ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​ទទួល​សិទ្ធ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​នៅ​កម្ពុជា ខណៈ​វិនិយោគិន​ជប៉ុន​ផ្សេង​ទៀត​ជួប​វិនិយោគិន​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​មួយ​ដែល​កន្លង​មក​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​លើ​ការ​ផលិត​ការ​ផលិត​ម៉ូ​ទ័​រ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ ពេល​នេះ​ក្រុមហ៊ុន​ក៏​បាន​ទទួល ក្រុមហ៊ុន​ទើប​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​ទៀត ដែល​ផលិតផល​នេះ​គឺ​នឹង​បិត​ស្លា​កថា Made in Cambodia មាន​ន័យ​ថា​ផលិត​នៅ​កម្ពុជា ហើយ​ផលិតផល​នេះ…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​មួយ​ដែល​កន្លង​មក​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​លើ​ការ​ផលិត​ការ​ផលិត​ម៉ូ​ទ័​រ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ ពេល​នេះ​ក្រុមហ៊ុន​ក៏​បាន​ទទួល ក្រុមហ៊ុន​ទើប​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​ទៀត ដែល​ផលិតផល​នេះ​គឺ​នឹង​បិត​ស្លា​កថា Made in Cambodia មាន​ន័យ​ថា​ផលិត​នៅ​កម្ពុជា ហើយ​ផលិតផល​នេះ គឺ​នាំ​ចេញ​ទៅ​ទូ​ទាំង​ពិភពលោក​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក យូ​ស៊ី​ហ៊ី​ដ​សា កៃ​ណូ​ម៉ា (Yoshihisa Kainuma) ប្រធាន​ក្រុមហ៊ុន​មី​នី​បៀ របស់​ប្រទេស​ជប៉ុន នា​ឱកាស​ត្រូវ​បាន​អនុញ្ញាតិ​ជួប ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី ១១ ខែធ្នូ ។

​ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មី​នី​បៀរ ដែល​មានការ​រីក​ធំធាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ កាល​ដើម​ឡើយ សម្ដេច​តេ​ជោ​ធ្លាប់​មាន​ប្រសាសន៍​ថា មិន​ថា​ក្រុមហ៊ុន​តូច ក្រុមហ៊ុន​ធំ​ទេ​ឱ្យ​តែ​មក​ដល់​កម្ពុជា គឺ​ដល់​មុន គឺ​ទទួល​មុន ក្នុង​ន័យ​នេះ​កាល​ដើម​ឡើយ ក្រុមហ៊ុន​មី​នី​បៀ គឺជា​ក្រុមហ៊ុន​តូច​មួយ​តែ​ពេល​នេះ​ក្រុមហ៊ុន​មី​នី​ប៊ៀ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ ដែល​មាន​កម្មករ​រហូត​ដល់ ៧​ពាន់​នាក់​និង​ឈាន​រហូត​ដល់ ២ ម៉ឺន​នាក់ ហើយ​ក៏​កំពុង​តែ​ផលិត​នូវ​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ផង​ដែរ​។ ជាង​នេះ​ទៀត ការ​វិនិយោគ​បច្ចេកវិទ្យា​ក៏​ដូច​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​កម្មករ​កម្មការិនី​កម្មការិនី គឺ​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​លំដាប់ទី​១​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពិនិត្យ​ឧបករណ៍​ល្បែង​កំសាន្ត ដែល​បិទ​ស្លា​កថា​ផលិត​នៅ
កម្ពុជា​, សម្ដេច​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទនភាព​ណាស់ ដែល​កម្ពុជា​យើង​បាន​ឈាន​ដល់​ការ​ផលិត​ឧបករណ៍ ហើយ​ដាក់​ឈ្មោះ​ថា​ផលិត​នៅ​កម្ពុជា ហើយ​នាំ​ចេញ​ទៅ​ប្រើប្រាស់ នៅ​ស្រុក​ក្រៅ ។

នៅ​ក្នុង​កិច្ចប្រជុំ​ដាច់​ដោយឡែក​មួយទៀត ក្នុង​ន័យ​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម វិនិយោគិន​ជប៉ុន​និង​កម្ពុជា បាន​ជួប​ជជែក​ពិភាក្សា និង​ស្វែងរក​ដៃគូរ​ដើម្បី បង្កើត​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​សក្ដានុពល​ស្ទើរតែ​គ្រប់​វិស័យ​កំពុង​ផ្ដល់​ដំណោយ​ផល​ដល់​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ការ​ដាក់​ទុន​វិនិយោគ ដែល​ជំនួប​នេះ បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​អេ​ស៊ី​លី​ដា ដោយ​រៀបចំ​ឡើង​ដោយ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី និង​សមាគម​កម្ពុជា​ជប៉ុន ។

​លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​ជា​ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ផង​ដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​វិនិយោគិន​ជប៉ុន នឹង​នាំ​មក​នូវ​ម៉ាក​យីហោ​ល្បី​ៗ និង​ជំនឿ​ទុកចិត្ត​ខ្ពស់ ជា​ពិសេស​នោះ​គឺ​ការ​វិនិយោគ​ប្រកបដោយ​គុណភាព ។ វិនិយោគិន​ជប៉ុន​ជា​អ្នក​វិនិយោគ​ដែល​គិតគូរ​ពី​យុទ្ធសាស្ត្រ​រយៈពេល​វែង មិនមែន​ជា​អ្នក​វិនិយោគ​មួយ​ឆាវ​ៗ​នោះ​ទេ ហើយ​ជប៉ុន​ជា​អ្នក​វិនិយោគ​ដែល​មាន​ប្រភព​ទុន​ច្បាស់លាស់ ជា​ពិសេស​ជាងគេ​នោះ​គឺជា​អ្នក​ដែល​គោរព​ច្បាប់​របស់​ប្រទេស​ដែល​ខ្លួន​វិនិយោគ ។

​លោក​បាន​បន្ត​ថា បច្ចុប្បន្ន កម្ពុជា​មាន​សក្ដានុពល​ស្ទើរតែ​គ្រប់​វិស័យ ដែល​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​កម្ពុជា បាន​បើក​ទូលាយ​ដល់​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ក្នុង​នោះ​វិនិយោគិន​អាច​ប្រើ​រូបិយ​បណ្ណ​អន្តរជាតិ​ដុល្លារ​សម្រាប់​ការ​ទូទាត់​ក្នុង​ការ​វិនិយោគ​របស់​ខ្លួន ។ ក្រៅពី​នោះ​ការ​អនុគ្រោះ​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​ជា​កត្តា​ទាក់ទាញ និង​ហេតុផល​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរ​បណ្ដាក់ទុន​វិនិយោគ​ផង​ដែរ ។

លោក Takahashi Fumiaki ប្រធាន​សមាគម​កម្ពុជា ជប៉ុន និង​ជា​អតីត​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា​លោក​ធ្លាប់​ជា​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៧ ហើយ​លោក​មើលឃើញ​ថា​រយៈពេល​តាំងពី​លោក​មក​កាន់​ជា​រាជទូត​រហូត​មក​ដល់​ពេល​នេះ សេដ្ឋកិច្ច​កម្ពុជា បាន​រក្សា​កំណើនថេរ​ល្អ​ប្រសើរ កម្រ​មាន​ប្រទេស​ណា​ធ្វើ​បាន ។ បច្ចុប្បន្ន​នេះ សក្ដានុពល​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ទើរតែ​គ្រប់​វិស័យ​ដែល​ជប៉ុន​គួរតែ​មក​បណ្ដាក់ទុន​វិនិយោគ ដូច​ជា​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ ផ្សារ​ទំនើប​និង​សេវាកម្ម​ជា​ច្រើន​ទៀត ។

​លោក​បាន​បន្ត​ថា តាម​រយៈ​កិច្ច​ជំនួប​រវាង​ធុរជន​កម្ពុជា និង​ជប៉ុន លោក​រំពឹង​ថា វិនិយោគិន​ជប៉ុន​នឹង​ទទួល​បាន​នូវ​ការ​យល់​ដឹង​បន្ថែម​ទៀត ពី​ឱកាស​វិនិយោគ​និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា​៖« វិនិយោគិន​ជប៉ុន នឹង​មក​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ស្វែងរក​ការ​វិនិយោគ​នានា​ទៅ​តាម​ជំនាញ​និង​បទ​ពិសោធន៍​របស់​ពួក​គេ ។ វិនិយោគិន​ជប៉ុន​អាច​សម្លឹង​មើល​ពី​ឱកាស​ក្នុង​ការ​បង្កើត​រោងចក្រ​ដើម្បី​ផលិត​នូវ​សម្ភារៈ​ដែល​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​បរទេស​ដូច​ជាទី​ផ្សារ​អឹ​រ៉ុ​ប​អា​មេ​រិ​ក និង​ទីផ្សារ​ដទៃ​ទៀត​ដែល​ជា​ដៃគូរ​ពាណិជ្ជកម្ម​ជាមួយ​ភាគី​កម្ពុជា » ។

​គួរ​បញ្ជាក់​ថា ក្នុង​កិច្ច​ពិភាក្សា​រវាង​ធុរជន​កម្ពុជា និង​ជប៉ុន កាលពី​ល្ងាច​ថ្ងៃ​ទី ១១ ធ្នូ ២០១៩​នេះ ឃើញ​ថា​មាន​វត្តមាន​ក្រុមហ៊ុន​ធំ​ៗ នៅ​កម្ពុជា​ជា​ច្រើន​បាន​ចូលរួម​ជជែក​និង​ផ្សព្វផ្សាយ​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ទៅ​កាន់​ភាគី​ជប៉ុន ក្នុង​គោលបំណង​ទាក់ទាញ ការ​បណ្ដាក់ទុន​ពី​សំណាក់​វិនិយោគិន​ជប៉ុន ។

សូម​រំលឹក​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ជប៉ុន​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី គ្រឿង​បង្គុំ​រថយន្ត និង​បរិក្ខារ​ជា​ច្រើន​ទៀត ដែល​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​កន្លែង ។ ដោយឡែក​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជប៉ុន​វិញ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ សម្រេច​បាន​ទឹកប្រាក់​ប្រមាណ ១,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ជប៉ុន​នាំ​មក​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ