ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​អា​មេ​រិ​ក​-​ចិន​កាត់​បន្ថយ​ពន្ធគយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​យប់​ថៃ្ង​ទី​១២​ធ្នូ​ប្រភព​ជិតដិត​នឹង​ការ​ចរចា​រាយការណ៍​ថា សហរដ្ឋអាមេរិក​បាន​ទទួលយក​ការ​ផ្អាក​ពន្ធគយ​មួយ​ចំនួន លើ​បណ្ដា​ផលិតផល​ចិន​និង​កាត់​បន្ថយពន្ធ​ឯទៀត​ៗ ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង​សន្យា​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០​។ ប្រភព​ដដែល​នោះ​គូសបញ្ជាក់​ថា ក្រុង​វ៉ា​ស៊ិន​តោន​នឹង​ពន្យារពេល​ការ​យក​ពន្ធគយ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៥​ធ្នូ​ទៅ មាន​ទឹកប្រាក់​១៦០​ពាន់​លាន​ដុល្លារ…

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​យប់​ថៃ្ង​ទី​១២​ធ្នូ​ប្រភព​ជិតដិត​នឹង​ការ​ចរចា​រាយការណ៍​ថា សហរដ្ឋអាមេរិក​បាន​ទទួលយក​ការ​ផ្អាក​ពន្ធគយ​មួយ​ចំនួន លើ​បណ្ដា​ផលិតផល​ចិន​និង​កាត់​បន្ថយពន្ធ​ឯទៀត​ៗ ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង​សន្យា​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០​។

ប្រភព​ដដែល​នោះ​គូសបញ្ជាក់​ថា ក្រុង​វ៉ា​ស៊ិន​តោន​នឹង​ពន្យារពេល​ការ​យក​ពន្ធគយ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៥​ធ្នូ​ទៅ មាន​ទឹកប្រាក់​១៦០​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​ចិន​បន្ថែម​ទៀត​។ ជា​ថ្នូរ​វិញ​ចិន​សន្យា​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០​មាន​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ ដែល​មានការ​កើន​ទ្វេ​ដង​នៃ​ការ​ទិញ​របស់​ចិន​ក្នុង​ឆ្នាំ​២០១៧​។

សេត​វិមាន​នៅ​ពុំ​ទាន់​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅឡើយ ដែល​នាំ​ឲ្យ​មាន​សំនួ​រថា​កិច្ចព្រមព្រៀង​នោះ​ពិតជា​យល់ព្រម​ដោយ​ភាគី​ទាំង​២​មែនឬ​យ៉ាងណា​។

ប៉ុ​ន្ទែ​បណ្ដា​មនុស្ស​ដែល​ធ្វើការ​ចរចា​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​ធ្នូ​ថា អ្នក​ចរចា​អា​មេ​រិ​កបាន​ស្នើ​នា​ពេល​ថ្មី​ៗ​នះ​ដល់​អ្នក​ចរចា​ចិន ពី​ការ​កាត់​បន្ថយ​មួយ​រហូត​ដល់​៥០%​នៃ​ពន្ធគយ​ដែល​មាន​ជា​ធរមាន​រួច​ហើយ ក្នុង​ទឹកប្រាក់​៣៧៥​ពាន់​លាន​ដុល្លារ​នៃ​បណ្ដា​ផលិតផល​នាំ​ចួ​ល​ពី​ចិន និង​លើ​ការ​ពន្យារ​ពេល​ការ​យក​ពន្ធគយ​បន្ថែម​ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៥​ធ្នូ​ទៅ ព្រោះ​ប៉ុនប៉ង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ហៅ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន ដែល​មាន​ចាប់តាំងពី​១៧​ខែ​មក​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​និង​ការ​វិនិយោគ​របស់​បណ្ដា​សហគ្រាស​លើ​ពិភពលោក​ទាំងមូល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ