ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ដេញ​តាម​ប្រមាញ់ Ozil ជំនាន់​ថ្មី​តម្លៃ​១០០​លាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​បិសាច​ក្រហម Manchester United កន្លង​មក​បាន​ចំណាយ​ប្រាក់​ជាង ១៥០​លាន​អឺ​រ៉ូ​រួច​ទៅ​ហើយ​សម្រាប់​ការ​ចុះ​កុងត្រា​ថ្មី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​គ្រោង​នឹង​ទិញ​យក​កីឡាករ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​បិសាច​ក្រហម Manchester United កន្លង​មក​បាន​ចំណាយ​ប្រាក់​ជាង ១៥០​លាន​អឺ​រ៉ូ​រួច​ទៅ​ហើយ​សម្រាប់​ការ​ចុះ​កុងត្រា​ថ្មី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​គ្រោង​នឹង​ទិញ​យក​កីឡាករ Mesut Ozil ជំនាន់​ថ្មី (​ជា​ងារ​) ដែល​មាន​តម្លៃ​១០០​លាន​អឺ​រ៉ូ​។

ក្រុម​បិសាច​ក្រហម​បាន​ដើរ​តាម​ពីក្រោយ​គូប្រជែង​របស់​ក្រុម Manchester City និង Liverpool ដែល​បាន​កាន់កាប់​លី​ក​ពីរ​រដូវ​កាល​កន្លង​មក​ ។ United បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៦ ក្នុង​ឆ្នាំ ២០១៨/១៩ ហើយ​បាន​ព្យាយាម​ទៅ​មុខ​យឺត​ៗ​តាម​ដំណើរ​។

អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer បាន​បង្ហើប​ប្រាប់​ពី​សកម្មភាព​ផ្ទេរ​បន្ថែម​ទៀត​នៅ​ខែមករា​ខាង​មុខ ដោយ​និយាយ​ថា​ក្រុម​របស់​លោក​ចាំបាច់​ត្រូវ​បន្ថែម​កីឡាករ​ពីរ​បី​នាក់​ទៀត​។ លោក​បាន​និយាយ​បន្ទាប់​ពី​ទទួល​ជ័យជម្នះ ៤-០ លើ​ក្រុម AZ Alkmaar ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន UEFA Europa League នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លោក​បាន​និយាយ​ថា​៖ “​យើង​កំពុង​ព្យាយាម​ពង្រឹង នៅ​ច្រើន​ចំណុច​នៃ​ក្រុម​របស់​យើង​។ យើង​គង់តែ​ទៅ​មុខ​ទេ តែ​យើង​ត្រូវការ​កីឡាករ​២​ទៅ​៣​នាក់ ដើម្បី​ឱ្យ​មាន​ចំនួន​គ្រប់គ្រាន់​។​”

Kai Havertz កីឡាករ​វ័យក្មេង​របស់​ក្លិប Bayer Leverkusen ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល គ្រូបង្វឹក លោក Solskjaer ចង់​ទិញ​យក​មក​លេង​។ យុវជន​អាយុ ២០ ឆ្នាំ​មាន​យុទ្ធនាការ​ដ៏​រំភើប ២០១៨/១៩ ដោយ​រកបាន ២០​គ្រាប់​និង​ជួយ​ទាត់ Assist បាន​៧​ដង សម្រាប់​ការ​ឡើង​ប្រកួត​៤២​លើក​។

ការ​លេង​បាន​យ៉ាង​ល្អ​នេះ ត្រូវ​បាន​ក្លិប​ធំ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប ដូច​ជា Bayern Munich, FC Barcelona, Real Madrid, Liverpool និង City​។ ទោះ​យ៉ាងណា​បើ​យោង​ទៅ​តាម Sport Bild បានអោយ​ដឹង​ថា United កំពុង​ខិតខំ​ដណ្តើម​កីឡាករ​នេះ ដែល​សព្វថ្ងៃ​មាន​តម្លៃ​ខ្លូ​ន​ស្មើនឹង ១០០​លាន​អឺ​រ៉ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ