ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​អ្នក​គេង​មិន​​គ្រប់គ្រាន់ អ្នក​នឹង​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​ទាំង​នេះ

4 ឆ្នាំ មុន

ដោយ​យោង​ទៅ​តាម CDC បាន​ឲ្យ​ដឹង​ថា ការ​ដែល​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់ វា​ពិតជា​ដើមហេតុ​មួយ​នាំ​ឲ្យ​កើត​បញ្ហា​នៃ​សុខភាព​ច្រើន​ណាស់​។​ តើ​ជឿ​ឬ​អត់​ដែល​គេ​និយាយ​ថា ការ​គេង​គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឲ្យ​មាន​សុខភាព និង​អាច​មានជីវិត​ច្រើន​ជាង​ការ​ញ៉ាំ​អាហារ? សម្រាប់​មនុស្ស​ដែល​អត់ឃ្លាន​រហូត​ដល់​បាត់​បង់​ជីវិត​មាន​រយៈពេល ១៤​ថ្ងៃ…

ដោយ​យោង​ទៅ​តាម CDC បាន​ឲ្យ​ដឹង​ថា ការ​ដែល​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់ វា​ពិតជា​ដើមហេតុ​មួយ​នាំ​ឲ្យ​កើត​បញ្ហា​នៃ​សុខភាព​ច្រើន​ណាស់​។​ តើ​ជឿ​ឬ​អត់​ដែល​គេ​និយាយ​ថា ការ​គេង​គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឲ្យ​មាន​សុខភាព និង​អាច​មានជីវិត​ច្រើន​ជាង​ការ​ញ៉ាំ​អាហារ? សម្រាប់​មនុស្ស​ដែល​អត់ឃ្លាន​រហូត​ដល់​បាត់​បង់​ជីវិត​មាន​រយៈពេល ១៤​ថ្ងៃ ខណៈ​ពេល​ដែល​អាច​បាត់​បង់​ជីវិត​​ដោយសារ​ការ​គេង​មិន​គ្រប់​គ្រាន់តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​។

ចំពោះ​ចំនួន​ពិតប្រាកដ​នៃ​ការ​គេង​វិញ​នោះ ​គឺ​អាស្រ័យ​ទៅ​តាម​មនុស្ស​ម្នាក់ ហើយ​ក៏​អាច​ប្រែ​ប្រួល​ទៅ​តាម​អាយុ​ផង​ដែរ​។ សម្រាប់​ក្មេង​ទើប​ចូល​សាលារៀន​អាច​ត្រូវការ​គេង​ប្រហែល ១០​ម៉ោ​ង​ក្នុង​មួយ​ថ្ងៃ យុវវ័យ ៩​ម៉ផង និង​មនុស្ស​ធំ​ប្រហែល ៧ ទៅ​៨​ម៉ោង​។

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​មាន​ប្រមាណ ៣០​ភាគរយ​ដែល​គេង​បាន ៦​ម៉ោង​ចុះ​ក្រោម និង​សិស្សសាលា​វិទ្យាល័យ​មាន ៣០​ភាគរយ​ដែល​គេង​បាន​ត្រឹមតែ ៨​ម៉ោង​ក្នុង​មួយ​យប់។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ទេ អ្នក​នឹង​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​សុខភាព​ដូច​ខាងក្រោម​នេះ​៖

១-ខួរក្បាល​គ្មាន​ពេល​ក្នុង​ការ​សាក​ថ្ម​ដើម្បី​ធ្វើការ​សម្រាប់​ថ្ងៃស្អែក​ទៀត
២- ប៉ះពាល់​ដល់​អារម្មណ៍​ដូច​ជា ឆាប់​ខឹង ឆេវឆាវ បាក់ទឹកចិត្ត មិន​យកចិត្តទុកដាក់ និង​ធ្វើ​អ្វី​ៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​បន្ថែម
៣- ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​ដូច​ជា ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម បញ្ហា​តម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល និង​ទឹកនោមផ្អែម
៤- ផលិតផល​ការងារ​នៅ​កន្លែងធ្វើការ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង
៥- អ​តុល្យភាព​អ័រម៉ូន ដែល​អាច​ធ្វើ​ឲ្យ​ញ៉ាំ​កាន់តែ​ច្រើន និង​ធាត់​ជ្រុល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ