ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​គ្រូពេទ្យ​គោរព​ក្រម​វិជ្ជាជីវៈ​កុំ​រើសអើង​អ្នកជំងឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​មន្ត្រី និង​គ្រូពេទ្យ​ទាំងអស់​ត្រូវ​គោរព​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​កុំ​រើសអើង​អ្នកជំងឺ​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ២,៥៨៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​មន្ត្រី និង​គ្រូពេទ្យ​ទាំងអស់​ត្រូវ​គោរព​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​កុំ​រើសអើង​អ្នកជំងឺ​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ២,៥៨៨ នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ​នេះ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​ស្នើ​សុំ​មន្ត្រី និង​គ្រូពេទ្យ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​មើល​អ្នកជំងឺ​ឲ្យ​បាន​ម៉ត់ចត់​ដោយ​កុំ​មានការ​រើសអើង​អ្នកមាន​អ្នកក្រ​ឲ្យ​សោះ ។ គាត់​ក្រីក្រ​បានជា គាត់រ​ត់ម​ករក​យើង​ព្យាបាល​នឹង​អីចឹង សូមកុំ​រើស​អើយ​គាត់​» ។ សម្តេច​បន្ត​ថា នៅ​ពេល​មន្ទីរ​ទាំងអស់​ត្រូវ​បាន​ពង្រឹងគុណភាព​សង្ឃឹមថា យើង​នឹង​មាន​ពេទ្យ​ជំនាញ​ៗ ដើម្បី​ព្យាបាល​អ្នកជំងឺ​មិន​ចាំបាច់​ទៅ​ព្យាបាល​ទៅ​ក្រៅប្រទេស​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ