រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេលដែលពាក្យសម្តីមួយនេះ មិនមានការសមរម្យត្បិតនាងបានលែងលះស្វាមីមែន តែមិនបានប្តូរប្តីដូចទៅនឹងបុរសខាងលើ បានចោទប្រកាន់នោះឡើយ។
ការចេញមុខព្រមានខាងលើពី ឆៃ លីដាឡែន នាពេលនេះបានធ្វើឡើង បន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកបុរសម្នាក់ បានចូលទៅខមមិនពីក្រោមរូបភាព ដែលនាងបានបង្ហោះ ជាមួយនឹងភាសាសរសេរថា ដូរប្តីដូរឡានមានអីមិនល្អ អាយដល។
ឆៃ លីដាឡែន បានចាត់ទុកពាក្យសម្តីខាងលើនេះ ជាការប្រមាថមើលងាយចំពោះរូបនាង បើទោះបីជានាងបានលែងលះស្វាមី ប៉ុន្តែនាងមិនបានដូរប្តីដូចអ្វីដែលបានលើកឡើងពីបុរសនោះឡើយ ខណៈពេលដែលនាងបានស្នើឲ្យបុរសរូបនោះ កែប្រែនូវការសរសេរនោះឡើងវិញ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ ឆៃ លីដាឡែន បានបង្ហោះឆ្លើយតបទៅកាន់បុរសខាងលើនោះវិញថា អត់យល់? គាត់ថាខ្ញុំដូរប្តី? ឯណាប្តីថ្មីខ្ញុំ? សូមជួយកែពាក្យខមមិនផង បើសរសេរខុស សូមកែឡើងវិញផង ខ្ញុំប្រាប់វិញថា ខ្ញុំថាខ្ញុំលែងប្តី ហើយក៏មិនទាន់មានប្តីថ្មីទៀតដែរ ។ នាងបញ្ជាក់ថា កុំឃើញគេមេម៉ាយប្រើភាសាថោកអញ្ចឹង ហើយមនុស្សស្រីមិនបានដូរប្តីដូចដូរខោអាវទេ តែបើមនុស្សប្រុសវិញ ទោះវាមានប្រពន្ធក៏ដោយ ក៏វាមានស្រីទៀតដែរ ដូចពាក្យចាស់និយាយថា មាន១មិនស្កប់មាន១០មិនស្កល់ យល់អត់?
គួររំលឹកថា ឆៃ លី ដាឡែន ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ស្នេហារវាង នាង និងស្វាមី បានដើរដល់ផ្លូវបែកបាក់គ្នាហើយ ខណៈពេលការសម្រេចចិត្តចែកផ្លូវដើរផ្សេងគ្នានេះ គឺកើតចេញពីការព្រមព្រៀងពីសំណាក់ភាគីសាមីខ្លួនទាំងពីរ។
អ្នកនាង ឆៃ លីដាឡែន បញ្ជាក់ថា មូលហេតុដែលពួកគេត្រូវបញ្ចប់ផ្លូវស្នេហាជាប្តី-ប្រពន្ធថា ដោយសារការរស់នៅមិនចុះសម្រុង ឬអាចនិយាយបានថា អស់និស្ស័យគ្នាត្រឹមនេះតែម្តង ចំណែកឯកូនគឺពួកគេមានសិទ្ធិមើលថែរួមគ្នា។ ជាមួយនឹងការបែកបាក់ស្វាមីនេះផងដែរ ឆៃ លីដាឡែន ក៏បានបង្ហាញហ្វេសប៊ុកស្ត្រីវ័យក្មេងម្នាក់ដែលមានឈ្មោះថា sun maNut Nut ដែលនាងបានអះអាងជាស្ត្រីដែលបានដណ្តើមប្តីរបស់ខ្លួនជាមួយនឹងសារថា «មនុស្សស្រីបែបអញ្ចឹង ទាល់តែធ្វើអញ្ចឹងឱ្យវារា ងឃើញប្រពន្ធគេមិនមាត់បានដៃណាស់ ឌឺដងឱ្យប្រពន្ធគេ។ បើស្រលាញ់គ្នាខ្លាំងឱ្យអាប្តីហ្នឹងវាមកលែងលះសិនទៅ ហើយចាំទៅមើលថែនិងស្រលាញ់គ្នាឱ្យងាប់ទៅ គ្មានអ្នកណាទៅបំបែកបំបាក់ទេ។
គេសុខចិត្តលះបង់ប្តីឱ្យព្រោះយើងវាស្រែកឃ្លានប្តីគេពេក រកប្រុសមិនបាន អញ្ចឹងទុកឱ្យគេរកប្តីវិញមើលបានឬមិនបាន? ស្អប់ណាស់ មនុស្សស្រីដឹងថា គេមានប្រពន្ធហើយ នៅតែខំប្រឹង ហើយយកកូនមកដាក់មុខ បើទើសទាល់ត្រង់កូនយកគ្នាម៉ងទៅ កុំខ្លួនមួយជាន់ទូកពីរ ហឹសឆ្ងាញ់ត្រង់ការមួយគ្នាទៀត ជូនពរនៅមានម្នាក់ស្រីមួយទៀត ចាំមានឱកាសអាចឡាយឱ្យមើលម៉ង អាថ៌កំបាំងគ្មានទេក្នុងលោក ។ បើជាខ្ញុំស៊ូមិនយកទេ ប្តីខ្ញុំសុខចិត្តយកកូន ហើយរកប្តីមួយទៀតល្អជាងអាប្តីហ្នឹងទៀត ។ សុខចិត្តដើរចេញ ឱ្យគេមានក្តីសុខទៅ បើគិតថា មីក្រោយវាមានក្តីសុខជាង។
ឆៃ លីដាឡែន បានសម្រេចដឹកដៃស្វាមីដែលក្មេងជាងខ្លួនចូលរោងការនៅអំឡុងឆ្នាំ២០១៥ ខណៈពេលដែលការរួមរស់ជាមួយជាប្តីប្រពន្ធបានរយៈពេល៤ឆ្នាំ មុនការលែងលះនេះ ពួកគេក៏ទទួលបានចំណងដៃកូនម្នាក់ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ