ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សារព័ត៌មាន​បង្កើត​សម្ព័ន្ធ​រួម ដើម្បី​ពង្រឹង​វិជ្ជាជីវៈ និង​សេរីភាព​អ្នក​សារព័ត៌មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ឆ្លងកាត់​ក្នុង​សរសេរ​អត្ថបទ​លើ​វិស័យ​សារព័ត៌ មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​ចងក្រង​រួម​គ្នា​បង្កើត​ជា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ហៅ​ខេ​ម​បូ​ចា​នៅ​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​នូវ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន ឬ​ខេ​ម​បូ​ចា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ឆ្លងកាត់​ក្នុង​សរសេរ​អត្ថបទ​លើ​វិស័យ​សារព័ត៌ មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​ចងក្រង​រួម​គ្នា​បង្កើត​ជា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ហៅ​ខេ​ម​បូ​ចា​នៅ​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​នូវ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន ឬ​ខេ​ម​បូ​ចា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ។

លោក ណុ​ប វី ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​នេះ​ឡើង​អាច​និយាយ គឺ​ជ្រោមជ្រែង​លើកកម្ពស់​ដល់​វិស័យ​អ្នក​សារព័ត៌មាន​ឲ្យ​កាន់តែ​មាន​វិជ្ជាជីវៈ​មាន​ភាព​ម្ចាស់​ការ​ខ្ពស់ និង​មាន​ភាព​ឯករាជ្យ​នៅ​ក្នុង​ការ​បំពេញការងារ និង​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ធ្វើការ​លើក​ស្ទួយ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ ។

លោក​បន្ត​ថា ដោយ​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ខេ​ម​បូ​ចា បាន​កំណត់​នៅ​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ថា ខេ​ម​បូ​ចា ជា​ស្ថាប័ន​មួយ​ដែល​មាន​វិជ្ជាជីវៈ​ឯក រាជ្យ​មិន​មាន​និ​ន្ន​ការ ឬ​មិន​ធ្វើ​សកម្មភាព​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ ហើយ​មាន បេស​កម្ម ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​ពង្រឹង​សេរីភាព​អ្នក​សារព័ត៌មាន ពង្រឹង​ឯករាជ្យ​ភា ព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អំណាច​សារព័ត៌មាន និង​ដើម្បី​ការពារ​អ្នក​សារព័ត៌មាន ។

លោក ណុ​ប វី បាន​លើ​បន្ថែម​ខេ​ម​បូ​ចា​នឹង​ដើ​តួនាទី​ឈាន​មុខជា​អង្គការ​សារព័ត៌មាន​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ដាក់​ចេញ​នូវ​បេស​កម្ម​ភាព​ជា​អាទិភាព ដើម្បី​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​លើកទឹកចិត្ត និង​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ខ្មែរ​នៅ​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន និង​តួនាទី​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សំខាន់​ៗ​មួយ​នេះ ។ លោក​បាន​គូសបញ្ជាក់​ថា ៖« ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​ជំរុញ​ឲ្យ​មាន​តម្លាភាព​គណនេយ្យ​ភាព ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​សង្គម ការ​កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង​សង្គម និង​ជា​ពិសេស គឺ​ការ​ពង្រឹង សន្តិភាព និង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» ។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ប្រធាន​សហភាព​សហព័ន្ធ អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​)​នេះ គឺជា​សមាគម​ន៍ទី​៤២ ឬ​៤៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ហើយ​សង្ឃឹមថា សមាគម​ន៍​ខេ​ម បូ​ចា នេះ​នឹង​មាន​សកម្មភាព​រស់​រវើក និង​មាន​លក្ខ​ខណៈ​យូរអង្វែង ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​ហ៊ាន​ធ្វើការ​ណែនាំ​ទេ ប៉ុន្តែ​ជា​ស្មារតី និង​ឆន្ទៈ​អបអរសាទ ហើយ​ធ្វើ​កិច្ច​ហ​ការ​ជាមួយ​ខេ​ម​បូ​ចា​ជា​និច្ច ។ ពិត​ហើយ​ការ​រៀបចំ​ជា​សមាគម​ន៍​មិន​រក​កម្រៃ គឺជា​ការ​ខិតខំ​មួយ​ដែរ​សំខាន់ ពិសេស​នោះ​ការ​គិត​ពី​និ​ន្ត​រ​ភាព​នៃ​បេស​កម្មនេះ​ជា​បន្តបន្ទាប់​នៅ​ក្នុង​អាណត្តិ​របស់​វា​» ។ លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា​ការ​ទាមទារ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ចាំបាច់​ត្រូវ​ស្រប​តាម​នីតិរដ្ឋ​ជា​ការ​ត្រឹមត្រូវ​ណាស់ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ហ៊ុយ វណ្ណៈ​បាន​បញ្ជាក់​ថា​៖ «​តួនាទី​អ្នក​សារព័ត៌មាន​សំខាន់​ណាស់ ហើយ​សំខាន់​នោះ​ខ្ញុំ​សុំ​អំពាវនាវ​២​ចំណុច គឺ​១.​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ផ្តល់​ព័ត៌មាន​ជួយ​ជំរុញ​ដល់​ប្រសិទ្ធិ​ភាព​សេវា​សាធារណៈ (​យុត្តិធម៌​សង្គម​) ទី​២. សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​សីលធម៌​សង្គម » ។ លោក​ក៏​បាន​ស្នើ​ដល់​អ្នក​សារព័ត៌មាន​ជួយ​ប្រាប់​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​យល់​ពី និង​និយាយ​បែប​ណា​កុំ​ឲ្យ​ប្រទេស​ធ្វើការ​បែងចែក​គ្នា ឬ​ញែក​ពី​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ