ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​2​រូប​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​ចំនួន​២​រូប ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស្ថា នី​យ​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៤ ខែធ្នូ ។ កីឡាករ មឿ​ន…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​ចំនួន​២​រូប ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស្ថា
នី​យ​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៤ ខែធ្នូ ។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ទួន​ប៉េ ស៊ី​ត​សាម​ផា​យ៉ាក់ ឯ​កីឡាករ ពុទ្ធ សំបូរ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​សព្វ​ថ្ងៃនេះ​នៅ​ស្រុក​ខ្មែរ​អត់​មាន​គូប្រកួត​ឡើយ ។ ដូច្នេះ​ហើយ ទើប​គេ​មានឱកាស​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជា​ញឹក​ញាប់​បែប​នេះ ។ ប៉ុន្តែ​លើក​នេះ គេ​ត្រូវ​ប៉ះ​ជាមួយ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ថៃ​គឺ​កីឡាករ ទួន​ប៉េ ស៊ី​ត​សាម​ផា​យ៉ាក់ ហើយ​កីឡា​ករ​ថៃ​ម្នាក់​នេះ ថែម​ទាំង​ធ្លាប់​ឈាន​ជើង​មក​ប្រកួត
នៅ​​លើ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច​ទៀត​ផង ។

កីឡាករ​ថៃ​ម្នាក់​នេះ មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ណាស់ គេ​ថែម​ទាំង​ធ្លាប់​កាច់​បំបាក់​ធ្មុង​កីឡាករ​ជើង​ខ្លាំង​ខ្មែរ​យើង​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គជា​ច្រើន​នាក់​រួច​មក​ហើយ​ដែរ​។
ប៉ុន្តែ មឿ​ន សុខ​ហ៊ុ​ច ក៏​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដែរ ដើម្បី​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ គឺ​មិន​ឱ្យ​អ្នក​គាំទ្រ​ខកចិត​ឡើយ ។ ជា​ពិសេស គេ​មិន​បណ្ដោយ​ឱ្យ​សង្វៀន​ប្រាក់​លាន​ធ្លាក់​ទៅ​លើ​កណ្ដាប់​ដៃ​កីឡា​ករ​ថៃ​ដោយ​ងាយ​នោះ​ទេ ។

ពុទ្ធ សំបូរ ក៏​មិន​ខុស​ពី​សិស្ស​ច្បង​របស់​គេ​ប៉ុន្មាន​ដែរ មួយ​រយៈ​មកនេះ​គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជាមួយ​កីឡាករ​ថៃ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​រៀល​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ។ ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា កីឡាករ​ថៃ​ម្នាក់​នេះ​មិនមែន​ជា​ជើង​អន់​ដែល​ងាយស្រួល​យក​ឈ្នះ​នោះ​ទេ ។

កីឡាករ​ថៃ ណាត់​តា​ផុ​ន ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ឡើង​ស៊ាំ​ទៅ​ហើយ គ្រាន់តែ
គេ​មិន​ធ្លាប់​ប្រកួត​ជាមួយ ពុទ្ធ សំបូរ ពី​មុន​មក​ប៉ុណ្ណោះ ។ គូ​នេះ​មាន​ថ្វីដៃ​ប្រកួត​ប្រហាក់ប្រហែល​គ្នា អាច​ស៊ីសង​ជាមួយ​គ្នា​បាន តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នោះ​ទេ ដែល​ជា​ម្ចាស់​ប្រាក់​លាន​រៀល​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធិ ប្រកួត​ជាមួយ​កីឡាករ ខាំ វណ្ណៈ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។ កីឡាករ អេ​លី​ត សុវណ្ណ​ម៉ា​យ មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ធី ម៉ា​និ​ត មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ ឯ​គូប្រកួត​បើក​ឆាក កីឡាករ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ អែ​ត កែវ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ