ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆក់​​២​នាក់ត្រូវ​អស់​លក្ខណ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូទី​១

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ខ្សែ.ក​​២​នាក់​​ ត្រូវបាន​កំលាំងនគរបាល​ ប៉ុស្តិ៍​ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ទួល​គោក ចាប់ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ ម៉ាក​វ៉េវ ពណ៌​ខៀវ មួយគ្រឿង ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​ប្លាទីន​ស ទំងន់​១ជី ពីស្ត្រី​ម្នាក់ កាល​ពីវេលា​ម៉ោង​៦​​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ កញ្ញា នៅតាម​វិថី​ឧកញ៉ា​ទេពផន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូទី​១ ខណ្ឌ​ទួល​គោក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ខ្សែ.ក​​២​នាក់​​ ត្រូវបាន​កំលាំងនគរបាល​ ប៉ុស្តិ៍​ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ទួល​គោក ចាប់ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ ម៉ាក​វ៉េវ ពណ៌​ខៀវ មួយគ្រឿង ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​ប្លាទីន​ស ទំងន់​១ជី ពីស្ត្រី​ម្នាក់ កាល​ពីវេលា​ម៉ោង​៦​​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ កញ្ញា នៅតាម​វិថី​ឧកញ៉ា​ទេពផន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូទី​១ ខណ្ឌ​ទួល​គោក ។

ជនសង្ស័យ​ដែលត្រូវ​ឃាត់​ខ្លួនសមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​សូរ បញ្ញា  ភេទប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់ម៉ូតូឌុប មានទីលំនៅ​​ផ្ទះជួល​ភូមិ​ទួល​សង្កែ សង្កាត់ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ២-​ឈ្មោះ​សូរ សារឿន ភេទប្រុស អាយុ​២០ឆ្នាំ មាន​ទី​​លំ​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ។ ជន​សង្ស័យ​ទាំង​២នេះ​ ​ត្រូវ​បានកំ​លាំង​ល្បាត​ប៉ុស្តិ៍​នគរ​​បាល​ផ្សារ​ដេ​ប៉ូទី​១ ចាប់ខ្លួន​បាន​ជាក់ស្តែង ខណៈ​​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ.ក​ប្លាទីន.ស​ ទំងន់​១ជី ពីស្ត្រី​ឈ្មោះ​លាវ មួយ​យ៉ុង អាយុ​២៥​ឆ្នាំ ជា​បុគ្គ​លិកធនាគារ​កាណាឌី​យ៉ា មាន​ទីលំនៅ​​ផ្ទះ​លេខ​១៣Eo ផ្លូវ​លេខ​១៧០ សង្កាត់​អូរ​ឫស្សីទី​១ ខណ្ឌ​​៧​មករា ។

មន្ត្រី​​ប៉ូលិស​រូបនេះ​បន្ត​ទៀត​ថា មុន​ពេល​កើត​ហេតុ ស្ត្រី​រង​គ្រោះ​ បានជិះម៉ូតូ​​រឺ​ម៉ក​កង់​៣ ចេញ​ពី​​ផ្ទះ​ ក្នុង​គោល​បំណងទៅ​ផ្ទះ​ឪពុក​ក្មេក នៅ​​​ខណ្ឌ​ដង្កោ ។ នៅ​ពេលធ្វើ​ដំណើរ​តាម​វិថី​ឧកញ៉ា​ទេព​ផន មកដល់​មុខ​ស្នាក់​ការ​សាខា​គយ​ខណ្ឌ​ទួល​គោក មានជន​​២នាក់បានជិះ​ម៉ូតូ​១​គ្រឿង​ ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​បាន​សំរេច​ ហើយ​ស្ត្រី​​រងគ្រោះ​ស្រែក​ចោរៗ​ត្រូវ​ កំលាំង​សមត្ថ​កិច្ច​ល្បាត​ចាប់ខ្លួន​បានទាំង​២នាក់​តែ​ម្តង ៕