ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារជើងកាប៊ីនរួចទៅហូបបាយ ស្រាប់​តែ​ភ្លើង​ឆេះ​ផ្អើល​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​ន្ធោ​សន្ធៅ បណ្តាល​អោយ​រង​ការ​ខួច​ខាត​កាប៊ី​ន​ទាំងស្រុង ខណៈ​ពេល​ដែល​ម្ចាស់​ហៅ​ជាង​មក​ផ្សារ​ជើង​កាប៊ី​ន រួច​ទៅ​ហូប​បាយ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​ន្ធោ​សន្ធៅ បណ្តាល​អោយ​រង​ការ​ខួច​ខាត​កាប៊ី​ន​ទាំងស្រុង ខណៈ​ពេល​ដែល​ម្ចាស់​ហៅ​ជាង​មក​ផ្សារ​ជើង​កាប៊ី​ន រួច​ទៅ​ហូប​បាយ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​រថយន្ត​ស្ទួ​ច ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៤៩២២ មាន​ម្ចាស់​ឈ្មោះ​សុខ ធី អាយុ​៣២​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​លើក​កាប៊ី​ន រថយន្ត​ស្ទួ​ច ហើយ​ឱ្យ​ជាង​ផ្សារ​ជើង លុះដល់​ម៉ោង​បាយ គាត់​ក៏​ទៅ​ហូប​បាយ​នៅផ្ទះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទាញ​ទុយោ​ទឹក និង​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​៦​បំពង់ ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ តែ​បាន​ឆេះ​បំផ្លាញ​កាប៊ី​ន​រថយន្ត​ទាំងស្រុង ចំណែក​តូ​, កង់​ និង​ធុងសាំង​រថយន្ត​ពុំ​បាន​ឆេះ​រង​ការ​ខូចខាត​ឡើយ​ដោយសារ​អ្នក​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ដែរ តែ​ពុំ​បាន​បាញ់​ទឹក​ពន្លត់​នោះ​ទេ ។ ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​ខាងលើ ត្រូវ​បាន​ម្ចាស់​អះអាង​ថា​បណ្តាល​មកពីផ្សារ​ជើង​កាប៊ី​ន​រថយន្ត ហើយ​ធ្លាក់​កម្ទេច​ទៅ​ប៉ះ​នឹង​ពូក ក៏ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ