ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rashford ឆ្លើយ​តប​នឹង​ការ​យក​ខ្លួន​ទៅ​ប្រៀប​នឹង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford បាន​ឆ្លើយ​តប​លើក​ឡើង​របស់​លោក Ole Gunnar Solskjaer ដែល​បាន​ប្រៀបធៀប​ខ្លួន​ជាមួយនឹង​កីឡាករ​ខ្លាំង Cristiano Ronaldo​។

បន្ទាប់​ពី​ទទួល​បាន​គ្រាប់​បាល់​ទី ១៣ របស់​គាត់​ក្នុង​ការ​ប្រកួត​ជាមួយនឹង​ក្រុម Manchester City កាលពី​ចុង​ស​ប្តា​ហ៍​មុន Solskjaer បាន​អះអាង​ថា​វា​ងាយស្រួល​ក្នុង​ការ​ប្រៀបធៀប​កីឡាករ​អន្តរជាតិ​អង់គ្លេស​ជាមួយ Ronaldo ដោយសារ​តែ​រូបរាង ជំនាញ និង​អាកប្បកិរិយា​។

Rashford បាន​រក​គ្រាប់​បាល់​ចំនួន ៥០​គ្រាប់​រួច​ទៅ​ហើយ​សម្រាប់ United ដែល​មាន​សភាព​លឿន​ជាង Ronaldo ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ​ទទូច​ថា ការ​ប្រៀបធៀប​នេះ​គឺ​គាត់​មិន​ទាន់​គិតដល់​ទេ ដោយសារ​តែ​គាត់​កំពុង​ផ្តោតអារម្មណ៍​ជាមួយនឹង​បង្កើន​សមត្ថភាព​ខ្លួន​នៅ​រដូវ​កាលរ​នេះ​។

Rashford បាន​និយាយ​ថា​៖«​ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​ម្នាក់​ចាប់តាំងពី​ខ្ញុំ​ចាប់ផ្តើម​លេង​មក ពួក​គេ​តែងតែ​ប្រៀបធៀប​ខ្ញុំ​ជាមួយនឹង​អ្នក​ខ្លាំង​កាលពី​អតីតកាល ទាំង​ខ្ញុំ​មិន​ទាន់​ឡើង​ដល់​ចំនុច​នោះ​ក៏​ដោយ​។ អ្វី​ដែល​ខ្ញុំ​ត្រូវធ្វើ គឺ​ត្រូវ​ប្រឹងប្រែង​លេង​ឱ្យ​ល្អ​លើ​តារាង នោះ​អ្នកផង​នឹង​និយាយ​ល្អ​ពី​នេះ​»​។ Rashford បាន​បន្ត​ថា ៖«​នេះ​គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចូល​ចិត្ត​និយាយ​ពី​ខ្សែប្រយុទ្ធ​។ ដូចនេះ​វា​គឺជា​ពាក្យ​សរសើរ​មួយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ