ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ​…​មាន​បន្សល់​ទុក​កាំភ្លើង​១​ដើម​នៅ​កន្លែង​កើតហេតុ​ទៀត !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម និង​បុរស​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​២​ក្រុម​ជិះ​ម៉ូតូ​ពី​៤​ទៅ​៥​គ្រឿង​ដេញ​វាយ​គ្នា​នៅ​តាម​ដងផ្លូវ​យ៉ាង​សាហាវ និង​បន្សល់​ទុក​កាំភ្លើងខ្លី​មួយ​ដើម​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ ។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម និង​បុរស​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​២​ក្រុម​ជិះ​ម៉ូតូ​ពី​៤​ទៅ​៥​គ្រឿង​ដេញ​វាយ​គ្នា​នៅ​តាម​ដងផ្លូវ​យ៉ាង​សាហាវ និង​បន្សល់​ទុក​កាំភ្លើងខ្លី​មួយ​ដើម​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ ។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម ក្រុម​៧៥ ភូមិ​១៣ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ទី​១-​ឈ្មោះ សា​មុត ថា​រិ​ន អាយុ ២៣​ឆ្នាំ (​មាន​ប្រពន្ធ​) មុខរបរ​នៅផ្ទះ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​រង​គ្រោះ​ទី​២-​មានឈ្មោះ ច​ន្ធី ពី​យ៉ា អាយុ​២១​ឆ្នាំ មុខរបរ​អ្នក​ដឹក​ឥ​វ៉ា​ន់ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ជាមួយ​គ្នា ។

មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​ពីរ​ក្រុម​ជិះ​ម៉ូតូ​ចំនួន​ពី​៤​ទៅ​៥​គ្រឿង​ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា BEAT ពណ៌​សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ 1I-8728 ជិះ​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បណ្តាល​ឱ្យ​ម៉ូតូ​របស់​បុរស​រង​គ្រោះ​ទាំង​២​នាក់​ដួល​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​ម្នាក់​ផុង​លលា​ដ៏​បែកក្បាល​ផ្នែក​ខាងលើ​ត្រចៀក​ស្តាំ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់បង់​ជីវិត​ភ្លាម​ៗ ចំណែកឯ​បុ​រង​គ្រោះ​ម្នាក់​ទៀត​បែក​មុខ​បែក​មាត់​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​នៅ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់​នេះ​ដែរ​នៅ​មិន​ទាន់​ដឹង​ថា ផ្តើម​ឡើង​ដោយសារ​តែ​ពួក​គេ​មាន​ជម្លោះ ឬ​ក៏​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ? ហើយ​ក៏​បាន​ប្រទះ​ឃើញ​អាវុធ​ខ្លី​ម៉ាក K54 មាន​បង់​ចំនួន​មួយ តែ​គ្មាន​គ្រាប់ ពណ៌​ប្រផេះ ធ្លាក់​នៅ​លើ​ថ្នល់​នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​១​ដើម​ផង​ដែរ ។ ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ខាងលើ​ជា​របស់​បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ផ្ទាល់​តែ​ម្តង ដោយ​ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​ពួក​គេ​បាន​ឈ្លោះប្រកែក និង​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាំងពី​ស្វាយ​រលំ​មក​ម្លេះ និង​ជិះ​មក​ដល់​ចំណុច​ខាងលើ​ក៏​កើត​មានការ​វាយ​សម្លាប់​គ្នា​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហៅ​រថយន្ត​មក​ដឹក​យក​សព​បុរស​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​សាល​តម្កល់សព​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ហើយ​បុរស​រង​គ្រោះ​ម្នាក់​ទៀត​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​នៅ​ក្នុង​ខណ្ឌទួលគោក ហើយ​ក៏​កំពុង​តែ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ