ដុល្លារអាមេរិកមានកម្លាំងយ៉ាងណាធៀបជាមួយប្រាក់នៃបណ្តាប្រទេសមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេនោះ ? ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ១៦ ខែធ្នូ ដើមសប្តាហ៍នេះឱ្យដឹងថា ១ដុល្លារអាមេរិកមានអត្រាទិញ៤.០៧២,០០ រៀលខ្មែរ អត្រាលក់៤.០៨៥,០០រៀលខ្មែរ និង១ដុល្លារអាមេរិកមានអត្រាទិញ១០៨,៨០ យ៉េនជប៉ុន អត្រាលក់ ១១០,៩០យ៉េនជប៉ុន ។
ចំពោះដុល្លារអាមេរិកធៀបជាមួយប្រាក់បាទថៃ គឺ១ដុល្លារមានអត្រាទិញ៣០,០១១០ បាត អត្រាលក់ ៣០,២៥៥៩ បាត ។ ១ដុល្លារអាមេរិកមានអត្រាទិញ២៣.១០០,០០ ដុងវៀតណាម ជាមួយអត្រាលក់២៣.៦០០,០០ ដុងវៀតណាម ៕
បញ្ជាក់៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ