អ្នក​គ្មាន​វិជ្ជា​ចង់​គ្រប់គ្រង​រដ្ឋ​នឹង​វិនាស


ជន​ទាំងឡាយ​ណា​ដែល​គ្មាន​ចំណេះវិជ្ជា គ្មាន​សមត្ថភាព និង​ទ្រព្យសម្បត្តិ ប៉ុន្តែ​បែរជា​មាន​ចិត្តធំ​ចង់​ឡើង​គ្រង​រាជសម្បត្តិ ដឹកនាំ​ជាតិ​ប្រជារាស្ត្រ ជន​ទាំងឡាយ​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់ ។

ពិត​ណាស់​តាម​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​មួយ​ចំនួន​បាន​បង្កើត​ក្រុម​បក្ស និង​បង្ក​ចលនា​តស៊ូ​បដិវត្ត​ដើម្បី​ផ្តួលរំលំ​ស្តេច​ដែល​កំពុង​គ្រង​រាជសម្បត្តិ ។ នៅ​ពេល​បាន​អំណាច​នៅ​ក្នុង​កណ្តាប់ដៃ ជន​ទាំងនោះ​មិន​គិតគូរ​ដល់​ការ​កសាង​ជាតិ កសាង​សមត្ថភាព និង​អប់រំ​កែ​លម្អ​ប្រជារាស្ត្រ​ឲ្យ​បាន​សេចក្តីសុខ​-​ចម្រើន​ទេ ។

ជា​លទ្ធផល​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​ភាព​អន្តរាយ រលាយទ្រព្យ​សម្បត្តិ ប្រជារាស្ត្រ​ធ្លាក់​ក្នុង​ទុរ្ភិក្ស ក្រីក្រ ស្រេកឃ្លាន ទីបំផុត សង្គ្រាម​កាប់សម្លាប់​គ្នា​បាន​កើត​ឡើងជា​បន្តបន្ទាប់ នេះ​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។

នៅ​ក្នុង​ការ​ឆ្លើយ​នឹង​ប្រស្នា​របស់​មនុស្ស និង​ទេវតា ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស់​សម្ដែង​ថា ប្រមុខ​នៃ​សេចក្តី​វិនាស​មាន​១២​ប្រការ​នេះឯង ។ ដោយសាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ