ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មហា​បុរស​ណា អី​ក៏​ថ្លើមធំ​ម្ល៉េះ ហ៊ាន​ចាក់​ដី​លុប​ឆ្នេរសមុទ្រ?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មានការ​ដ្ឋា​ន​កាយ​ដី​ចាក់​លុប​ឆ្នេរសមុទ្រ លុប​ព្រៃ និង​ប៉ះពាល់​ដល់​ដី​របស់​ពលរដ្ឋ និង ប្រជាពលរដ្ឋ​សហគមន៍​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​១​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ខ…

ខេត្តព្រះសីហនុ ៖ មានការ​ដ្ឋា​ន​កាយ​ដី​ចាក់​លុប​ឆ្នេរសមុទ្រ លុប​ព្រៃ និង​ប៉ះពាល់​ដល់​ដី​របស់​ពលរដ្ឋ និង ប្រជាពលរដ្ឋ​សហគមន៍​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​១​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ខ េត្តព្រះ​សីហ​នុ (​ចំណុចថ្ម​ធំ)​។

នៅ​ព្រឹកថ្ងៃ​ទី១០ ធ្នូ ​ ក្រោយ​ពី​ទទួលបានដំណឹងពីពលរដ្ឋ ក៏​មានភ្នាក់ងារ​អ្នក​សារព័ត៌មានជា​ច្រើន អង្គភាព បានធ្វើ​ដំណើរតាម​ទូក ដើម្បីឲ្យដល់ទីតាំង ។ ជាក់ស្ដែង ក្នុង​ការផ្ដិតយក​រូបភាព​មក​ធ្វើការ​ផ្សព្វផ្សាយ ។ បើ​តាមទិដ្ឋភាព នៅ​ក្នុងការដ្ឋាននោះ ពួក​គេសង្កេត​ឃើញថា មានគ្រឿងចក្រឈូស​ឆាយប្រហែលជាជាង​១០​គ្រឿង កំពុងធ្វើសកម្មភាពយ៉ាង​មមារញឹក និងបានឃើញតៃកុង គ្រឿងចក្រទាំងនោះ នាំ​គ្នាដោះខ្លួនគេច​ពួន​ចែកផ្លូវ​គ្នាទៀត​ផង ។

ពលរដ្ឋដែលមានដីនៅ​ជាប់ព្រំប្រទល់ និងការដ្ឋា​ននេះ បានប្រាប់អ្នក​សារព័ត៌មានថា ការដ្ឋានបានឈូស​ឆាយរំលោភយកទាំង​ដីរបស់​ពួក​គាត់ ដែលកំពុងធ្វើការកាន់កាប់ដោយស្របច្បាប់ និងមាន​ទាំងឯកសារ កាន់កាប់ច្បាស់លាស់ទៀត​ផង ហេតុ​អ្វីបានជាក្រុមហ៊ុននេះ មកឈូស​ឆាយរំលោភយកស្រស់​ៗបែប​នេះ ?​។ ពលរដ្ឋដែលមាន​ដីនៅ​ចំណុចនោះជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ក្រុមហ៊ុននេះបានបិទផ្លូវធ្វើ​ដំណើរ របស់​ពួក​គាត់ដោយអះអាងថា មេ​មិនឲ្យ​ចូលឬ​គ្មាន ភារកិច្ចហាម​ចូលជាដើម​។

បើ​តាមលោកមាន សេង​ហៃ មេការក្រុមហ៊ុន ដែលមានឈ្មោះ (​ហ្វា​យ អិ​ល ភី គ្រុប ) ដែល​ជាការដ្ឋាន ចាក់​ដី​ខាងលើបាន​ប្រាប់​អ្នកសារព័ត៌មានថា ចង់បាន​ឈ្មោះលោកយក​ទៅ​ចុះផ្សាយត្រូវតែមានការអនុ​ញ្ញាតពី​លោក មិនមែនចេះ​តែផ្សាយ​ៗ​នោះ​ទេ ។ លោកបន្តថា ដី​ខាងលើនេះ ជា​ដីរបស់​ក្រុមហ៊ុនលោក ដែលក្រុមហ៊ុនរបស់​លោក​បាន​ទិញ​ពី​គេ ហើយការឈូស​ឆាយដល់​ឆ្នេរ នេះ គឺលោកឲ្យឈូស​ឆាយទុក​ឲ្យ រដ្ឋ ហើយការ​ឈូស​នេះ​គឺ ឈូស​ទៅ​ដល់ផ្ទះ​ពលរដ្ឋជា​ច្រើន​គីឡូ​នោះ​ទៀតផង ។

លោកបន្ថែមថា លោកដឹង​ថា ដី​នេះ បានជាប់ពាក់ព័ន្ធជាមួយដីពលរដ្ឋខ្លះ ដែល​មានឯកសារ ប៉ុន្តែលោក ក៏​បានប្រាប់​ឲ្យ​ម្ចាស់ដីប៉ះពាល់យក ឯកសារ​នោះមកផ្ទៀងផ្ទាត់ជាមួយ​លោក​។ លោកបញ្ជាក់ថាចំណែក ការបិទផ្លូវចូល​ខាងលើ លោក​បិទតែផ្លូវចូលការដ្ឋានរបស់​លោកប៉ុណ្ណោះ ព្រោះលោកអះអាង​ថា (​ជា​ផ្លូវ ក្នុង​ដីរបស់​ក្រុមហ៊ុនលោក )​។

បញ្ហានេះ លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹង​ហាវប្រាប់ក្រុម​អ្នក​សារព័ត៌មានថា លោកគ្រាន់តែ ដឹង​ថា ដី​នេះជា​ដីរបស់​ក្រុមហ៊ុនមិន​ទាន់មានច្បាប់នៅឡើយ ហើយការឈូស​ឆាយលុបឆ្នេរ លោកមិន​ទាន់​ដឹង​ទេ ចាំ​ឲ្យក្រុមការងារចុះ​ទៅពិនិត្យ ។ រហូតមក​ដល់ ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ ២០១៩​នេះ ភ្នាក់ងារ យើង​ក៏ បាន​ទំនាក់ទំនងសុំ​ការបញ្ជាក់បន្ថែមតាមប្រព័ន្ធ WhatsApp ប៉ុន្តែ លោកមិន​ទាន់​បាន​ឆ្លើយតប ហើយ ចុចបិទទូរស័ព្ទ នៅ​ពេល​ដែលព័ត៌មានយើងធ្វើការទំនាក់ទំនងបន្ថែមនោះ ។

អត្ថបទសរសេរ ដោយ