ូតូ ទីលំនៅ​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី
៧-​ឈ្មោះ ធួ​ត សៀវ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​បង្ហោះ​ម៉ូតូ ទីលំនៅ​ភូមិ​អង្គាបុស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ។
៨-​ឈ្មោះ សោម ច័ន្ទ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ចម្ការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក អង្គុយ​ពីក្រោយ និង៩-​ឈ្មោះ កាំ​ង ឆេ​ន​អាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​បើក​ម៉ូតូ​បង្ហោះ នៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ លោក​ស្នងការ អាត់ ខែ​ម បាន​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​សកម្មភាព​របស់​ក្មួយ​ៗ​ទាំងនេះ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ បែរជា​នាំ​គ្នា​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ទៅ​ធ្វើអំពើ​អបាយមុខ​មិន​គប្បី ដែល​សង្គម​ស្អប់ខ្ពើម ។ លោក​បាន​ណែនាំ​ថា គួរ​ណាស់​តែ​ក្មួយ​ៗ ចៅ​ៗ យក​ពេលវេលា​ទៅ​សិក្សា​រៀនសូត្រ ឬ​ក៏​ជួយ​កិច្ចការងារ​ឪពុក​ម្តាយ​នៅផ្ទះ ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​សមត្ថកិច្ច​ធ្វើការ​អប់រំ​នោះ ក៏​សូម​ឲ្យ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល ត្រូវ​តែ​យកចិត្តទុកដាក់​តាមដាន​ពី​សកម្មភាព​កូនចៅ​របស់​ខ្លួន​ជា​មុន​សិន បន្ទាប់​មក​លោកគ្រូ​អ្នកគ្រូ ដែល​ជា​អាណា​ព្យ​បាល​ទី​២ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ណែនាំ​ដល់​ក្មួយ​ៗ​ប្រុស​ស្រី​ទាំង​៩​នាក់ មិន​ត្រូវ​ប្រព្រឹត្តសកម្មភាព​ណាមួយ​ដែល​សង្គម​ស្អប់ខ្ពើម គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាចរណ៍ ត្រូវធ្វើ​ជា​កូន​ល្អ មិត្ត​ល្អ និង​សិស្ស​ល្អ និង​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​យកចំណេះ​ដឹង​កសាង​សង្គម​គ្រួសារ និង​ប្រ​ទស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​។

ក្រោយ​ពី​លោកស្នងការ​ធ្វើការ​អប់រំ​ណែនាំ រួច​មក ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​៩​នាក់ បាន​ធ្វើ​កិច្ចសន្យា និង​បញ្ឈប់​មិន​ឲ្យ​មាន​មុខជា​លើក​ទី​២ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ​នឹង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល រួច​ក៏​បាន​ប្រគល់​ជូន​ឪពុក ម្តាយ និង​អាណាព្យាបាល​យក​ទៅ​ធ្វើការ​អប់រំ​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ