ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជូនអំណោយ​អាច​កាត់​ផ្តាច់ទំនាក់ទំនង​អាជីវកម្ម​របស់​អ្នក

4 ឆ្នាំ មុន

ការ​ជូនអំណោយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​រឿង​ទូទៅ​រវាង​មនុស្ស​ដែល​ស្គាល់គ្នា​ជិតដិត និង​ជា​ពិសេស​រវាង​មនុស្ស​ដែល​ជា​ដៃគូ​អាជីវកម្ម​នឹង​គ្នា ។ តែ​ការ​ជូនអំណោយ​នេះ​មិន​អាច​កើត​មាន​ឡើង​ដោយ​មិន​មានការ​ពិចារណា​ច្បាស់លាស់​ទេ ។ ជា​ទូទៅ​អ្នក​ប្រហែលជា​ចាប់​អ្នក​ដែល​ខ្លួន​ស្គាល់​ចូល​ក្នុង​ក្រុម​មនុស្ស​ខុស​ៗ​គ្នា ។ ក្រុម​ខ្លះ​នឹង​ទទួល​បាន​អំណោយ​ថ្លៃ​ៗ ខណៈ​ដែល​ក្រុម​ខ្លះ​ទៀត​ទទួល​បាន​អំណោយ​ដែល​នៅ​សល់…

ការ​ជូនអំណោយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​រឿង​ទូទៅ​រវាង​មនុស្ស​ដែល​ស្គាល់គ្នា​ជិតដិត និង​ជា​ពិសេស​រវាង​មនុស្ស​ដែល​ជា​ដៃគូ​អាជីវកម្ម​នឹង​គ្នា ។ តែ​ការ​ជូនអំណោយ​នេះ​មិន​អាច​កើត​មាន​ឡើង​ដោយ​មិន​មានការ​ពិចារណា​ច្បាស់លាស់​ទេ ។

ជា​ទូទៅ​អ្នក​ប្រហែលជា​ចាប់​អ្នក​ដែល​ខ្លួន​ស្គាល់​ចូល​ក្នុង​ក្រុម​មនុស្ស​ខុស​ៗ​គ្នា ។ ក្រុម​ខ្លះ​នឹង​ទទួល​បាន​អំណោយ​ថ្លៃ​ៗ ខណៈ​ដែល​ក្រុម​ខ្លះ​ទៀត​ទទួល​បាន​អំណោយ​ដែល​នៅ​សល់ ។ បើ​វា​ជា​យុទ្ធសាស្ត្រ​របស់​អ្នក អ្នក​កំពុង​ប្រព្រឹត្ត​ខុសឆ្គង​ធំ​ហើយ ។

តើ​អ្វី​ជា​គោលដៅ​នៃ​ការ​ជូនអំណោយ​ឲ្យ​គ្នា? មនុស្ស​ជូនអំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្ហាញ​ពី​អំណរ​គុណ​ចំពោះ​ទំនាក់ទំនង​ដែល​បាន​សាង​មក ។ បើ​អ្នក​ចង់​ឲ្យ​អ្នក​ទទួល​អំណោយ​ចង​ចាំ និង​ដឹង​ពី​ទឹកចិត្ត​អ្នក អំណោយ​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ទទួល​រំជួលចិត្ត ។ ក្រៅពី​ការ​ជ្រើសរើស​អំណោយ​ហើយ អ្នក​ត្រូវ​ចៀសវាង​កំហុសឆ្គង​ខាងក្រោម​នេះ​ទៀត​៖

១. ឈប់​ជូនអំណោយ​រាល់ថ្ងៃ​បុណ្យ​៖
បើ​អ្នកមាន​ទម្លាប់​ឲ្យ​អំណោយ​ទៅ​មនុស្ស​ក្នុង​កំឡុង​ពេល​បុណ្យ​ដូច​ជា​ចូល​ឆ្នាំ​ខ្មែរ ឬ​ចូល​ឆ្នាំ​ចិន អ្នក​អាច​បន្ត​ធ្វើ​ដូច្នេះ​បាន តែ​វា​មិន​អាច​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​អ្នក​ច្រើន​ទេ​ព្រោះ​អ្នក​ទទួល​តែងតែ​ដឹង​ថា​ពួក​គេ​នឹង​ទទួល​បាន​អំណោយ​ក្នុង​កំឡុង​ពេល​នេះ ។ បើ​អ្នក​ពិតជា​ចង់​ឲ្យ​អំណោយ​អ្នកមាន​ឥទ្ធិពល​ខ្លាំង​នោះ អ្នក​គួរតែ​ជូន​នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក​វិញ ។

២. កុំ​ជូនអំណោយ​ទាក់ទង​នឹង​អាជីវកម្ម ឬ​ក្រុមហ៊ុន​អ្នក​៖
ប្រាកដ​ណាស់ អំណោយ​ពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​មាន​ផ្លា​ក Logo របស់​អ្នក​អាច​នឹង​ល្អមើល​សម្រាប់​អ្នក តែ​វា​អាច​មាន​ន័យ​ផ្សេង​សម្រាប់​អ្នក​ទទួល ។ បើ​អ្នក​ចង់​ឲ្យ​អ្នក​ទទួល​ចង​ចាំ​អ្នក​នោះ អ្នក​គួរតែ​ជ្រើសរើស​អំណោយ​ដែល​អ្នក​ទទួល​ស្រលាញ់​ចូល​ចិត្ត ។

៣. ផ្ញើ​តែ​អំណោយ​ដែល​គ្មាន​សារ​៖
បើ​អ្នកជា​អ្នក​យក​អំណោយ​ទៅ​ជូ​មន​អ្នក​ទទួល​ដោយ​ផ្ទាល់​ដៃ​នោះ​វា​មិន​មាន​បញ្ហា​ធំ​ទេ តែបើ​អ្នក​ប្រើ​សេវា ឬ​ពឹងផ្អែក​ឲ្យ​អ្នក​ដទៃ​ដឹក​ជញ្ជូន​នោះ អ្នក​គួរតែ​ចំណាយពេល​បន្តិចបន្តួច​ក្នុង​ការ​សរសេរ​សារ​ដោយ​ដៃ​មួយ​ដើម្បី​ភ្ជាប់​ទៅ​ជាមួយ​អំណោយ ។

ការ​ជូនអំណោយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​វិធីសាស្ត្រ​ល្អ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​មនុស្ស ។ តែ​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន ដើម្បី​ទិញ​អំណោយ​ដ៏​អស្ចារ្យ​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​គួរ​គិត​ពី​វិធី​ដែល​ធ្វើ​ឲ្យ​អំណោយ​របស់​អ្នក​បង្ហាញ​ការ​យកចិត្តទុកដាក់​របស់​អ្នក​ទៅ​លើ​អ្នក​ទទួល​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ