ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​បាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ ហើយ​ចាប់​បាន​របស់ទំនើប​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ជនជាតិ​ចិន​២​នាក់ និង​ខ្មែរ​ម្នាក់​ដែល​សង្ស័យ​ថា ជា​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត និង​ជួញដូរ​អាវុធ​ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចុះ​មក​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន​ព្រមទាំង​ដកហូត​បាន​កាំភ្លើង AK47 មួយ​ដើម​រួម​ជាមួយ​ថ្នាំ​ញៀន និង​ឧបករណ៍​ជា​ច្រើន​ទៀត​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ជនជាតិ​ចិន​២​នាក់ និង​ខ្មែរ​ម្នាក់​ដែល​សង្ស័យ​ថា ជា​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត និង​ជួញដូរ​អាវុធ​ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចុះ​មក​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន​ព្រមទាំង​ដកហូត​បាន​កាំភ្លើង AK47 មួយ​ដើម​រួម​ជាមួយ​ថ្នាំ​ញៀន និង​ឧបករណ៍​ជា​ច្រើន​ទៀត​ផង​ដែរ ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ នៅ​ចំណុច​ហាង​សាច់​អាំង​យីហោ «​ស៊ា​វ លីង ហាវ​» ស្ថិត​នៅផ្ទះ​លេខ 16C ផ្លូវ 109K ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ Wang Qiao Ling ភេទ​ស្រី និង​ម្នាក់​ទៀត​ឈ្មោះ Wang Hai Tao ភេទ​ប្រុស អ្នក​ទាំង​២​នាក់ គឺជា​ជនជាតិ​ចិន​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុងផ្ទះ ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ដែរ​នោះ គឺជា​ជនជាតិ​ខ្មែរ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ