ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ណ​បញ្ជាក់​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 10x Zoom 12GB ជួយ​​ឲ្យ​វិស័យ​លក់ដូរ​អន​ឡាញ​កាន់តែ​រីក​​ចម្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

បើ​និយាយ​ពី​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ភាសា​បច្ចេកទេស​គេ​និយម​ហៅ​ថា e-Commerce នោះ ឥឡូវនេះ​កំពុង​តែ​រីក​ចម្រើន​ខ្លាំង​មែនទែន​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​ចាប់​ផ្ដើម​ចេញពី​និន្នាការ​នៃ​ការ​លក់​អន​ឡាញ រហូត​ដល់​ផ្លេ​ត​ហ្វ​ម​ផ្សេង​ៗ​ទាំង​តូច​ទាំង​ធំ កំពុង​លេច​មុខ​មក​ថ្មី​ឥត​ដាច់​។ បើ​តាម​អ្នកជំនាញ​លើ​វិស័យ​នេះ​បញ្ជាក់​ថា e-Commerce…

បើ​និយាយ​ពី​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ភាសា​បច្ចេកទេស​គេ​និយម​ហៅ​ថា e-Commerce នោះ ឥឡូវនេះ​កំពុង​តែ​រីក​ចម្រើន​ខ្លាំង​មែនទែន​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​ចាប់​ផ្ដើម​ចេញពី​និន្នាការ​នៃ​ការ​លក់​អន​ឡាញ រហូត​ដល់​ផ្លេ​ត​ហ្វ​ម​ផ្សេង​ៗ​ទាំង​តូច​ទាំង​ធំ កំពុង​លេច​មុខ​មក​ថ្មី​ឥត​ដាច់​។

បើ​តាម​អ្នកជំនាញ​លើ​វិស័យ​នេះ​បញ្ជាក់​ថា e-Commerce ស​ម្ដៅ​ទៅ​លើ​ការ​ទិញ​ឥ​វ៉ា​ន់​លើ​អន​ឡាញ​ដែល​ប្រតិបត្តិការ​ស្ទើរតែ​ទាំងអស់​ស្ថិត​នៅ​លើ​អ៊ី​ន​ធើរណេ​ត​ដោយ​អ្នកទិញ​ចាំតែ​យក​ឥ​វ៉ា​ន់​នៅផ្ទះ​តែ​ប៉ុណ្ណោះ ពោល​គឺអតិថិជន​ធ្វើការ​បញ្ជា​រិញ​នៅ​លើ​ផ្លេ​ត​ហ្វ​ម​ណាមួយ អាច​ជា App ឬ​វេប​​សាយ ​ហើយ​ទូរ​ទាត់​លុយ​តាម​អន​ឡាញ ​និង​មាន​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន​ជូន​ភ្ញៀវ​មួយ​កំ​ផ្លេ​។

ប៉ុន្តែ​យ៉ាងណា​ការ​លក់ដូរ​តាម Facebook ជា​ផ្នែក​មួយ​ដែល​ផ្ទុះ​ខ្លាំង ខណៈ​ដែល​អ្នក​ប្រើ​បណ្តាញ​​សង្គម​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៨.១​លាន​នាក់ ស្មា​ត​ហ្វូ​ន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រីក​ចម្រើន​លូតលាស់​នេះ ក៏​ព្រោះតែ​មាន​មនុស្ស​ជា​ច្រើន​អាច​មាន​លទ្ធភាព​ស្គាល់ និង​ប្រើ​ប្រាស់​អ៊ី​ន​ធើរណេ​ត​បាន​ច្រើន​ជាង​មុន ដោយសារ​តែ​ស្មា​ត​ហ្វូ​ន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​កើន​ឡើង​ច្រើន តួយ៉ាង​យើង​ឃើញ​ដូច​ជា​ស្មា​ត​ហ្វូ​ន ​ទើប​ចេញ​ថ្មី​មួយ​ចំនួន​ដូច​ជា Oppo Reno 10X Zoom 12GB Edition សុទ្ធតែ​ជា​គោលដៅ​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​លក់ដូរ​តាម​អន​ឡាញ ដោយ​សារ​វា​មាន​រ៉េ​ម​ធំ​ដល់​ទៅ ១២ ជី​ហ្កា​បៃ និង​ទំហំ​ផ្ទុក​ដល់ ១២៨ ជី​ហ្កា​បៃ និង​កាមេរ៉ា​ធំ​រហូត​​ដល់ ៤៨ មេ​ហ្កា​ភិ​ច​ស៊ែ​ល ។

របាយការណ៍​ពី We Are Social បញ្ជាក់​ថា អ្នក​ប្រើ​អ៊ី​ន​ធើរ​ណេ​ត 3G និង 4G នៅ​កម្ពុជា​បាន​កើនឡើង ដល់ ៦០% ហើយ ដែល​ធ្វើ​ឲ្យ​ការ​លក់ដូរ​តាម​អន​ឡាញ ចាប់ផ្តើម​មាន​សន្ទុះ​កាន់តែ​ខ្លាំង ។ ជាមួយ​គ្នា ស្មាន​ហ្វូ​ន​គុណភាព​ខ្ពស់ OPPO Reno 10x Zoom រ៉េ​ម 12GB បាន​សម្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ទាំង​អ្នកលក់ ទាំង​អ្នកទិញ​។

សម្រាប់​អ្នកទិញ​គាត់​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ជាង​មុន ដោយ​មិន​មាន​បញ្ហា​រអាក់រអួល​ក្នុង​ការ​ទិញ ដោយសារ​ល្បឿន​ស្មា​ត​ហ្វូ​ន​របស់​គាត់​កាន់តែ​លឿន​ជាង​មុន មិន​ពិបាក​តឹងចិត្ត​ពេល​ទិញ​ម្ដង​ៗ​។

សម្រាប់​អ្នកលក់​វិញ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​ប្រតិ​បត្តិការ​លក់​របស់​ពួក​គាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន ជា​ពិសេស​ការ Live លក់​ផលិត​ផល។

ដោយឡែក ការ​ដាក់​លក់​នៅ​លើ​ផ្លេ​ត​ហ្វ​ម​វិញ រូបភាព​ដែល​ផលិត​ចេញពី​ស្មា​ត​ហ្វូ​ន​កំពូល​ៗ​មាន​គុណ​ភាព​ខ្ពស់ OPPO Reno 10x Zoom 12GB បាន​ធ្វើ​ឱ្យ​អ្នកលក់​ជា​ច្រើន​ចាប់ផ្ដើម​ហ៊ាន​រៀន​ថត​ដោយ​ខ្លួនឯង​ខ្លះ​ៗ ហើយ​រូបភាព​ដែល​ផលិត​ឡើង​ដោយ​ពួក​គាត់​ទាំងនោះ មានគុណ​ភាព​មិន​ចាញ់​ការ​ថត​ដោយ​អ្នកជំនាញ​អាជីព​ប្រើប្រាស់​កាមេរ៉ា​ធំ​ប៉ុន្មាន​នោះ​ទេ​។

សញ្ញាណ​មួយទៀត​ដែល​បង្ហាញ​ថា ​វិស័យ e-Commerce ខ្មែរ​កំពុង​ដើរទៅ​មុខ​នោះ គឺ App ច្រើន​សម្បូរ​បែប​កកើត​ឡើង​ដូច​ជា nham24 phzar និង bloc ជាដើម ដែល​អ្នក​ប្រើប្រាស់​សុទ្ធ​តែ​អាច​ធ្វើការ​ទិញ​ដូរ​ និង​ទូរ​ទាត់​លុយ​អន​ឡាញ​បាន ហើយ​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​មាន​ប្រព័ន្ធ​ដឹក​ជ​ញ្ជូន​មួយ​កំ​ផ្លេ​ស្រប​តាម​លក្ខខណ្ឌ​ជា​ក្រុមហ៊ុន e-Commerce ពិតប្រាកដ​មែន​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ