ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទប្រល័យពូជសាសន៍ប្រឆាំងប្រទេសលោកស្រី ដោយសារការបង្ក្រាបជនជាតិភាគតិចអ៊ិស្លាមរ៉ូហ៊ីងយ៉ា ដោយលោកស្រីយល់ថាយកល្អ សំណុំរឿងនេះគួរស្ថិតក្នុងដៃតុលាការមីយ៉ាន់ម៉ា។
នាថ្ងៃទី៣និងជាថ្ងៃចុងក្រោយនៃសវនាការជាសាធារណៈ រៀបចំធ្វើនៅទីក្រុងឡាអេប្រទេសហូឡង់ ក្រោយពាក្បបណ្ដឹងនេះដាក់ដោយប្រទេសហ្គំប៊ី លោកស្រីស៊ូជីថ្លែងថា មីយ៉ាន់ម៉ាស្នើដល់តុលាការដកពាក្យបណ្ដឹងនោះ។ លោកស្រីបន្តថាក្នុងករណីផ្ទុយពីនេះ នោះតុលាការត្រូវបដិសេធសំណើចាត់បណ្ដាវិធានការបណ្ដោះអាសន្នដែលទាមទារដោយហ្គំប៊ី។
ហ្គំប៊ីទាមទារជាថ្មីនាថ្ងៃទី១២ធ្នូឲ្យចាត់បណ្ដាវិធានការបន្ទាន់ ដែលអាចការពារជនជាតិភាគតិចរ៉ូហីុងយ៉ា។ តុលាការសម្រាប់ពេលនេះនៅពុំទាន់បញ្ជាក់ថាតើនៅពេលណាខ្លួននឹងប្រកាសពីបណ្ដាវិធានការបណ្ដោះអាសន្នជាយថាហេតុទាំងនោះនៅឡើយ។ ខណៈដែលតុលាការក្រុងឡាអេផ្ដោតលើចំណុចនេះ នោះនីតិវិធីអាចបន្តក្នុងរយៈពេលច្រើនឆ្នាំ។
កាលពីថ្ងៃទី១២ធ្នូមេធាវីរបស់ហ្គំប៊ីយល់ថា តុលាការអន្តរជាតិអាចមិនផ្ដល់ឥណទានណាមួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះអះអាងថា បណ្ដាទាហានដែលជាប់ចោទពីបទ ធ្វើទុកបុកម្នេញនឹងមិនត្រូវកាតទោសទេនោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ