ឆ្នាំនេះស៊យធំ បើកត្រាក់ទ័រភ្ជួរដី​ប៉ះ​ចំ​មីន​តោនផ្ទុះបះជើង


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួស​ដៃ​ធ្ងន់ធ្ងរ ក្នុងហេតុការណ៍​ផ្ទុះ​មីន​តោនកក្រើកដីចម្ការពោតមួយកន្លែង នៅ​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ នេះ ស្ថិត​ត្រង់​ចំណុច​ខាងត្បូង​ភ្នំ​ហេង​ដាន ក្នុងភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ខណៈ​គាត់​កំពុង​បើកត្រាក់ទ័រ​ភ្ជួរ​ដី ។​

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​គ្រី ប្រុស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ធ្វើ​ចម្ការ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាង​​លើ បានរងរបួសដៃម្ខាង ហើយភ្លាមៗត្រូវបាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​​ ។

ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាននិងកំពុងបើកត្រាក់ទ័រ​​ភ្ជួរ​ដី​របស់​ពូ ​ដែល​ទើបតែ​កាច់​ពោត​​អស់ ។ លុះ​បើក​ភ្ជួរ​សុខ​ៗ សង្ស័យ​ប៉ះលើ​មីនតោន​នោះ បណ្តាល​ឱ្យ​ផ្ទុះ​លាន់កក្រើក​ដី ឯត្រាក់ខ្ទេច​ក្រឡាប់​បះ​ជើង​​តែ​ម្តង ​តែសំណាង​ដែលមនុស្ស​មិនប៉ះពាល់ដល់អាយុជីវិត ។

សូមបញ្ជាក់ដែរថា នៅលើដី​​ចម្ការខាងលើ គឺធ្លាប់ភ្ជួរជារៀងរាល់ឆ្នាំ​ ប៉ុន្តែ​ឆ្នាំនេះ បែរ​ជា​ស៊យធំ​ភ្ជួរប៉ះ​លើមីន​តោនទៅវិញ ។ ​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ