ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ចំណុច​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវការ​ជា​រៀងរាល់ថ្ងៃ

4 ឆ្នាំ មុន

ពេល​ចុងឆ្នាំ​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​នឹក​ពី​ភាព​ជោគជ័យ​ផ្សេង​ៗ​ដែល​ខ្លួន​សម្រេច​បាន​តាំងពី​ដើមឆ្នាំ​មក ។ មិន​ថា​អ្នក​សម្រេច​បាន​តិច​ឬ​ច្រើន​ទេ អាជីវករ​គួរតែ​ទុក​ពេលវេលា​ក្នុង​ការ​អបអរ​ភាព​ជោគ​ជ័​យំ​ទាំងនោះ​របស់​ខ្លួន ។ បន្ទាប់​ពី​បាន​គិត​ពី​ភាព​ជោគជ័យ​ដែល​កើត​មាន​កន្លង​មក​ហើយ ពេល​នេះ​ក៏​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​ក្រោយ​ដែរ ។ ដូច្នេះ​តើ​ម្ចាស់​អាជីវកម្ម​គួរ​មាន​អ្វីខ្លះ​ដែល​នឹង​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​ជោគជ័យ និង​រក​ចំណូល​បាន​កាន់តែ​ច្រើន?យោង​ទៅ​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា…

ពេល​ចុងឆ្នាំ​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​នឹក​ពី​ភាព​ជោគជ័យ​ផ្សេង​ៗ​ដែល​ខ្លួន​សម្រេច​បាន​តាំងពី​ដើមឆ្នាំ​មក ។ មិន​ថា​អ្នក​សម្រេច​បាន​តិច​ឬ​ច្រើន​ទេ អាជីវករ​គួរតែ​ទុក​ពេលវេលា​ក្នុង​ការ​អបអរ​ភាព​ជោគ​ជ័​យំ​ទាំងនោះ​របស់​ខ្លួន ។

បន្ទាប់​ពី​បាន​គិត​ពី​ភាព​ជោគជ័យ​ដែល​កើត​មាន​កន្លង​មក​ហើយ ពេល​នេះ​ក៏​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​ក្រោយ​ដែរ ។ ដូច្នេះ​តើ​ម្ចាស់​អាជីវកម្ម​គួរ​មាន​អ្វីខ្លះ​ដែល​នឹង​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​ជោគជ័យ និង​រក​ចំណូល​បាន​កាន់តែ​ច្រើន?យោង​ទៅ​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​គ្រប់​រូប​ត្រូវការ​ចំណុច​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. ទុក​ពេល​មួយ​ថ្ងៃ​សម្រាប់​ធ្វើការ​សុទ្ធ​៖
បើ​អ្នក​ចង់​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ដោយ​មិន​ចាំបាច់​បង្កើន​ម៉ោង​ធ្វើការ​នោះ អ្នក​ត្រូវ​តែ​ទុក​ពេល​ប្រមាណ ៣ ទៅ ៤ ម៉ោង​ជា​រៀង​រាល់​ស​ប្តា​ហ៍​ដើម្បី​ធ្វើការ​ងារ​ដែល​សំខាន់​សម្រាប់​អាជីវកម្ម​អ្នក ខណៈ​ដែល​បិទ​ទូរស័ព្ទ និង​អ៊ីមែល​ទាំងអស់​ដែល​អាច​រំខាន​អ្នក ។

២. កុំ​ប្រជុំ​ដែល​គ្មាន​ប្រយោជន៍​៖
ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ចូល​ចិត្ត​បង្ខំ​ឲ្យ​បុគ្គលិក​ខ្លួន​ចូលរួម​ការ​ប្រជុំ​ដែល​មិន​មាន​គោលដៅ​ច្បាស់លាស់​ព្រោះ​ពួក​គេ​ចង់​បង្ហាញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​អាជីវកម្ម ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង កិច្ចប្រជុំ​ទាំងនេះ​មាន​តែ​ធ្វើ​ឲ្យ​ការងារ និង​ការ​ផ្តោត​ស្មារតី​របស់​បុគ្គលិក​អ្នក​រអាក់រអួល​ប៉ុណ្ណោះ ។ បើ​អ្នកមាន​សេចក្តីជូនដំណឹង​សំខាន់​ៗ អ្នក​អាច​ផ្ញើ​ជា​សារ​វិញ​ជា​ការ​ស្រេច ហើយ​អ្នក​អាច​នឹង​ចំណេញ​ពេលវេលា​ខ្លួន និង​បុគ្គលិក​ខ្លួន​ជា​ច្រើន ។

៣. រៀន​ចែករំលែក​ការងារ​៖
ម្ចាស់​អាជីវកម្ម​គ្រប់​រូប​ត្រូវ​តែ​មើល​លើ​ការ​ចំណាយពេល​វេលា​របស់​ខ្លួន​ឡើង​វិញ និង​រក​មើល​កិច្ចការ​ណា​ដែល​អ្នក​គួរតែ​ចែករំលែក​ឲ្យ​អ្នក​ដទៃ​ធ្វើ ។ វា​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​សំខាន់​ៗ​ទៅ​វិញ ។

៤. រៀន​បដិសេធ​នឹង​ការងារ​៖
បើ​អ្នក​ចង់​កាន់តែ​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ អ្នក​ត្រូវ​តែ​រៀន​បដិសេធ​នឹង​ការងារ​ដែល​មិន​មាន​តម្លៃ មិន​ជួយ​ដល់​អាជីវកម្ម​អ្នក និង​ការងារ​ដែល​គ្រាន់តែ​រំខាន​ការ​ផ្តោត​ស្មារតី​លើ​គោលដៅ​របស់​អ្នក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ